ពិត​អត់​ដែលថា បន្ទាប់​ពី​សម្រាលកូន​​ អ្នក​មិន​អាច​មាន​ផ្ទៃពោះ​ទេ រហូត​អ្នក​ចាប់ផ្តើម​មាន​ដូវ​សារជាថ្មី​?

 
 

 215


​វា​មិនមែន ជា​ការពិត​។​
​នៅពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​រដូវ​សារ​ជាថ្មី​ម្តងទៀត​នោះ មានន័យ​ថា អ្នក​បាន​មាន​ឱកាស​មាន​ផ្ទៃពោះ រយៈពេល​ប្រហែល ២ សប្តាហ៍ រួចមកហើយ​។​
​ជា​ការពិត អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បាន​ភ្លាមៗ​នោះទេ បន្ទាប់​ពី​សម្រាលកូន ជាពិសេស ប្រសិនបើ​អ្នក​បំបៅ​ដោះកូន​ទៀត​នោះ​។ ប៉ុន្តែ យើង​មិន​អាច​កំណត់​រយៈពេល ឱ្យ​ពិតប្រាកដ​បាន​នោះ​ទេ​។ ដូច្នេះ ប្រសិនបើ​អ្នក​មិន​បាន​ចាប់ផ្តើម ការប្រើប្រាស់​វិធី​ពន្យារកំណើត មុន​ពេល​អ្នក​ចាប់ផ្ដើម​មាន​រដូវ​នោះទេ អ្នក​អាច​នឹង​មាន​ឱកាស​មាន​ផ្ទៃពោះ​បាន​។​
​ការ​មាន​រដូវ នឹង​វិលត្រឡប់​មក​វិញ នៅ​សប្តាហ៍​ទី ៦ ទៅ ១០ បន្ទាប់​ពី​សម្រាលកូន ប្រសិនបើ​អ្នក​មិន​បាន​ធ្វើការ​បំបៅ​ដោះកូន ឬ​អ្នក​ធ្វើការ​បំបៅ​ដោះ​កូន​រួមគ្នា រវាង​ការ​បំបៅ​ដោះ​ដោយ​សុដន់ និង​ទឹកដោះគោ​។​
​ប្រសិនបើ​អ្នក​កំពុង​បំបៅ​ដោះកូន​ទាំងស្រុង រដូវ​របស់​អ្នក​អាច​ចាប់ផ្តើម​សារជាថ្មី​ម្តងទៀត រហូតដល់​អ្នក​កាត់បន្ថយ​ការបំ​បៅដោះ ឬ​បញ្ឈប់​ទាំងស្រុង​តែ​ម្ដង​។ ប៉ុន្តែ អ្នក​នៅ​តែ​អាច​មាន​ឱកាស​មាន​ផ្ទៃពោះ មុន​មាន​រដូវ​ម្ដងទៀត​ដដែល​។ ដូច្នេះ អ្នក​ត្រូវ​ប្រើប្រាស់​វី​ធី​ពន្យារកំណើត ប្រសិនបើ​អ្នក​មិន​មាន​គម្រោង​មាន​ផ្ទៃពោះ​ម្ដងទៀត ក្នុង​ពេល​ឆាប់ៗ​នោះទេ​៕
 

Free Double Upgrade Grab The Deal!!

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម