វីធីងាយៗ ក្នុងការព្យាបាល ជម្ងឺផ្តាសាយ បានដោយខ្លួនឯង
មានវិធីសាមញ្ញ ជាច្រើនដែល អាចអោយយើង ព្យាបាលបាន ដោយខ្លួនឯង នូវជម្ងឺផ្តាសាយ ដែលជាជម្ងឺ ងាយកើតឡើង ដោយវីរុស។ មនុស្សមួយ ចំនួនកើត ជម្ងឺផ្តាសាយ ២ ទៅ ៤ ដងក្នុង មួយឆ្នាំ ចំណែកក្មេងៗ វិញគឺ អាចកើត បានរហូតដល់ ៤ ទៅ ៦ ដងក្នុងមួយឆ្នាំ។ ដើម្បីកាត់ បន្ថយការ ទៅរកគ្រូពេទ្យ ដោយសារ ជម្ងឺនេះ ខាងក្រោមនេះ គឺជាវិធីងាយៗ ក្នុងការព្យាបាល ជម្ងឺផ្តាសាយ បានដោយខ្លួនឯង៖
១. ទទួលទាន សារជាតិទឹក អោយបានច្រើន
វិធីព្យាបាល ដំបូងពី ជំងឺផ្តាសាយ គឺព្យាយាម ទទួលទាន ទឹកអោយ បានច្រើន ដូចជាទឹក ផ្លែឈើ ភេសជ្ជៈផ្សេងៗ តែ និង ឱសថបុរាណ។ ព្រោះសារជាតិ ទឹកការពារ «ការស្ងួត »បំពង់កនិងច្រមុះរបស់យើង។ ហើយវាក៏ អាចជួយ ការពារការ ខ្វះជាតិទឹក នៅពេលយើង គ្រុនក្តៅផងដែរ។ លើសពីនេះ ទៀតជាតិទឹក នៃរាងកាយ រួមចំណែក ដល់ការបញ្ចេញ ជាតិពុលផលិត ពីកោសិកាងាប់ ហើយវាមាន សមត្ថភាពក្នុងការប្រយុទ្ធ ប្រឆាំងនឹង មេរោគផ្តាសាយ។
២. ជៀសវាង ការទទួលទាន កាហ្វេ និងគ្រឿងស្រវឹង
ការទទួលទាន ភេសជ្ជៈដែល មានជាតិ កាហ្វេអ៊ីន និងគ្រឿងស្រវឹង ព្រោះសារធាតុ ទាំងនោះធ្វើ អោយរាងកាយ របស់យើង ខ្សោះជាតិទឹក ហើយនេះមិន មែនជាអ្វីដែល យើងចង់បានទេ នៅពេលដែល យើងមាន ជំងឺផ្តាសាយ។
៣. ងូតទឹកក្តៅ និងស្ពង់
ការងូតទឹកក្តៅ និងស្ពង់គឺជា ការព្យាបាល ដ៏សាមញ្ញ បំផុតសម្រាប់ ជម្ងឺផ្តាសាយ។ គេជឿថា ចំហាយក្តៅ អាចជួយសម្រួល ដល់ការកក ស្ទះរន្ធច្រមុះ ហើយវីរុស នេះក៏ងាយ នឹងងាប់នៅ សីតុណ្ហភាព ខ្ពស់ខ្លាំងណាស់ ដូច្នេះការស្ពង់ ពិតជាអាច «សម្លាប់» មេរោគ តាមរយៈចំហាយក្តៅ ដែលបាន ស្រូបតាម រន្ធច្រមុះ។
៤. ស៊ុបក្តៅ
គុណសម្បត្តិ នៃការព្យាបាល បែបប្រពៃណី នេះបានមក ពីចំហាយនៃ ស៊ុបក្តៅ និងទឹករម្ងាស់ នៃជាតិសាច់ ដែលជួយរក្សា សំណើមនៃរាងកាយផងដែរ។ នេះបង្ហាញថា ទឹករម្ងាស់ គ្រប់ប្រភេទ សុទ្ធតែមាន ប្រយោជន៍ ដូចគ្នា។ ការស្រាវជ្រាវ ក៏បានបង្ហាញថា គ្រឿងផ្សំ នៃស៊ុបមាន់ពិតជា អាចកាត់ បន្ថយការហើម រលាក នៃរន្ធច្រមុះ និងជួយព្យាបាល ជម្ងឺផ្តាសាយ អោយបានលឿន ជាងមុន។ ស៊ុបមាន់ផ្តល់ ប្រូតេអ៊ីន ពីសាច់មាន់ ដែលមានសារ ធាតុចាំបាច់ សម្រាប់រាង កាយរបស់ យើងក្នុងការ ប្រយុទ្ធប្រឆាំង នឹងមេរោគ។
៥. ប្រើម៉ាស៊ីនផ្សើម
ឧបករណ៍ ទាំងនេះគឺជា វិធីសាស្រ្ត ដ៏ល្អដើម្បី បន្ថែម ខ្យល់សើម។ វាអាចជួយ ក្នុងការ រក្សារន្ធ ច្រមុះ កុំអោយ កកស្ទះ។ នៅពេលប្រើ ម៉ាស៊ីនផ្សើម ត្រូវប្រាកដថា បានសម្អាត វាទៀងទាត់ ដើម្បីជៀសវាង ការដុះផ្សិត នៅក្នុងម៉ាស៊ីន។
៦. សម្រាក
កត្តាដ៏សំខាន់ បំផុតក្នុងការ ព្យាបាលជំងឺ ផ្តាសាយគឺ ការគេង និងការសម្រាក ជាទូទៅ សម្រាប់ រាងកាយ។ អ្នកត្រូវ សម្រាក អោយបានច្រើនដើម្បី ឲ្យរាងកាយ របស់អ្នក មានលទ្ធភាព ទប់ទល់នឹង មេរោគផ្តាសាយ បានល្អប្រសើរ ជាងមុន លឿនជាងមុន និងមានប្រសិទ្ធិ ភាពជាងមុន។ ប្រសិនបើ អ្នកមានគ្រុនក្តៅ អ្នកគួរសម្រាក នៅក្នុងផ្ទះ បិទទូរស័ព្ទ និងព្យាយាម គេង។ អ្នកជំនាញ បានផ្តល់ ដំបូន្មានថា អ្នកគួរស្នាក់នៅក្នុង ផ្ទះដែលមាន សីតុណ្ហាភាព សមស្រប មួយនៅពេល អ្នកមាន ជម្ងឺផ្តាសាយ គឺនៅក្នុងផ្ទះ ដែលមាន សីតុណ្ហភាព ជាមធ្យមអាចជា 24-25 អង្សាសេ (75.2 អង្សាអេហ្វ) ។
៧. លាងសម្អាត មាត់របស់ អ្នកជាមួយ នឹងទឹកអំបិល
វាអាចស្តាប់ ទៅដូចជា ដំបូន្មាន ពីជីដូន របស់អ្នក ប៉ុន្តែការ អនុវត្តន៍ បានបង្ហាញ ថាការលាងមាត់ របស់អ្នកជាមួយនឹង ទឹកអំបិល គឺពិតជា អាចព្យាបាល អោយអ្នកបាត់ ឈឺបំពង់ក។ ដាក់អំបិល កន្លះស្លាបព្រា ចូលទៅក្នុង ទឹកក្តៅឧណៗ មួយកែវ ហើយខ្ពុលមាត់ ពីបួនទៅ ប្រាំដង នឹងធ្វើអោយ អ្នកកាត់ បន្ថយការ ឈឺក។
៨. កុំជក់បារី
បើទោះជា មានមូលហេតុ ជាច្រើនដែល គួរតែអោយ អ្នកបញ្ឈប់ ការជក់បារី ប៉ុន្តែការជក់បារី នៅពេលដែល អ្នកមានជំងឺ ផ្តាសាយ រឹតតែមានគុណ វិបត្តិបន្ថែម ទៀត។ ការជក់បារី អាចធ្វើអោយ រោគសញ្ញា នៃជម្ងឺផ្តាសាយកាន់ តែធ្ងន់ធ្ងរឡើង។
៩. ពិនិត្យ របបអាហារ របស់អ្នក
បើទោះជា របបអាហារ មិនអាចជួយ ព្យាបាលអ្នក អោយជាពី ជំងឺផ្តាសាយ ប៉ុន្តែការញ៉ាំ ផ្លែឈើ និងបន្លែដែល មានជាតិ វីតាមីន C អាចជួយអ្នកឲ្យអ្នក យកឈ្នះពី ជំងឺផ្តាសាយ លឿនជាងមុន។ វីតាមីន C ជួយពង្រឹង ការការពាររាងកាយពីជំងឺ និងមេរោគ ហើយជួយអោយ គោលិកា ឈាមសធ្វើ ដំណើរការ តួនាទីបាន ល្អប្រសើរ ដើម្បីប្រឆាំង នឹងមេរោគ។ ម្ហូបអាហារ ផ្សេងទៀតដែល អាចជួយអោយ អ្នកឆាប់ជាសះស្បើយ ពីផ្តាសាយមាន ខ្ទឹមស ទឹកឃ្មុំ peppermint ក្រូចឆ្មារ ក្រូចត្លុង ផ្កាខាត់ណា និងអាហារ ដែលមាន ជាតិស័ង្កសី។
១០. កុំធ្វើលំហាត់ប្រាណ
ជៀសវាងការ ធ្វើលំហាត់ប្រាណ និងការធ្វើ សកម្មភាពធ្ងន់ៗ នានារយៈពេលពី៣ ទៅ ៤ ថ្ងៃ ដើម្បីទុកឱកាស អោយរាយកាយ របស់អ្នកអាចប្រយុទ្ធ ប្រឆាំងនឹង មេរោគបាន៕
ប្រភពៈ បរទេស
ដោយៈ Arex
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- តើមានរោគសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា កូនក្នុងផ្ទៃមានគ្រោះថ្នាក់?
- ប្រអប់ជើងស្រស់ស្អាត ដោយវិធីងាយៗ
- ប្រុងប្រយ័ត្ន! នារីម្នាក់ ចេញខ្ទុះត្រង់ចង្ការ ដោយសារចាក់ស៊ីលីកូន ធ្វើឲ្យចង្ការស្រួច
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!