តេស្តដែលអ្នកអាចបញ្ជាក់ថាកូនរបស់អ្នកមានជំងឺមិនគ្រប់ទឹក
114
មិនគ្រប់ទឹកគឺជាផ្នែកមួយនៃក្រុមជំងឺទាក់ទងនឹងការលូតលាស់ដ៏ធ្ងន់ធ្ងរដែលបង្ហាញឡើងនៅលើកុមារដែលជាធម្មតាមានមុនអាយុ៣ឆ្នាំ។ ទោះបីជាមានរោគសញ្ញាអាចមានការប្រែប្រួល ជំងឺមិនគ្រប់ទឹកទាំងអស់អាចប៉ះពាល់ដល់សមត្ថភាពរបស់កុមារក្នុងការទំនាក់ទំនង និងអន្តរ កម្មជាមួយអ្នកដទៃ។
ចំនួនកុមារដែលបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមិនគ្រប់ទឹកហាក់ដូចជា បានកើនឡើង។ វាមិនច្បាស់ថាតើនេះគឺដោយសារតែការធ្វើរោគវិនិច្ឆ័យបានល្អប្រសើរ និង ការរាយការណ៍អំពីការកើនឡើងខុសប្រក្រតី ឬក៏ជាការកើនឡើងពិតប្រាកដមែន ឬទាំងពីរ។ ខណៈពេលដែលមិនអាចព្យាបាលភាពខុសប្រក្រតីនេះបានតែការព្យាបាលនៅដំណាក់កាល ដំបូងអាចធ្វើអោយមានភាពខុសគ្នាដ៏ធំមួយនៅក្នុងជីវិតរស់នៅរបស់កុមារជាច្រើនដែលមានជំងឺនេះ។ កុមារដែលមិនគ្រប់ទឹកជាធម្មតាបង្ហាញពីសញ្ញានៃការពន្យារក្នុងលូតលាស់ក្នុង១ឆ្នាំ ដំបូង។ ប្រសិនបើអ្នកសង្ស័យថាកូនរបស់អ្នកអាចមានជំងឺមិនគ្រប់ទឹកពិភាក្សាការព្រួយបារម្ភ របស់អ្នកជាមួយវេជ្ជបណ្ឌិត។ រោគសញ្ញាដែលបានភ្ជាប់ជាមួយនឹងជំងឺមិនគ្រប់ទឹកក៏អាចត្រូវ បានផ្សារភ្ជាប់ជាមួយនឹងការលូតលាស់។ ការព្យាបាលបានឆាប់មានប្រសិទ្ធភាពបន្ថែមទៀត។ គ្រូពេទ្យរបស់អ្នកអាចណែនាំការធ្វើតេស្តបន្ថែមទៀតប្រសិនបើកូនរបស់អ្នក៖
- មិនឆ្លើយតបដោយស្នាមញញឹម ឬសំដែងនូវភាពសប្បាយរីករាយនៅពេលមានអាយុ៦ខែ
- មិនត្រាប់តាមសំឡេង ឬសំដែងទឹកមុខនៅពេលមានអាយុ៩ខែ
- តើមិននិយាយកកែកករ ឬថ្ងូនៅពេលមានអាយុ១២ខែ
- មិនមានកាយវិការនៅពេលមានអាយុ១២ខែ
- មិនអាចនិយាយពាក្យបានមួយមាត់ៗបាននៅពេលមានអាយុ១៦ខែ
- មិនអាចនិយាយពាក្យជាឃ្លាៗ ឬបានពីរពាក្យ នៅពេលមានអាយុ២៤ខែ
- បាត់បង់ភាសា ជំនាញណាមួយដែលធ្លាប់មានពីពេលមុននៅពេលមានអាយុណាមួយ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ការថែទាំអ្នកពុលអាហារនៅផ្ទះ
- គួរត្រៀមអ្វីខ្លះ មុនពេលណាត់មិត្តប្រុសចេញក្រៅ?
- ណាត់ជួបគ្នាដំបូង គួរនិយាយពីអ្វី?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!