អ្វីទៅពាក្យថាអាពាហ៍ពិពាហ៍?
បើមាតាបិតាកូនស្រី បានយល់ព្រមតាមសំនូមពររបស់មាតាបិតាកូនប្រុសហើយ មាតាបិតាទាំងសងខាង នឹងរៀបពិធីអាពាហ៍ពិពាហ៍កូនទាំងពីរទៅតាមប្រពៃណីខ្មែរ។ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរពីសម័យបុរាណ ត្រូវបានរៀបចំនៅពេលដែលមនុស្ស មានពេលទំនេរច្រើនមានទ្រព្យសម្បត្តិធូរធារ ហើយកូនប្រុសកូនស្រីទាំងពីរមានចិត្តចេះស្រឡាញ់ញាតិរបស់ខ្លួន និងគោរពតាមបណ្តាំជីដូនជីតា ឲ្យចេះស្រឡាញ់មើលថែរក្សាគ្នាផង។
ការរៀបអាពាហ៍ពិពាហ៍រវាង កូនស្រី និងកូនប្រុសពីសម័យបុរាណគឺ មានរយៈពេលច្រើនថ្ងៃណាស់។ តែមកដល់នៅឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៦០ គេបានរៀបអាពាហ៍ពិពាហ៍ កូនប្រុស កូនស្រី មានរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។
នៅក្នុងពេល៣ថ្ងៃនេះ គេត្រូវចំណាយធនធាន អស់ប្រាក់ច្រើន ពីព្រោះ បើមានរៀបអាពាហ៍ពិពាហ៍នៅភូមិណា ភូមិនោះត្រូវពន្លត់ភ្លើងចង្គ្រាន។ បានន័យថា មនុស្សនៅក្នុងភូមិនោះ ទាំងចាស់ ទាំងក្មេង មកចូលរួមជួយកិច្ចការទាំងស្រី ទាំងប្រុស ហើយនៅហូបបាយទាំប្តី ទាំងប្រពន្ធ ទាំងកូននោះឯង។ បើមានញាតិច្រើន ឬមានគេរាប់អានច្រើន គឺត្រូវចំណាយម្ហូបអាហារច្រើន ដើម្បីតម្រូវទៅតាមចំនួនមនុស្សផងដែរ។
ប្រភពៈ សៀវភៅអាពាហពិពាហ៍ខ្មែរ
ចុចទីនេះមើលទំព័រដើមដែលសហការជាមួយនឹង ដំណឹង ៖ www.mungkulkar.com
មើលគួរយល់ដឹងផ្សេងៗទៀត
- ស្វែងយល់ចំណង់ចំណូលចិត្តរបស់មនុស្សតាមរសជាតិការ៉េមដែលគេចូលចិត្ត
- វិធីការពារជំងឺដាច់សសៃឈាមខួរក្បាល ចំពោះនារី
- គួរត្រៀមអ្វីខ្លះ មុនពេលណាត់មិត្តប្រុសចេញក្រៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!