មូលហេតុ នៃ​មេរោគ​នៅក្នុង​ឈាម​

 
 

 37

​ការឆ្លង​មេរោគ​បាក់តេរី គឺជា​មូលហេតុ​ទូទៅ​បំផុត នៃ​ការ​មាន​មេរោគ​នៅក្នុង​ឈាម​។ ទោះជា​យ៉ាងណា​ក៏ដោយ ការឆ្លង​មេរោគ​នៅក្នុង​ឈាម ក៏​អាច​ត្រូវ​បាន​បង្កឡើង ដោយ​ការឆ្លង​មេរោគ​ដទៃទៀត​ដែរ​។ ការឆ្លង​មេរោគ អាច​ចាប់ផ្តើម​នៅ​គ្រប់កន្លែង ដែល​បាក់តេរី និង​ភ្នាក់ងារ​បង្ក​មេរោគ​ដទៃទៀត អាច​ចូល​ទៅក្នុង​ខ្លួន​បាន​។ វា​អាច​បណ្តាលមកពី​អ្វី​រឿង ដែល​ហាក់ដូចជា​មិន​ប៉ះពាល់​អ្វី ឬ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា ជំងឺ​រលាក​ខ្នែងពោះវៀន ជំងឺ​រលាក​សួត ជំងឺរលាកស្រោមខួរ​ក្បាល ឬ​ជំងឺឆ្លង​មេរោគ​ប្រព័ន្ធ​ទឹកនោម​។​
​ការឆ្លង​មេរោគ​នៅក្នុង​ឈាម អាច​មាន​មក​ជាមួយនឹង​ការឆ្លង​មេរោគ​នៅ​នឹង​ឆ្អឹង​។ ចំពោះ​អ្នកជំងឺ​ដែល​ស្នាក់នៅ​មន្ទីរពេទ្យ កន្លែង​ទូទៅ​បំផុត នៃ​ការឆ្លង​មេរោគ​ដំបូង គឺ​កន្លែង​ចាក់​សេរ៉ូម មុខរបួស​នៃ​ការវះកាត់ សុង​ទឹកនោម និង​ដំបៅ​ខ្នង​។​
​ទោះបីជា​អ្នក​គ្រប់គ្នា អាច​មាន​ការឆ្លង​មេរោគ​នៅក្នុង​ឈាម ប៉ុន្តែ ក្រុម​មនុស្ស​មួយចំនួន មាន​ហានិភ័យ​ខ្ពស់​។ ពួកគេ​រួម​មាន ៖
-​    ​អ្នក​ដែល​ប្រព័ន្ធ​ភាពស៊ាំ មិន​មាន​មុខងារ​បាន​ល្អ ដូចជា​អ្នក​ជំងឺអេដស៍ អ្នក​ជំងឺមហារីក ឬ​អ្នក​ប្រើ​ថ្នាំ​ដែល​បន្ថយ​ប្រព័ន្ធ​ភាព​ស៊ាំ ដូចជា ថ្នាំ​ស្តេ​រ៉ូ​អ៊ីត​ជាដើម​
-​    ​កុមារ​តូចៗ​
-​    ​មនុស្ស​វ័យ​ចំណាស់ ជាពិសេស ប្រសិន​បើ​ពួកគេ​មាន​បញ្ហា​សុខភាព​
-​    ​អ្នក​ដែល​ទើបតែ​ចេញពី​មន្ទីរពេទ្យ​ថ្មីៗ
-​    ​អ្នកជំងឺ​ទឹកនោមផ្អែម​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម