ពេល​មាន​ផ្ទៃពោះ អ្វី​ដែល​អ្នក​គួរតែ​ទទួលទាន​?

 
 

​ញ៉ាំ​អាហារ​អោយ​មាន​តុល្យភាព គឺជា​រឿង​មួយ​សំខាន់ ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ខ្លួន​អ្នក និង​កូន​របស់​អ្នក​។ មាន​អាហារ​មួយចំនួន ដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​។ សាច់ ស៊ុត និង​ត្រី​ដែល​ចម្អិន​មិន​បាន​ឆ្អិន​ល្អ អាច​ជំរុញ​អោយមាន​ហានិភ័យ នៃ​ការឆ្លង​មេរោគ​។ សូម​កុំ​ញ៉ាំ​ត្រី​ឆ្លាម​។ ត្រី​នេះ ជួនកាល មាន​កម្រិត​ខ្ពស់​នៃ​បា​រ៉​ត ដែល​អាច​ប៉ះពាល់​ដល់​កូន​របស់​អ្នក​។
​លាង​បន្លែ និង​ផ្លែឈើ​អោយបាន​ស្អាត​ល្អ​។ សូម​ញ៉ាំ​វា ជា​រៀងរាល់ថ្ងៃ​។ វា​នឹង​ផ្តល់​អោយ​អ្នក​នូវ​កាល់ស្យូម​គ្រប់គ្រាន់​សម្រាប់​អ្នក និង​កូន​របស់​អ្នក​។ សូម​កុំ​ផឹក​ទឹកដោះ ដែល​មិន​ទាន់​ចម្រាញ់​អោយសោះ​។​
​ប្រសិនបើ​អ្នក​ផឹក​កាហ្វេ ឬ​ផឹក​ភេសជ្ជៈ​ដទៃទៀត ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន សូម​កុំ​ផឹក​វា​លើសពី ១ ឬ ២ ពែង​ក្នុង​មួយ​ថ្ងៃ​អោយ​សោះ​។​
​តើ​គួរតែ​ប្រើ ថ្នាំ​គ្រាប់​វីតាមីន​ទេ​?
​អ្នក​គួរតែ​លេប​អាស៊ីតហ្វូលីក ១.០០០ មីក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ អំឡុង​ពេល​មាន​ផ្ទៃពោះ​។ អាស៊ីតហ្វូលីក អាច​ជួយ​ការពារ​បញ្ហា​ជាមួយនឹង​ខួរក្បាល​កុមារ និង​ឆ្អឹង​កង​ខ្នង​។ វា​ជា​រឿង​ល្អ​បំផុត ដើម្បី​ចាប់ផ្តើម​លេប​អាស៊ីតហ្វូលីក មុន​នឹង​អ្នកមាន​ផ្ទៃពោះ​។​
​គ្រូពេទ្យ​អាច​ចង់​អោយ​អ្នក​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន មុន​នឹង​មាន​ផ្ទៃពោះ​។ ប្រសិនបើ​អ្នក​លេប​វា មុន​នឹង​មាន​ផ្ទៃពោះ សូម​ប្រាកដថា អ្នក​នឹង​មិន​កំពុងតែ​ប្រើ​ថ្នាំ​វីតាមីន​ដទៃទៀត ស្រប​ជាមួយ​វា​នោះ​ទេ ប្រសិនបើ​គ្រូពេទ្យ​មិន​ណែនាំ​អោយ​ប្រើ​នោះ​៕



ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម