ធ្វេសប្រហែសតែបន្តិចធ្វើឲ្យឆ្អឹងខ្នងមហន្តរាយ
អ្នកដែលមានអាការៈឈឺខ្នងជាងពាក់កណ្តាល នៃអ្នកជំងឺទាំងអស់នឹងជាសះស្បើយដោយឯងៗក្នុងរយៈពេល ២ សប្ដាហ៍ និងជិត ៨០% ត្រូវចំណាយពេលវេលាក្នុងការឈប់សម្រាកប្រមាណ ២-៣ ខែ ។ សម្រាប់អ្នកជំងឺភាគតិចដែលនៅសល់ គឺអ្នកដែលមានអាការៈឈឺចុកចាប់រ៉ាំរ៉ៃ ដែលត្រូវទ្រាំទ្រ និងទុក្ខលំបាកជាមួយនឹងការឈឺថ្កាត់ដែលកើតឡើង ។ដូច្នេះប្រសិនបើមិនចង់ស្ថិតនៅក្នុងក្រុមប្រឈម ឬចូលជាពួកប្រភេទណាមួយនោះ ចាំបាច់បំផុតអ្នកត្រូវតែថែទាំសុខភាពខ្នង ឲ្យត្រឹមត្រូវជាប់ជានិច្ចកាលតាមវិធីងាយៗ ដូចខាងក្រោមនេះ ៖១. ហាត់ប្រាណឲ្យបានជាប់ជានិច្ចកាល ដោយសង្កត់ធ្ងន់ទៅលើសាច់ដុំខ្នង ព្រោះជាធម្មតាមនុស្សដែលមិនហាត់ប្រាណ ឬមិនធ្វើចលនារាងកាយសោះនោះ នឹងធ្វើឲ្យសាច់ដុំចុះខ្សោយតែការហាត់ប្រាណនូវបរិវេណ ដូចដែលបានពោលខាងលើវានឹងជួយបង្កើនភាពរឹងមាំឲ្យសាច់ដុំខ្នងបានយ៉ាងប្រសើរ ។ ការហាត់ប្រាណបែបងាយស្រួលបំផុត គឺការជិះកង់ រាំក្បាច់អេរ៉ូប៊ិក ហែលទឹកជាដើម ។២. គ្រប់គ្រងទម្ងន់ឲ្យស្ថិតនៅក្នុងកម្រិតមួយសមរម្យ គឺរក្សាទម្ងន់ឲ្យមានតុល្យភាពជាមួយរាងកាយ ដោយប្រយ័ត្នប្រយែងមិនឲ្យទម្ងន់ខ្លួនកើនឡើងខ្ពស់ ។៣. ហាត់ដើរ ឈរ អង្គុយឲ្យត្រូវតាមក្បួន ដើម្បីការពារទម្លាប់អាក្រក់ ដែលធ្វើឲ្យកើតអាការៈឈឺធ្ងន់ រយៈពេលយូរបាន ។ ក្រោយពេលធ្វើបានទាំង ៣ ចំណុចខាងលើនេះ ព្រមទាំងប្រកាន់បានខ្ជាប់នោះរោគឈឺខ្នងនឹង មិនមកយាយីអ្នកទេ ហើយប្រសិនបើត្រូវការបន្ថែមសុខភាពខ្នងនៅឯផ្ទះបន្ថែមទៀតនោះ ក៏មិនមែនជារឿង ពិបាកដែរ ដោយមានវត្ថុច្នៃប្រឌិតថ្មីៗដូចជា កៅអីម៉ាស្យាប្រើអគ្គិសនីដែលអ្នកអាចនឹងរកទិញបាននៅតាមហាងឧបករណ៍សុខភាពនានា៕អត្ថបទ៖ បុរសដំណឹង
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើយ៉ាងណា ដើម្បីឱ្យស្ត្រីដែលអស់រដូវ មានសុខភាពល្អ?
- ៧យ៉ាងបង្ហាញថា គេស្រលាញ់អ្នកព្រោះតែលុយ
- ហេតុផល ដែលស្ត្រីចូលចិត្ត សម្រាលកូនមុនកំណត់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!