កូន​គេង​ផ្កាប់មុខ មាន​សុវត្ថិភាព​អត់​?

 
 

​សម្រាប់​ទារក ការ​គេង​ផ្ងារ គឺ​មាន​សុវត្ថិភាព​បំផុត ដែល​វា​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ភ្លាមៗ នៅ​ក្រោម​អាយុ ២ ឆ្នាំ​។ ដូច្នេះ អ្នក​គួរតែ​ដាក់​កូន​របស់​អ្នក​ឱ្យ​គេង​ផ្ងារ ជា​ការ​ល្អ​បំផុត​។​
​នៅពេល​កូនអ្នកមាន​អាយុ ៦ ខែ​ដំបូង កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ទារក​គេង គឺ​ការ​គេង​នៅលើ​គ្រែ​តូច​មួយ នៅក្នុង​បន្ទប់​គេង​ជាមួយ​អ្នក​។​
​នៅពេល​ដែល​កូន​របស់​អ្នកមាន​អាយុ ៥ ខែ កូន​អ្នកនឹង​រៀន​រមៀល ដែល​ជា​ការអភិវឌ្ឍន៍​ធម្មតា​របស់​ទារក​។ នៅពេលនេះ ហានិភ័យ​នៃ​ការស្លាប់​ភ្លាមៗ នៅ​ក្រោម​អាយុ ២ ឆ្នាំ បាន​ថយចុះ​ផងដែរ​។ កូន​របស់​អ្នក​អាច​នឹង​រៀន​ក្រឡាប់ ដោយ​ខ្លួនឯង​ជាដំបូង​សិន បន្ទាប់មក កូន​អ្នកនឹង​រៀន​ពី​របៀប​ផ្ងារក​វិញ ម្ដង​ហើយ​ម្តងទៀត​បាន​យ៉ាង​ឆាប់រហ័ស​។ នៅ​ពេល​កូន​អ្នក​គេង អ្នក​អាច​ឱ្យ​កូន​អ្នក​រក​ទីតាំង​មាន​ផាសុខភាព សម្រាប់​ការ​គេង​ដោយ​ខ្លួនឯង​។ ពេលខ្លះ កូន​អ្នក​អាច​គេង​ផ្ដាប់មុខ ប្រសិនបើ​អ្នក​បាន​ភ្ញាក់ឡើង ហើយ​ឃើញ​ថា​កូន​របស់​អ្នក​គេង​ផ្កាប់មុខ​នោះ អ្នក​ត្រូវ​លើក​កូន​អ្នក​ឱ្យ​គេង​ផ្ងារ​មកវិញ​។ ប៉ុន្តែ អ្នក​មិន​អាច​នៅ​ចាំ​មើល​កូន​អ្នក ជា​រៀងរាល់​នាទី​បាន​នោះទេ ដូច្នោះ អ្នក​ត្រូវ​ធ្វើ​យ៉ាងណា កុំឱ្យ​មាន​អ្វី​បាំង​មាត់ និង​ច្រមុះ​របស់​កូន​អ្នក ហើយ​អ្នក​ត្រូវ​ការពារ​កូន​អ្នក​ពី​ផ្សែង​ជក់បារី​ឬ​ផ្សែង​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ស្លាប់​ភ្លាមៗ នៅ​ក្រោម​អាយុ ២ ឆ្នាំនេះ​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម