វិធីដោះស្រាយទំនាស់
ជួនកាលបញ្ហាអាចកើតឡើងបានគ្រប់ពេលវេលាដោយគ្មាននណាម្នាក់អាច ដឹងមុនឡើយ ហើយពេលខ្លះទៀតបញ្ហាបន្តិចបន្តួចក៏អាចបង្កទៅជារឿងរាវធំដុំបាន ដែរប្រសិនបើអ្នកមានភាពឆេវឆាវ ខ្វះនូវភាពអំនត់។ ដើម្បីដោះស្រាយនូវទំនាស់អ្នកត្រូវធ្វើតាមចំណុចមួយចំនួនដូចខាង ក្រោម៖
ជ្រើសពេលដើម្បីនិយាយគ្នាៈ ពេលដែលកើតមានទំនាស់ដំបូង អ្នកទាំងពីរប្រាដកជាមានអារម្មណ៍ពុះកញ្ជ្រាលធ្វើអ្វីតាមតែចិត្ត នឹកឃើញគឺមិនបានគិតច្បាស់លាស់ឡើយ ដូច្នេះអ្នកមិនត្រូវដោះស្រាយនៅពេលនេះឡើយ ផ្ទុយទៅវិញធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។ យកល្អអ្នកគួរតែរងចាំរហូតដល់មានអារម្មណ៍ប្រសើរឡើងវិញ សូមធ្វើការចរចាគ្នាទើបមានប្រសិទ្ធភាព។
ការជ្រើសកន្លែងៈ ការជ្រើសរើសកន្លែងសម្រាប់និយាយគ្នា ក៏ជាកត្តាមួយជុំរុញឲ្យការដោះស្រាយទំនាស់របស់អ្នកទទួលជោគជ័យ ផងដែរ។ ប្រសិនបើដៃគូរបស់ជាមនុស្សដែលស្ងប់ស្ងាត់ អ្នកត្រូវតែរកកន្លែងសមរម្យណាមួយដើម្បីនិយាយគ្នា ព្រោះអ្នកខ្លះមានភាពអៀនខ្មាស់ច្រើនមិនហ៊ាននិយាយនៅកន្លែងដែល មានមនុស្សច្រើននោះទេ។
ធ្វើចិត្តឲ្យត្រជាក់ៈ អ្នកត្រូវតែធ្វើឲ្យបានដើម្បីបញ្ឍប់នូវទំនាស់កុំឲ្យរើករាលដាល ចេះតែធំទៅៗ គឺអង្គុយចុះ ហើយនិយយាគ្នាតាមសម្រួល ដើម្បីរកច្រកចេញមួយសម្រាប់អ្នកទាំងពីរ ធ្វើបែបនេះទើបអាចរក្សាចំណងមេត្រីភាពកុំឲ្យមានការប្រេះឆា ។
ភាពអត់ធ្មត់ៈ នេះគឺជាកត្តាដ៏សំខាន់មួយដែលអាចបញ្ជៀសនូវទំនាស់មិនឲ្យកើតមាន ឡើងបានដែរ។ ប្រសិនបើដៃគូរបស់អ្នកមានភាពនឿយហត់ក្នុងការបំពេញការងារគឺតែង តែមានអារម្មណ៍មួរម៉ៅ ហើយការនិយាយស្តីមិនបានគិតពីអារម្មណ៍អ្នកដែលនៅក្បែរខ្លួន ជួនកាលអាចមានសំដីជ្រុលជ្រួលទៅលើអ្នកថែមទៀត ដូច្នេះហើយអ្នកគួរតែមានភាពអំណត់ កុំព្យាយាមលលេងពាក្យសំដីតបទៅវិញព្រោះអាចធ្វើភ្លើងកំហឹងឆេះ ឡើងឆេះឡើងគ្រប់ពេល។
ការស្តាប់ដៃគូៈ ព្យាយាមស្តាប់នូវដៃគូររបស់អ្នកធ្វើការបកស្រាយ និងស្វែងយល់ចិត្តគ្នាទៅវិញទៅមកថាត្រូវការអ្វី ហើយចង់បានអ្វីឲ្យពិតប្រាកដ នោះទើបធ្វើឲ្យការផ្សេះផ្សាឆាប់ទទួលបានជោគជ័យ។
ទទួលស្គាល់នូវកុំហុសៈ ជាធម្មតារវាងប្តីប្រពន្ធគឺមានមនោសញ្ចេតនានឹងគ្នាជ្រាលជ្រៅណាស់ ប្រសិនបើអ្នកធ្វើខុស ហើយចេះទទួលស្គាល់នូវការពិតដែលខ្លួនបានប្រព្រឹត្ត គឺជាមនុស្សដែលឆ្លាតវៃចេះស្គាល់នូវកាលៈទេសៈ។ ឲ្យតែអ្នកហ៊ានទទួលស្គាល់នូវការពិត និងកែប្រែកំហុសដែលខ្លួនបានសាង តើនណាចិត្តដាច់ដាក់ទោសលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទៀតនោះ៕
By domnengមើលគួរយល់ដឹងផ្សេងៗទៀត
- មិនគួរបរិភោគត្រសក់ជាមួយគ្រឿងផ្សំមួយចំនួន
- ១០វិធីដើម្បីចៀសផុតពីអារម្មណ៍អវិជ្ជមានក្នុងពេលធ្វើការ
- ហេតុអ្វីបានជាអ្នកគួរ “គេងស្រាត” នៅពេលយប់?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!