ហេតុ​​អ្វី​​ ស្ត្រី​​គិត​​ពី​​រឿង​​រួម​រ័ក្ស​ ​ញឹកញាប់​​ជាងបុរស ខ្លាំង​ម្ល៉េះ​?​

 
 

បុរស​និយាយ ​និង​គិត​ច្រើន​ពី​រឿង​ភេទ​សម្ព័ន្ធ រីឯ​ស្ត្រី​វិញ​ មាន​ចំណង់​រួមរ័ក្ស ​ជា​ញឹកញាប់​។ បុរសជា​អ្នក​គិត រឺ​ស្ត្រី​ជា​អ្នក​មាន​ចំណង់​។ តាំងពីដើម​រៀងមក​ គេ​ឃើញ​បុរស​មាន​ចំណង់​រួមរ័ក្ស ​ខ្លាំងជាង​ស្ត្រី តែ​បច្ចុប្បន្ន​នេះ ​មាន​ស្ត្រី​បែរជា​មាន​ចំណង់​រួមរ័ក្ស ​ច្រើនជាង​បុរស​ទៅវិញ​។ ដូចនេះ អ្នកជំនាញ ​បាន​សិក្សា​ស្វែងយល់​ពី​ហេតុផល​ដែល​ថា ​ស្ត្រី​គិត​ពី​រឿង​រួមរ័ក្ស​ញឹកញាប់​ខ្លាំង​ ដូច​តទៅ​ ៖​ការរួមរ័ក្ស​ធ្វើឱ្យ​សុខ​ស្រួល​​ក្នុងចំណោម​ហេតុផល​ទាំងអស់​ទាក់ទង​នឹង​សិច មានតែ​ភាពស្រណុកសុខស្រួល​ទេ ​ដែល​សំខាន់​ជាងគេ​ទាំងអស់​។ ការរួមរ័ក្ស​ដ៏​ត្រឹមត្រូវ គឺជា​ការ​បំពេញ​តម្រូវកា​រ​ផ្នែក​រូប​កាយ ហើយ​នេះ​គឺជា​រឿង​ធម្មតា​ទេ ​សម្រាប់​អ្នក​ធ្លាប់​រួមរ័ក្ស​។ សិច ​គឺជា​តម្រូវការ​សំខាន់បំផុត​ សម្រាប់​មនុស្ស​ម្នាក់ៗ​។ អ្នកជំនាញ នៅ​តែ​ទទួល​បាន​ការ​ត្អូញត្អែរ​ជាច្រើន ​ពី​ស្ដ្រី​មួយចំនួនថា ដៃគូ​ខ្លួន មិន​អាច​បំពេញ​ចំណង់​កាមគុណ​ដល់​ខ្លួន​ បាន​គ្រប់គ្រាន់​ឡើយ​។​​ការរួមរ័ក្ស​ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន​ ​​ជា​ការពិត ការរួមរ័ក្ស​ដ៏​ត្រឹមត្រូវ​មានន័យថា អ្នក​កំពុង​រីករាយ​នឹង​ការរួមរ័ក្ស និង​ទទួលបាន​ភាពស្រណុកសុខស្រួល​រៀងៗ​ខ្លួន​។ ការរួមរ័ក្ស ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍ល្អ​ចំ​ពោះ​ខ្លួនឯង ថែម​ទាំង​បន្ថែម​ការឱ្យ​តម្លៃ​ចំពោះ​ខ្លួនឯង​ទៀត​ផង​។ លើសពីនេះ សិច​មាន​អានុភាព​អាច​ព្យាបាល​អាការរោគ​មួយចំនួន ​បាន​ផង​ដែរ​។ ការរួមរ័ក្ស ​ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន និង​ធ្វើឱ្យ​កាន់តែ​មាន​ទំនុកចិត្ដ​បន្ថែមទៀត​សម្រាប់​ស្ដ្រី​។ នៅ​ពេល​ស្ដ្រី​ឃើញ​ដៃគូ​បុរស​ ង​ប់ង​ល់នឹង​ការរួមរ័​ក្ស​ជាមួយ​ខ្លួន សរសើរ​រូប​កាយ​នាង ​និង​ទង្វើ​សកម្មភាព​រឿង​គ្រែ​ខ្នើយ វា​ធ្វើឱ្យ​នាង​មាន​អារម្មណ៍ល្អ​ច្រើន ​ចំ​ពោះ​ខ្លួនឯង​។​ការរួមរ័ក្ស​ធ្វើឱ្យ​កាន់តែ​មាន​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​​រាងកាយ​ដែល​ក្ដៅ​រោលរាល​ខ្លាំង បញ្ចេញ​សារធាតុ​អ័រម៉ូន Oxytocin ដែល​គេ​ស្គាល់​ថា ​ជា​អ័រម៉ូន​បញ្ចេញ​មក​ក្នុង​រួម​កាយ ​តាមរយៈ​ការរួមរ័ក្ស​។ ការ​រួមភេទ គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​ សម្រាប់​ធ្វើ​ឱ្យ​ទំនាក់ទំនង​ស្នេហា​ មាន​ភាព​ជា​ប់លាប់ ហើយ​វា​ក៏​ជួយ​ធ្វើ​ឱ្យ​ដៃគូ​ស្នេហា​ អាច​រក្សាបាន​ទំនាក់ទំនង​នឹង​គ្នា​ រឹងមាំ​ទៀតផង​។ ហេតុដូច្នេះ គេ​អាច​និយាយបាន​ថា ស្ដ្រី​រួមរ័ក្ស​ជាមួយ​ដៃគូ​បុរស​កាន់តែ​ច្រើន​ដង មានន័យ​ថា កាន់តែ​កាត់បន្ថយ​អំពើ​ផិតក្បត់​ ទៅ​មាន​ស្រី​ថ្មី​របស់​ភាគី​បុរស​ បាន​កាន់តែ​ច្រើន​។​​ការរួមរ័ក្ស​​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តប់ប្រមល់​​សិច​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ធ្វើឱ្យ​ធូរស្បើយ​ស្ងប់​ក្នុង​អារម្មណ៍​។ ជា​ឧទាហរណ៍ នៅ​ពេល​ស្ដ្រី​មាន​អារម្មណ៍​តប់ប្រមល់​ពេញ​មួយ​ថ្ងៃ​ នៅ​កន្លែងធ្វើការ ការរួមរ័ក្ស​ធ្វើឱ្យ​នាង​ធូរស្បើយ​ក្នុង​អារម្មណ៍​ និង​បន្ធូរបន្ថយ​អារម្មណ៍ ​ឱ្យ​ស្រស់ស្រាយ​ឡើងវិញ​។ ដូចគ្នានេះដែរ សិច​ក៏​ជួយ​បន្ធូរបន្ថយ​ផ្លូវ​អារម្មណ៍ ​តាមរយៈ​ការដក​ដង្ហើមវែងៗ​ញឹកញាប់ និង​ការ​បបោសអង្អែល ហើយ​អ័រម៉ូន​ដែល​បញ្ចេញ​ អំឡុង​ពេល​ដល់​ចំណុច​កំពូល ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍​ស្ងប់​សុខ​ស្រួល​ជាខ្លាំង​។​​ការរួមរ័ក្ស​ជា​រូបភាព​នៃ​ការ​ហាត់ប្រាណ​​ការរួមរ័ក្ស​អូសបន្លាយ​ពេល​រយៈពេល​៣០​នាទី អាច​ដុតបំផ្លាញ​បាន​ជាង​៨៥​កា​ឡូរី​។ យើង​សុទ្ធតែ​បានដឹង​គ្រប់គ្នា​ហើយ​ថា សិច​ជួយ​ដុត​បំផ្លាញ​កាឡូរី​។ មាន​ស្ដ្រី​ខ្លះ ​ចូល​ចិត្ដ​រួមរ័​ក្សនៅ​ពី​លើ​បុរស ពីព្រោះ​នាង​យល់​ថា ​ខណៈ​ពេល​នៅ​ពីលើ ហាក់បីដូច​ជា​ការហាត់​ប្រាណ ដោយ​នាង​អាច​គ្រប់គ្រង​ការ​រួមរ័ក្ស​បាន និង​មាន​សកម្មភាព​រួមរ័ក​ច្រើន ធ្វើ​ឱ្យ​ដៃគូ​ខ្លួន​រោលរាល​ លុះ​ក្នុង​កាម​តម្រេក​។​ការរួមរ័ក​ធ្វើឱ្យ​នឹកឃើញ​កាម​តម្រេក​​ជួនកាល ស្ដ្រី​មាន​អារម្មណ៍​ចម្លែក​ ដូចជា ​មនុស្ស​ចង់​រួមភេទ ពីព្រោះ​នាង​តែងតែ​គិតពី​ដៃគូ​បុរស ដែល​ខ្លួន​បាន​រួមរ័ក​ជាមួយ​កាលពី​ពេលមុន​។ ការ​មាន​អារម្មណ៍​បែប​នេះ ធ្វើឱ្យ​នាង​ចងចាំ​នឹកឃើញ​ចង់​រួមរ័ក្ស​ទៀត​។ ការ​រវើរវាយ​ចង់​រួមរ័ក្ស​បែប​នេះ គឺជា​រឿង​ធម្មតា ប៉ុន្ដែ​វា​ហាក់បីដូច​ជា​រឿង​ចម្លែក ​សម្រាប់​បុរស ក្នុង​ការទទួល​យកគំនិត​ដែល​ថា ​ស្ដ្រី​មាន​អារម្មណ៍​ចង់​រួមរ័ក្ស​ច្រើន​ជាង​បុរស​៕អត្ថបទ៖ បុរសដំណឹង

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម