អ្នក​ចូលចិត្ត​កាហ្វេ​? បេះដូង​របស់​អ្នក អាច​ចូល​ចិត្ត​ផងដែរ​

 
 

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​ផឹក​កាហ្វេ ៣ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​កំណក​ឈាម នៅក្នុង​សរសៃឈាម​អាកទែ ដែល​អាច​បន្ថយ​ហានិភ័យ ចំពោះ​ការ​គាំងបេះដូង​បាន​។​
​វេជ្ជបណ្ឌិត អេ​លី​សេ​អូ ហ្គូ​ឡា (Eliseo Guallar) បាន​និយាយថា យើង​បាន​រកឃើញថា ការ​ផឹក​កាហ្វេ ៣ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ ត្រូវបាន​ផ្សារភ្ចាប់​ជាមួយនឹង ការប្រមូលផ្តុំ​ជាតិ​កាល់ស្យូ​មតិច​នៅក្នុង​សរសៃឈាម​អាកទែ​។​
​គាត់​បាន​ពន្យល់ថា ការប្រមូលផ្តុំ​កាល់ស្យូម គឺជា​សញ្ញា​ដំបូង នៃ​ការឡើង​រឹង​នៃ​សរសៃឈាម​អាកទែ និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 វេជ្ជបណ្ឌិត Guallar បាន​និយាយថា ការស្រាវជ្រាវ​នេះ​មិន​អាច​បង្ហាញ​ពី​ហេតុ និង​ផល រវាង​កាហ្វេ និង​ការថយចុះ​កាល់ស្យូម នៅក្នុង​សរសៃឈាម​អាកទែ​នោះទេ ប៉ុន្តែ វា​បាន​សម្គាល់ថា ការផ្សារភ្ជាប់​គ្នា​រវាង​កត្តា​ទាំងនេះ គឺ​ពិតជា​ខ្លាំង​។​
​ទោះបីជា​ហេតុផល ចំពោះ​ការផ្សារភ្ជាប់​គ្នា​នេះ មិន​ត្រូវ​បាន​ដឹង​ក៏​ដោយ ប៉ុន្តែ អ្នកស្រាវជ្រាវ​បាន​និយាយថា កាហ្វេ​អាច​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ បាន ដែល​ជា​កត្តា​ហានិភ័យ​មួយ ចំពោះ​ការឡើង​រឹង​នៃ​សរសៃឈាម​។​
​ការស្រាវជ្រាវ​ត្រូវ បាន​ចេញផ្សាយ​នៅក្នុង​កាសែត Heart៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម