ទឹក​ផ្លែឈើ​ពិសេស ដែល​អាច​ការពារ​ជំងឺ​ផ្សេងៗ​

 
 

​ទឹក​ផ្លែឈើ​ពិសេស​នៅ​ទីនេះ គឺ​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់ សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប​។ វា​អាច​ការពារ​ជំងឺ​ជា​ច្រើន ដែល​អ្នក​នឹកស្មាន​មិន​ដល់​។ អ្នក​អាច​សាកល្បង​បាន ព្រោះ​វិធី​នៃ​ការធ្វើ គឺ​ងាយស្រួល​ណាស់​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​នៃ​ការធ្វើ និង​បកស្រាយ​ពី​អត្ថប្រយោជន៍​វា​ប្រាប់​អ្នក​។​
​វិធី​នៃ​ការធ្វើ ៖ ដំបូង អ្នក​ត្រូវ​ទិញ​ដំឡូងបារាំង​មួយ (២០០ ក្រាម​) ការ៉ុត​មួយ (២០០​ក្រាម​) និង​ផ្លែ​ប៉ោម​មួយ (២០០ ក្រាម​) បន្ទាប់មក អ្នក​យក​វា​ទៅ​កិន​ជាមួយគ្នា ហើយ​យក​តែ​ទឹក​មក​ផឹក​ទេ​។ អ្នក​ត្រូវ​ផឹក​ឱ្យអស់ មិន​ត្រូវ​យក​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​ទេ​។ វិធី​នៃ​ការផឹក គឺ​ផឹក​ជា​រៀងរាល់​ព្រឹក មុន​ពេល​អាហារ​ពេលព្រឹក​។​
​អត្ថប្រយោជន៍ ៖
•​    ​អាច​ការពារ និង​ព្យាបាល​ជំងឺមហារីក ដោយ​រារាំង​មិនឱ្យ​កោសិកា​មហារីក​រីក​រា​ដាល​កាន់តែ​ធំ​។​
•​    ​អាច​ការពារ និង​ព្យាបាល​ជំងឺថ្លើម​រឹង ក្រ​លាន និង​ក្រពះ​បាន​។​
•​    ​ជំងឺរបេង បេះដូង និង​ជំងឺលើសឈាម ក៏​អាច​ព្យាបាល​បាន​ដែរ​។​
•​    ​អាច​ធ្វើឱ្យ​អ្នក​មាន​កម្លាំង​មាំមួន អាច​ប្រយុទ្ធ​នឹង​មេរោគ​ផ្សេងៗ​បាន​។​
•​    ​ជាងនេះទៅទៀត វា​អាច​បំបាត់​ភាព​នឿយហត់​នៃ​ភ្នែក និង​ធ្វើឱ្យ​ភ្នែក​អ្នកមាន​សំណើម និង​មិន​ស្ងួត​។​
•​    ​អាច​បំបាត់​ការ​ឈឺចង្កេះ ឈឺ​ស្មា និង​ឈឺជង្គង់​ទៀតផង​។​
•​    ​វា​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ស្អាត និង​អាច​ព្យាបាល​ជំងឺ​ធាត់​បាន​ទៀត​ផង​។​
•​    ​អាច​ព្យាបាល​ជំងឺ​ទល់លាមក ជំងឺ​ស្អុយ​មាត់ និង​អាច​កាត់បន្ថយ​ការឈឺចាប់​នៅ​ពេល​មក​រដូវ​៕
​បញ្ជាក់ ៖ ចំពោះ​អ្នក​ដែល​មាន​អាការៈរាង​ធ្ងន់ អ្នក​អាច​ផឹក​ពីរដង គឺ​ព្រឹក និង​ល្ងាច​ម៉ោង ៥ ហើយ​ត្រូវតែ​ផឹក នៅពេល​មិន​ទាន់​បរិភោគ​ចំណី​ផ្សេងៗ​។ ម្យ៉ាងទៀត ក្រោយ​ពេល​ផឹក​មួយ​ម៉ោង ទើប​អាច​បរិភោគ​ចំណី​បាន​។ ម្យ៉ាងទៀត បើ​អ្នក​ផឹក​ហើយ​មាន​អា​ការៈមិន​ប្រក្រតី អ្នក​គួរតែ​ឈប់​ផឹក ហើយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម