គ្រោះថ្នាក់ក្បាលបែបណា គួរតែទៅជួបគ្រូពេទ្យ?
34
វាមិនមែនជារឿងធម្មតានោះទេ នៅពេលដែលអ្នកបាត់បង់ស្មារតី ឬដឹងខ្លួនមិនច្បាស់នោះ។
ដោយសារតែគ្រោះថ្នាក់ក្បាល ក៏អាចត្រូវបានផ្សារភ្ចាប់ទៅនឹងគ្រោះថ្នាក់កនោះ ជនរងគ្រោះ មិនគួរត្រូវបានគេលើក ឬធ្វើចលនាអោយនោះទេ ប្រសិនបើពួកគេ មិនមានមធ្យោបាយ ដែលមិនបង្កអោយគ្រោះថ្នាក់នោះ។ ប្រសិនបើអាចទៅរួច វាជារឿងសំខាន់ ដើម្បីរង់ចាំគ្រូពេទ្យជំនាញ ដើម្បីជួយជាមួយនឹងការមិនអោយធ្វើចលនារបស់អ្នកជំងឺ។
ប្រសិនបើអ្នកជំងឺដឹងខ្លួន និងមានអារម្មណ៍ធម្មតា វាអាចមានតម្លៃ ក្នុងការរកការព្យាបាល ប្រសិនបើវា មានគ្រោះថ្នាក់ណា ដែលបានកត់សម្គាល់នោះ។ អ្នកជំងឺអាចត្រូវបានគេចាត់ទុកថា គ្រោះថ្នាក់ក្បាលកម្រិតស្រាល ឬការប៉ះទង្គិច និងមានការស្រាវជ្រាវមួយចំនួន ដែលត្រូវបានធ្វើ ដើម្បីសម្រេចថាតើ មនុស្សម្នាក់រងគ្រោះនោះ គួរតែត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ឬថតស្កេនក្បាល ឬយ៉ាងណា។
ការណែនាំ សំដៅទៅលើអ្នកដែលមានអាយុពី ១៦ ទៅ ៦៥ ឆ្នាំ ដែលដឹងខ្លួនច្បាស់ និងមានពិន្ទុនៃស្មារតី ១៥។ គ្រោះថ្នាក់ខួរក្បាលធ្ងន់ធ្ងរអាចមាន ប្រសិនបើអ្នកជំងឺ មានបញ្ហាខាងក្រោមនេះ ៖
- ភ្លេចភ្លាំង នូវអ្វីដែលកើតមានមុនគ្រោះថ្នាក់
- ក្អួត
- ពុលស្រា ឬថ្នាំ
- ប្រកាច់
- គ្រោះថ្នាក់ពីលើឆ្អឹងដងកាំបិត
- ឈឺក្បាល
- ចលនការគ្រោះថ្នាក់ ដូចជា ធ្លាក់ពីទីខ្ពស់ជាដើម។
អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ គឺមានហានិភ័យខ្ពស់ នៃការហូរឈាមពីគ្រោះថ្នាក់ក្បាល ដោយសារតែខួរក្បាលដែលមានអាយុច្រើន រួមតូចពីលលាដ៍ក្បាល បណ្តាលអោយសរសៃឈាមវ៉ែន ដែលមានពីលលាដ៍ក្បាល ទៅខួរក្បាលងាយនឹងរហែក។
ប្រសិនបើអ្នករងគ្រោះថ្នាក់ កំពុងតែប្រើថ្នាំអោយឈាមរាវ ពួកគេក៏មានហានិភ័យខ្ពស់ នៃការគ្រោះថ្នាក់ខួរក្បាលផងដែរ ទោះបីជាគ្រោះថ្នាក់នោះតិចក៏ដោយ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ទទួលទានវីតាមីន D ច្រើនពេកមិនល្អទេ
- តើខ្ញុំអាចចាប់ផ្តើមរួមភេទនៅពេលណា?
- រលាកលំពែង បណ្តាលមកពីអ្វី?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!