តើ​ធ្វើ​ដូចម្តេច ដើម្បី​ជួយ​ឱ្យ​កូនប្រុស​របស់​អ្នក ទទួល​ជោគជ័យ​ក្នុង​សិក្សា​?

 
 

 46

​ក្មេង​ប្រុស​ជា​ច្រើន​ត្រូវបាន​គេ​រកឃើញ​ថា មាន​សកម្មភាព​រៀនសូត្រ​ខ្សោយ​នៅក្នុង​ថ្នាក់រៀន​នេះ​ដោយសារតែ​ពួកគេ មិនសូវ​យកចិត្តទុកដាក់ មិន​សូវ​ផ្តោត​ទៅលើ​គ្រូបង្រៀន និង​ការរៀបចំ​សម្ភារៈ​និង​ដោយសារ​តែ​ក្មេងប្រុស មាន​ការអភិវឌ្ឍ​ការសរសេរ និង​ការអាន យឺត​ជាង​ក្មេងស្រី​។​
​ប៉ុន្តែ វា​ជា​ការល្អ​ដែល​មាន​វិធី​ដ៏​សាមញ្ញ​មួយចំនួន ជួយ​ឱ្យ​កូនប្រុស​របស់​អ្នក​អាច​ទទួលបាន​ភាពជោគជ័យ​មកវិញ នោះ​មានដូចជា ៖
1.​    ​ការបង្រៀន​ឱ្យ​កូនប្រុស​អ្នក មាន​ទំនួល​ខុស​ត្រូវ​
​ជាដំបូង អ្នក​ត្រូវ​ឱ្យ​កូនប្រុស​របស់​អ្នក​អនុវត្ត​ឱ្យបាន​ច្រើន ដោយ​អ្នក​អាច​ណែនាំ​ឱ្យ​ពួកគេ​ធ្វើ​អ្វីមួយ ដូចជា ត្រូវ​ឱ្យ​កូន​អ្នក​ដាក់​រថយន្ត​ឱ្យ​ឆ្ងាយ ឬ​ការ​លាងដៃ​មុន​ពេល​ញ៉ាំ​អាហារ​ជាដើម​។ ការធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ពួកគេ​មាន​ទម្លាប់​ល្អ នៅក្នុង​ការរៀបចំ​ថ្នាក់រៀន​ឱ្យបាន​ល្អ​។​
2.​    ​ការអនុវត្តន៍​ដោយ​ភាព​ស្ងៀមស្ងាត់ និង​ការ​ផ្តោតអារម្មណ៍​
​អ្នក​ត្រូវ​ឱ្យ​កូន​របស់​អ្នក​យល់ថា ពេលវេលា និង​ទីកន្លែង​ជា​ប្រការ​សំខាន់ ដោយ​អ្នក​អាច​នាំ​កូន​អ្នក​ទៅ​កាន់​បណ្ណាល័យ សារមន្ទីរ និង​កន្លែង​ផ្សេង​ទៀត ដែល​ជា​កន្លែង​ស្ងប់ស្ងាត់​។​
3.​    ​ការបង្កើត​ភាពជិតស្និទ្ធ​ជាមួយ​គ្រូបង្រៀន​របស់​កូនប្រុស​អ្នក​
​វា​ជា​ឱកាស​មួយ អាច​ឱ្យ​គ្រូបង្រៀន​កូន​អ្នក ពិពណ៌នា​អំពី​ភាពខ្លាំង និង​ភាព​ខ្សោយ​របស់​កូនប្រុស​អ្នក​ហើយ​អ្នក​អាច​និយាយ​ពី​អ្វី ដែល​ជា​ការព្រួយបារម្ភ​ដែល​អ្នកមាន​។​
4.​    ​អ្នក​ត្រូវ​ប្រាកដថា នេះ​ជា​ពេលវេលា​ដែលមាន​សកម្មភាព​ល្អ​
​ក្មេងប្រុស​ចង់ឱ្យ​មានភាព​ជាប់ចិត្ត នៅក្នុង​ការអាន​រឿងនិទាន​។ បើ​កូន​របស់​អ្នក​កំពុង​អាន​ឱ្យ​អ្នក​ស្ដាប់​នោះ អ្នក​ត្រូវ​បង្រៀន​កូន​អ្នក អំពី​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នៅក្នុង​រឿងនិទាន​នោះ ដើម្បី​កុំឱ្យ​បាត់បង់​អត្ថន័យ​នៃ​រឿងនិទាន​នោះ​។​
5.​    ​ការសរសេរ​
​អ្នក​អាច​លើកទឹកចិត្ត​ឱ្យ​កូន​របស់​អ្នក ប្ដូរ​ពី​ការបញ្ចេញ​គំនិត ទៅ​ជា​ការសរសេរ នេះ​ដោយសារ​តែ​ផ្នែក​មួយ​នៃ​ខួរក្បាល ដែលជា​អ្នក​រៀបចំ​គំនិត មាន​ការអភិវឌ្ឍ​យឺត​ជាង​ក្មេងស្រី​។
6.​    ​ការធ្វើ​កិច្ចការ​ផ្ទះ​
​អ្នក​ត្រូវ​ឱ្យ​កូន​អ្នក​ធ្វើ​លំ​ហាត់ ឱ្យបាន​ទៀងទាត់ ដោយ​ក្មេង​ប្រុស​អាច​ចំណាយ​ពេល​ត្រឹមតែ ២០​នាទី សម្រាប់​សន្លឹក​កិច្ចការ​គណិតវិទ្យា​មួយ​សន្លឹក​នោះ​។
7.​    ​ការគាំទ្រ​
​នៅពេល​ដែល​កូន​របស់​អ្នក​មាន​អាកប្បកិរិយា​មិន​ត្រឹមត្រូវ អ្នក​ត្រូវ​ខ្សឹប​ដាក់​ត្រចៀក​កូន​អ្នក ពីអ្វី​ដែល​អ្នក​ចង់​ឱ្យ​ធ្វើ ដោយ​ចៀសវាង​ការរិះគន់ នៅ​ចំពោះមុខ​អ្នកដទៃ​។​
​ហើយ​អ្នក​ត្រូវ​ប្រើប្រាស់​ភាសា​ជា​វិជ្ជមាន ដូចជា​ការនិយាយ​ជំនួស​ពាក្យ​ថា "​កុំ​រត់​" ដោយ​ពាក្យ​ថា "​ចូរ​ដើរ​" ។ អ្នក​ត្រូវ​លើកទឹកចិត្ត​ឱ្យ​កូន​អ្នក ប្រកាន់​យក​ឥរិយាបថ​ដ៏​ល្អ​មួយ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម