អាហារ​ប្រៃ អាច​អាក្រក់ ចំពោះ​សម្ពាធ​ឈាម​របស់​អ្នក​

 
 

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ព្រមាន​ថា ទោះបីជា​អ្នក​មិន​បានវិវត្ត ទៅ​ជា​ជំងឺលើសឈាម ពី​ការ​ញ៉ាំ​អាហារ​ប្រៃ​ក៏ពិតមែន ប៉ុន្តែ អ្នក​នៅ​តែ​អាច​ខូចខាត​សរសៃឈាម បេះដូង  តម្រង​នោម និង​ខួរក្បាល​របស់​អ្នក​។​
​អ្នកស្រាវជ្រាវ​បាន​មើល​លើ​ភស្តុតាង និង​បាន​រកឃើញថា ការ​ញ៉ាំ​ប្រៃ​ពេក មាន​ផលប៉ះពាល់​លើ​សរីរៈ និង​ជាលិកា​ជាច្រើន​។​
​ការ​ញ៉ាំ​ប្រៃ​ពេក អាច​នាំ​អោយ​បន្ថយ​មុខងារ​នៃ​ស្រទាប់​សរសៃឈាម​ខាងក្នុង​។ អ្នកស្រាវជ្រាវ​បាន​និយាយថា កោសិកា​នៃ​ស្រទាប់​សរសៃឈាម​ខាងក្នុង​នោះ ត្រូវបាន​ពាក់ព័ន្ធ​ទៅនឹង ដំណើរការ​ជា​ច្រើន រួម​មាន​កំណក​ឈាម និង​មុខងារ​នៃ​ភាពស៊ាំ​។ កម្រិត​ប្រៃ​ពេក ក៏​អាច​បង្កើន​ភាព​រឹង​នៃ​សរសៃឈាម​អាកទែ​ផងដែរ​។​
​គាត់​បាន​ពន្យល់ថា នៅពេល​ដែល​ជញ្ជាំង​នៃ​ថត​បេះដូង​កាន់តែ​ក្រាស់​ទៅៗ ពួក​វា​ក្លាយជា​មាន​ថាមពល​តិច និង​មិន​អាច​ច្របាច់​ឈាម​ខ្លាំង ដូច​បេះដូង​ដែល​ធម្មតា​នោះ​ទេ​។​
​ការ​ញ៉ាំ​ប្រៃ ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​នៃ​តម្រងនោម ហើយក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ផងដែរ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of the American College of Cardiology​។​
​វេជ្ជបណ្ឌិត វីលៀម ហ្វា​ហ្គុយ​ហា (William Farquhar) បាន​និយាយថា ការ​ញ៉ាំ​ប្រៃ អាច​ជំរុញ​ទៅលើ សរសៃប្រសាទ​នៅក្នុង​ខួរក្បាល ដែល​បណ្តាល​អោយ​មានកា​រ​ឆ្លើយតប ទៅ​នឹង​ភាព​ផ្សេងៗ​គ្នា​នៃ​ការភ្ញោ​ច រួមមាន ការ​កន្ត្រាក់​នៃ​សាច់ដុំ​គ្រោងឆ្អឹង​ជាដើម​។​
​គាត់​បាន​និយាយថា យើង​សូម​និយាយ​ម្តងទៀត​ថា ទោះបីជា​សម្ពាធ​ឈាម​របស់​អ្នក មិន​ត្រូវ​បាន​កើនឡើង​ក៏ដោយ ប៉ុន្តែ ការកើនឡើង​លំហូរ​ឈាម​រ៉ាំរ៉ៃ អាច​មាន​ឥទ្ធិពល​ប៉ះពាល់​លើ​សរីៈ​សំខាន់ៗ​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម