តើធ្វើយ៉ាងណា ដើម្បីឱ្យមានសុខភាពល្អ នៅពេលមានផ្ទៃពោះ?
294
អ្នកបានដឹងរួចហើយថា នៅអំឡុងពេលមានផ្ទៃពោះ ស្រី្តប្រឈមមុខនឹងហានិភ័យខ្ពស់ជាច្រើន។
ដូច្នោះ គន្លឹះខាងក្រោមនេះ អាចជួយឱ្យអ្នកបង្ការខ្លួន ពីការប្រឈមមុខនឹងហានិភ័យខ្ពស់ នៃការមានផ្ទៃពោះដូចជា ៖
• កំណត់ការមានផ្ទៃពោះ
នៅមុនពេលអ្នកមានគំរោងមានផ្ទៃពោះ អ្នកត្រូវពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីចាប់ផ្តើមក្នុងការទទួលទានវីតាមីនជារៀងរាល់ថ្ងៃ ដើម្បីឱ្យអ្នកមានសុខភាពល្អ មុនពេលមានផ្ទៃពោះ។ ប្រសិនបើអ្នកមានជំងឺអ្វីមួយ អ្នកត្រូវធ្វើការព្យាបាលជាមុនសិន ដើម្បីរៀបចំសម្រាប់ការមានផ្ទៃពោះ។
• ការថែទាំមុនសម្រាលកូន
អ្នកត្រូវជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិនិត្យសុខភាពអ្នក និងទារកអ្នកជាប្រចាំ។
• ការបរិភោគរបបអាហារដែលមានសុខភាពល្អ
អំឡុងពេលមានផ្ទៃពោះ អ្នកនឹងត្រូវការបន្ថែមទៀត ដូចជា អាស៊ីតហ្វូលិក ជាតិកាល់ស្យូម ជាតិដែក និងសារធាតុចិញ្ចឹមដែលសំខាន់ផ្សេងៗទៀត។ អ្នកត្រូវពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព អំពីតម្រូវការអាហារូបត្ថម្ភ ប្រសិនបើអ្នកមានបញ្ហាសុខភាព ដូចជា ជំងឺទឹកនោមផ្អែមជាដើម។
• ការកើនទម្ងន់
ការកើនទម្ងន់ អាចជួយឱ្យទារកមានសុខភាពល្អ ហើយធ្វើឱ្យមានភាពងាយស្រួល ក្នុងការស្រកទម្ងន់បន្ទាប់ពីសម្រាលកូន។ អ្នកត្រូវពិគ្រោះជាមួយជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីកំណត់ទម្ងន់របស់អ្នកឱ្យបានត្រឹមត្រូវ។
• ចៀសវាងសារធាតុគ្រោះថ្នាក់
អ្នកត្រូវបញ្ឈប់ការជក់បារី ការសេពគ្រឿងស្រវឹង និងថ្នាំញៀន។ ហើយអ្នកត្រូវទទួលការប្រឹក្សា ជាមួយអ្នកផ្តល់សេវាថែទាំសុខភាព មុនពេលអ្នកចាប់ផ្តើម ឬបញ្ឈប់ការប្រើប្រាស់ថ្នាំណាមួយ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
អាហារ ដែលធ្វើឱ្យបញ្ហាក្រហាយទ្រូង កាន់តែយ៉ាប់
-
វិធីសាស្ត្រផ្សះផ្សាជម្លោះជាមួយមិត្តស្រីរបស់អ្នក
-
វិធីក្នុងការធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សប្រុសសង្ហាម្នាក់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!