ងាយៗ ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ ដោយ​ខ្លួនឯង​

 
 

 145

​មនុស្ស​ភាគច្រើន នៅពេល​ដែល​ផ្តាសាយ តែងតែ​ប្រើ​ថ្នាំ​មក​ព្យាបាល ប៉ុន្តែ ដោយ​មិន​គិត​ពី​ផលវិបាក​នៃ​ការប្រើ​ថ្នាំ​ច្រើន​ទេ​។ ផ្ទុយទៅវិញ អ្នក​អាច​បរិភោគ​បន្លែ និង​ផ្លែឈើ​មក​ព្យាបាល​ប្រសើរ​ជាង​។​
1.​    ​ត្រូវតែ​បរិភោគ​បន្លែ ដែល​មាន​ស្លឹក​បៃតង​ឱ្យបាន​ច្រើន ព្រោះ​វា​ជាតិ​វីតាមីន C ច្រើន ជាពិសេស គឺ​ផ្លែ​គី​វី ក្រូច និង​ផ្សិត​។ វា​អាច​សម្លាប់​មេរោគ​ផ្តាសាយ​យ​បាន​យ៉ាង​រហ័ស​។​
2.​    ​ពិសារ​សម្ល​មាន់ ៖ គ្រូពេទ្យ និង​អ្នកឯកទេស​ខាង​អាហា​រូបត្ថ​ម្តបា​ន​ស្រាវជ្រាវ​ឃើញ​ថា នៅក្នុង​សម្ល មាន់​មាន​អាស៊ីត​អា​មី​ណូ​ជាច្រើន​ប្រភេទ ដែល​អាច​ធ្វើឱ្យ​រាងកាយ​មនុស្ស ទប់ទល់​នឹង​មេរោគ​ផ្តាសាយ​បាន​។​
3.​    ​បរិភោគ​អាហារ​ដែល​ទន់ ៖ ដូចជា​បបរ​មួយ​ចាន ហើយ​បរិភោគ​ផ្លែឈើ ព្រោះ​អ្នកត្រូវការ​សារធាតុចិញ្ចឹម ដើម្បី​ទ្រទ្រង់​រាងកាយ​ឱ្យបាន​រឹងមាំ ទើប​មេរោគ​មិន​អាច​ជ្រាបចូល​បាន​កាន់តែ​ច្រើន ដែល​ធ្វើឱ្យ​ជម្ងឺ​ផ្តាសាយ​មិន​អាច​ព្យាបាល​បាន​។​
​ដូចនេះ អ្នក​ត្រូវ​អនុវត្ត​ដូច​ចំនុច​ខាងលើនេះ ទើប​មិន​បាច់​ប្រើ​ថ្នាំ ក៏​ជំងឺ​អាច​ជា​បានដែរ​។ ម្យ៉ាងទៀត ត្រូវតែ​ពិសារ​របស់​ក្តៅ​ឱ្យបាន​ច្រើន ឱ្យ​បែកញើស​ច្រើន កាន់តែ​ល្អ​ថែម​ទៀត​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម