តើពាក្យ «សង្សារ» ពិតជាពីរោះណាស់មែនទេ? វាមានន័យថាម៉េចទៅ?
បើតាមការឲ្យន័យក្នុងវចនានុក្រមសម្តេច ព្រះសង្ឍរាជ ជួន ណាត ថា ពាក្យ «សង្សារ» មានន័យថា «ដំនើរអន្ទោលកើតស្លាប់ មិនឈប់ប្រក្រតី រឺដំនើរវិលកើតស្លាប់ មិនទៀងទាត់» តែបើគេយកពាក្យនេះមកប្រើចំពោះ សេចក្តីស្រលាញ់អ្នកណាម្នាក់នោះ ពាក្យ «សង្សារ» មានន័យថា «ស្រី រឺបុរសជាគូរកំសត់, រឺស្រ្តីរឺបុរសជាសហាយនិងគ្នា» គេច្រើននិយាយថា បុរសនោះ រឺស្រ្តីនោះ ជាសង្សារនិងគ្នា ដែលមានន័យថា ស្រ្តី និងបុរសនោះ ជាគូកំសត់កម្រនិងគ្នា..។
ដោយសារហេតុនេះ ទើបអ្នកប្រាជ្ញជាច្រើន ក្នុងសម័យនេះ បានប្រាប់តៗគ្នាអោយប្រើតាមពាក្យបរទេស មានន័យថា ប្រែចេញពីបរទេសវិញ ដូចជាពាក្យ Girl/Boy Friend ដែលមានន័យថា មិត្តប្រុសរឺស្រី។ តែយ៉ាងណា ពាក្យពេចន៌ដែលគេនិយមប្រើ ហើយងាយស្រួលនិងប្រើគឺពាក្យ «សង្សារ» បើទោះជាអត្ថន័យនៃពាក្យនេះមានន័យផ្ទុយពីសកម្មភាពពិតខ្លះក៏ដោយ។
ទោះជាពាក្យ «សង្សារ» នេះមានន័យគួរឲ្យខ្លាច តែវាដូចជាកំលាំងជំរុញចិត្តមួយដល់មនុស្សទាំងអស់ឲ្យចង់បានវា ព្រោះវាហាក់បានបង្កប់ដោយតំលៃមួយដែលថា ជាតំលៃនៃភាពផ្អែមល្ហែម ស្និទ្ធស្នាល និងមានមោទនភាព ចំពោះមនុស្សពីរនាក់ដែលបានដាក់ចិត្តស្រលាញ់គ្នា ហើយបើកចំហរឲ្យអ្នកដទៃនិយាយថា ជាគូសង្សារនិងគ្នា។ ប៉ុន្តែផ្ទុយមកវិញ បើក្នុងពេលណាមួយស្នេហារបស់គេ មានភាពរកាំរកូស រឺឈានដល់ការបែកបាក់ ផ្តាច់ទំនាក់ទំនងនោះ ពាក្យ «សង្សារ» និងផ្តល់អត្ថន័យពិតប្រាកដមួយ គឺ មិនទៀងទាត់ មិនស្ថិតស្ថេរ នេះឯង។
ពាក្យនេះមានន័យចំពោះការរំដោះជីវិតចេញពីលោកិយនេះ របស់អ្នកសិក្សារៀនសូត្រផ្នែកព្រះធម៌។ បើគេភ្ញាប់ពាក្យនេះជាមួយពាក្យ សង្សារ និង វដ្ត ទៅជា សង្សារវដ្ត វានិងបង្ហាញន័យថា ការអន្ទោលកើតស្លាប់មិនទៀងទាត់ វិលចុះឡើងដូចជាកងចក្ក តើរកវិធីណាដើម្បិរំដោះចេញបាន...?
ត្រង់អត្ថន័យថា «គូរកំសត់កម្រនិងគ្នា» សំដៅថា មនុស្សពីរនាក់ដែលអាចហៅគ្នាថា សង្សារ បានដរាបណាមនុស្សទាំងពីរនាក់ព្រមទទួលយកការលំបាកពីគ្នាទៅវិញទៅមក ព្រមទទួលយកពាក្យពេចន៌រិះគន់ និងហ៊ានផ្តល់ឲ្យគ្នានូវការលះបង់ពិតប្រាកដមួយ ទើបហៅថា សង្សារ រឺអាចឆ្លងផុតពាក្យ «សង្សារ» នេះទៅជាពាក្យថ្មីមួយទៀត «អាពាហ៌ពិពាហ៌»។ ប៉ុន្តែបើគេមិនអាចទទួលយក មិនហ៊ានលះបង់ មិនស្គាល់តំលៃពិតរបស់វា នោះគេនឹងមិនអាចឆ្លងផុតពីភាពកំសត់ កើតទុក្ខនោះទេ។
តាមទ្រឹស្តីព្រះពុទ្ធសាសនាថា មនុស្សពីរនាក់អាចរួមរស់នៅជាមួយគ្នា ឆ្លងផុត សង្សារវដ្ត ត្រូវតែប្រកបដោយកត្តា រឺធម៌៤យ៉ាងគឺ៖ មានជំនឿប្រហាក់ប្រហែលគ្នា (សមសទ្ធា), មានការលះបង់ឲ្យគ្នាប្រហាក់ប្រហែលគ្នា (សមចាគា), មានចំនេះដឹង គំនិត ឆន្ទះប្រហាក់ប្រហែលគ្នា (សមសីលា), មានស្ថានភាពទ្រព្យ ប្រាក់ចំណូល ការរស់នៅ (Living Standard) ទំនោរសង្គម និន្នាការសង្គម ប្រហាក់ប្រហែលគ្នា (សមជីវិតា) ។ ក្នុងចំណោមកត្តាទាំង៤នេះ បើសិនជាមនុស្សទាំងពីរនាក់ មានហើយ នៅការកសាងសុភមង្គល គ្រួសារ គឺងាយស្រួលជាទីបំផុត ព្រោះអ្វីៗវាបានស្របគ្នាស្ទើតែទាំងអស់អស់ទៅហើយ។ នៅពេលនោះ គូរសង្សារ និងឆ្លងផុតពាក្យថា «គូរកំសត់កម្រ» ហើយរស់នៅប្រកបដោយការយោគយល់ និងសុភមង្គល៕
តើលោកអ្នកយល់យ៉ាងណាដែរចំពោះអត្ថបទសិក្សាដ៏ខ្លីនេះ?
ដោយ ច. សម្បត្តិ
ប្រភពពីៈ នាវា
មើលគួរយល់ដឹងផ្សេងៗទៀត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!