មាន​អ្វី​សម្រាប់​បន្ថយ​អា​ការៈចាញ់កូន​ដែរឬ​ទេ​?

 
 

 95

​សំណាងអាក្រក់​, ចង្អោ​រ និង​ក្អួត​កើតមាន​ជា​ទូទៅ​បំផុត​អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​ក្នុង​ត្រីមាស ដំបូង​។ ស្ត្រី​មួយ​ចំនួន​មាន​អាការៈ​ចាញ់​កូន​ទាំង​ពេល​ព្រឹក​, ថ្ងៃត្រង់ និង​ពេលយប់​។​

​ប្រសិនបើ​ចង្អោរ និង​ក្អួត​គឺ​មាន​សភាព​ស្រាល​ទេនោះ​, ជា​ធម្មតា​វា​មិន​មាន​មូលហេតុ​អ្វី​ដែល​គួរ អោយ​បារម្ភ​នោះទេ​។ ហើយ​ជា​សំណាងល្អ​, អា​ការៈចាញ់កូន​ជាធម្មតា​នឹង​បាត់​ទៅ​វិញ​នៅ​ត្រីមាស​ទី​២​។​

​ក្នុង​អំឡុងពេល​នោះ​, រឿង​ទាំងនេះ​អាច​ជួយ​រក្សា​ក្រពះ​របស់​អ្នក​អោយ​ស្ថិតនៅ​ក្នុង​ការពិនិត្យៈ​

  • បង្ហាញ​អោយ​ច្បាស់​នូវ​ក្លិន​មួយចំនួន​ដែល​អាច​ធ្វើអោយ​អ្នក​ចង្អោរ​
  • សូម​ទុក​នំប៉័ង​ដែល​ដុត​រួច​នៅលើ​ក្បាល​ដំណេក​របស់​អ្នក​ដើម្បី​ញ៉ាំ​វា​បន្តិច​មុន​នឹង​ក្រោក​ពី​គេង​
  • ញ៉ាំ​អាហារ​តិចៗ​ដើម្បី​រក្សា​ក្រពះ​របស់​អ្នក​អោយ​នៅ​ទទេ​
  • ផឹកទឹក​ក្នុង​បរិមាណ​តិច​ល្អ​ក្នុង​មួយថ្ងៃ ដូចនេះ​អ្នក​នឹងមិន​ខ្វះ​ជាតិ​ទឹក​នោះទេ​
  • ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ខ្លាញ់​, ហិល ឬ​អាស៊ីត​ប្រសិនបើ​អ្នក​រក​ឃើញ​ថា វា​ប៉ះពាល់​ដល់​អ្នក​
  • ញ៉ាំ​អាហារ​អ្វី​ក៏ដោយ​ដែល​អ្នក​អាច​ទប់ទល់​បាន​នៅពេល​ដែល​ក្រពះ​របស់​អ្នក​មាន​បញ្ហា​។ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ប្រសើរឡើង​, សូម​គិត​ក្នុង​ការបង្កើត​នូវ​អាហារ​ដែល​ល្អ​សម្រាប់​អ្នក​
  • ប្រសិនបើ​ការប្រើ​ថ្នាំ​អំឡុងពេល​មាន​ផ្ទៃពោះ​ហាក់ដូចជា​ធ្វើអោយ​អ្នក​ចង្អោរ​កាន់តែ​ខ្លាំង​ឡើងៗ​, សូម​លេប​វា​ជាមួយនឹង​ពេល​ញ៉ាំ​អាហារ​ជំនួស​អោយ​ការ​លេប​វា​ដោយ​ពោះ​ទទេ​។ ឬ​សាកល្បង​លេប​វា​មុន​នឹង​អ្នក​ទៅ​គេង​។ ប្រសិនបើ​វា​មិន​អាច​ជួយ​បាន​ទេ​នោះ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​


​ការស្រាវជ្រាវ​ត្រូវបានធ្វើ​លើ​ការព្យាបាល​ផ្សេងៗ​ពី​គ្នា​ចំពោះ​អា​ការៈចាញ់កូន​។ សូម​និយាយ​ទៅកាន់​គ្រូពេទ្យ​ដើម្បី​មើល​ថា​តើ​ការព្យាបាល​អ្វី​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​។​

​សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ប្រសិនបើ​ការ​ចង្អោរ ឬ​ក្អួត​របស់​អ្នក​ធ្ងន់ធ្ងរ ឬ​ប្រសិនបើ​អ្នក​ស្រក​ទម្ងន់​ពី​ការ​ក្អួត​។ ប្រសិនបើ​តម្រូវការ​កើតមានឡើង​, គ្រូពេទ្យ​អាច​ផ្តល់​ថ្នាំ ឬ​សម្រេចចិត្ត​ព្យាបាល​អ្នក​ដោយ​ការចាក់​ថ្នាំ​តាម​សរសៃឈាម​៕

By health

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម