អ្នកជំងឺ​ខ្សោយតម្រងនោម ជាច្រើន​លាន​នាក់ បាន​ស្លាប់ ដោយ​កង្វះ​ការព្យាបាល​

 
 

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា អ្នកជំងឺ​ខ្សោយតម្រងនោម​ជាង ២ លាន​នាក់ ក្នុង​ពិភពលោក​បាន​ស្លាប់​មុន​អាយុ​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ពួកគេ មិន​អាច​ទទួល​ការព្យាបាល​បាន​។​
​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​លើ ១២៣ ប្រទេស ជាមួយនឹង ៩៣ ភាគរយ នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក ហើយ​បាន​រកឃើញថា មាន​ចន្លោះ​ពី ៥ ទៅជិត ១០ លាន​នាក់ ដែល​មាន​ជំងឺ​ខ្សោយ​តម្រងនោម ត្រូវការ​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម​ក្នុង​ឆ្នាំ ២០១០​។​
​ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នកជំងឺ ២,៦ លាន​នាក់ ដែល​ត្រូវបាន​ព្យាបាល ៧៨ ភាគរយ បាន​ទទួល​ការព្យាបាល​ដោយ​ការលាង​ឈាម​។ ចំពោះ​អ្នក​ដែល​ទទួល​ការព្យាបាល ជិត ៩៣ ភាគរយ បាន​រស់នៅ​ក្នុង​ស្ថានភាព​ចំណូល​មធ្យម​ទៅ​ខ្ពស់​។​
​អ្នកស្រាវជ្រាវ​ក៏​បាន​គិត​ដែលថា អ្នកជំងឺ​ចន្លោះ​ពី ២ ទៅ ៧ លាន​នាក់ ដែល​មាន​ជំងឺ​ខ្សោយ​តម្រងនោម អាច​រក្សា​ជីវិត​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​បាន​ទទួល​ការព្យាបាល ដោយ​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម​នោះ ប៉ុន្តែ ពួកគេ​បាន​ស្លាប់​មុន ដោយសារតែ​ពួកគេ មិន​អាច​ទទួល​ការព្យាបាល​បាន​។​
​ភាគច្រើន​នៃ​ការស្លាប់​មុន​អាយុ កើតមាន​ក្នុង​ប្រទេស​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ា​គី​ស្ថាន និង​នី​ហ្សេ​រី​យ៉ា ដែល​តិចជាង ១/៤ នៃ​អ្នកជំងឺ​ខ្សោយ​តម្រងនោម បាន​ទទួល​ការព្យាបាល នេះ​ដោយយោង​តាម​ការស្រាវជ្រាវ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត The Lancet​។​
​វេជ្ជបណ្ឌិត វ្លា​ដូ ភឺ​គូ​វីក (Vlado Perkovic) បាន​និយាយថា តម្លៃ​ខ្ពស់​នៃ​បច្ចេកទេស នៃ​ការលាង​ឈាម​ថ្មី មិន​អាច​ទ្រទ្រង់ សម្រាប់​មនុស្ស​ជាច្រើន​ដែល​ត្រូវការ​វា​នោះ​ទេ​។​
​ជាមួយ​នឹង​ចំនួន​នៃ​អ្នក​ដែល​បាន​ទទួល​ការព្យាបាល​ដោយ​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម គឺ​មាន​ទ្វេដង ពោល គឺ​អាច​មាន​លើស​ពី ៥ លាន​នាក់​ក្នុង​ឆ្នាំ ២០៣០ ។​
​ម៉ាស៊ីន​លាង​ឈាម ជំនួស​មុខងារ​សំខាន់​នៃ​តម្រងនោម​វិញ​។ ប្រសិនបើ​យើង​អាច​វិវត្ត​ម៉ាស៊ីនលាង​ឈាម ជាមួយនឹង​តម្លៃថោក មនុស្ស​ជាច្រើន នឹង​អាច​ទទួលយក​ការព្យាបាល ហើយ​មនុស្ស​ជាច្រើន​លាន​នាក់ អាច​ត្រូវ​បាន​រស់រាន​មានជីវិត​៕
 


ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម