គីសអូវែ គឺជាជំងឺអ្វី?
102
គីសអូវែ គឺជាថង់ពេញទៅដោយសារធាតុរាវ ដែលកើតមាននៅលើអូវែ។
ក្នុងករណីភាគច្រើន គីសអូវែ មិនបណ្ដាលឱ្យមានការឈឺចាប់ និងមិនបង្កឱ្យមានរោគសញ្ញាណាមួយទេ។
ប៉ុន្តែ ពេលខ្លះ វាអាចបង្កឱ្យមានរោគសញ្ញាមួយចំនួនដូចជា ៖
• ហើមពោះ
• ឈឺចាប់ នៅពេលមានចលនាពោះវៀន
• ការឈឺឆ្អឹងត្រគាក មុនពេល ឬអំឡុងពេលមានវដ្តរដូវ
• ការឈឺចាប់នៅពេលរួមភេទ
• ការឈឺចាប់នៅចង្កេះ ឬភ្លៅ
• សុដន់តឹងណែន
• ក្អួតចង្អោរ។
រោគសញ្ញាធ្ងន់ធ្ងរ នៃគីសអូវែ អាចរួមមាន ៖
• ការឈឺចាប់នៅអាងត្រគាកធ្ងន់ធ្ងរ ឬឈឺចុកចាប់
• គ្រុនក្ដៅ
• សន្លប់ ឬវិលមុខ
• ដកដង្ហើមញាប់ៗ។
រោគសញ្ញាទាំងនេះ អាចបញ្ជាក់ថា មានការរហែកដុំគីស ឬរមួលគីសអូវែ។ ផលវិបាកទាំងពីរនេះ អាចមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាលភ្លាមៗនោះទេ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
តួនាទី អាមីណូអាស៊ីតចំពោះរាងកាយ
-
កុមារគួរធ្វើសកម្មភាព ប៉ុន្មាននាទីក្នុងមួយថ្ងៃ?
-
ហានិភ័យចំពោះជំងឺស្លេកស្លាំង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!