នាង​ខ្មាស់​១​០​វិ​ធី​​ចា​ត់​កា​រ​មា​ន​អា​រ​ម្ម​ណ៍​មិ​ន​ល្អ​

 
 

១- សម្លឹង​ពិភពលោក​ក្នុង​ផ្លូវ​ល្អ :​ពេល​អ្នក​មាន​គំនិត​ដែល​ធ្វើឲ្យ​ក្រៀមក្រំ ដូចជា “​ខ្ញុំ​មិន​ចេះ​ធ្វើ​លំ​ហាត់​នេះឡើយ​” ចូរ​គិត​សា​ជា​ថ្មី​ថា “​បើ​ខ្ញុំ​មាន​ជំនួយ​ដ៏​ត្រឹមត្រូវ ខ្ញុំ​ប្រាកដជា​អាចធ្វើ​បាន​” រួច​ទៅ​រក​គ្រូ​ពិសេស ឬ​មិត្តភក្តិ​ជួយ​បង្រៀន​បន្ថែម​។​២- រក​សៀវភៅ​កត់ត្រា​មួយ​ក្បាល :​សម្រាប់​ទុក​សរសេរ មុនពេល​ចូល​គេង​រាល់​យប់ ប៉ុន្តែ​ហាម​សរសេរ​រឿង​មិនល្អ​។ អ្នក​អាច​សរសេរ ដូចជា មាន​មនុស្ស​ប្លែក​មុខ ញញឹម​ដាក់​អ្នក ជាដើម ព្រោះ​តាម​ការស្រាវជ្រាវ រកឃើញថា អ្នក​ដែល​មានគំនិត​ចង់​សម្លាប់​ខ្លួនឯង នឹង​មាន​អារម្មណ៍​ប្រសើរឡើង បន្ទាប់​ពី​ចាប់ផ្តើម​កត់ត្រា​រឿង​ល្អៗ បាន​ពីរ​សប្តាហ៍​។​៣- ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​កំប្លែង : មានន័យ​ថា ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស ដែល​ធ្វើឲ្យ​អ្នក សើច​សប្បាយ​បាន​។​៤- យកចិត្តទុកដាក់​ចំពោះ​អារម្មណ៍​របស់ : ត្រូវ​ចេះ​យកចិត្តទុកដាក់ ចំពោះ​អារម្មណ៍​ខ្លួនឯង ក្នុងពេល​នីមួយៗ​។ ឧទាហរណ៍ បើ​អ្នក​មាន​អារម្មណ៍ល្អ​បំផុត​នា​ពេល​ព្រឹក មានន័យ​ថា ពេលព្រឹក គឺជា​ពេល​ចាត់ការ​ចំពោះ​ការងារ​តានតឹង ឬ​ស្មុគស្មាញ​។ បើ​ពេល​រសៀល អ្នក​អស់កម្លាំង ចូរ​ទុក​ពេលវេលា​នោះ ធ្វើ​កិច្ចការ​ដែល​មិន​ត្រូវ​ប្រើ​ថាមពល​ខាង​អារម្មណ៍​ច្រើន ដូចជា អាន​សៀវភៅ ឬ​នៅ​ជាមួយ​មិត្តភក្តិ​។ កុំ​ធ្វើ​អ្វី​ដែល​តានតឹង ពេល​អ្នក​ហត់នឿយ​។​៥- ការ​ហាត់ប្រាណ : លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ និង​ចិត្ត​រឹងមាំ គ្រាន់តែ​ហាត់ប្រាណ​មួយថ្ងៃ​២០​នាទី ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​ស្ងប់ និង​មាន​សេចក្តីសុខ​បានដែរ​។ ការ​ហាត់ប្រាណ ជួយ​បង្កើន​ការផលិត​អ័រម៉ូន​អេន​ឌ័​រ​ហ្វ៊ីន (Endorphin) ដែល​ជា​សារធាតុ​ធ្វើឲ្យកើត​អារម្មណ៍ល្អ និង​មាន​សេចក្តីសុខ​។​៦- សង្កេត​ពី​អារម្មណ៍​ប្រចាំខែ : ជា​រៀង​រាល់​ពេល​ផ្សេងៗ ក្នុង​ខែ​នី​មួយៗ ព្រោះស្រី្ត​មួយ​ចំនួន​រកឃើញថា ពេលដែល​ខ្លួន​មាន​អារម្មណ៍មិនល្អ ពាក់ព័ន្ធ​ជាមួយ​វដ្ត​រដូវ​។​៧- ចេះ​ថ្លឹងថ្លែង​វែកញែក​បញ្ហា : ត្រូវ​ប្រើ​ហេតុផល​ជា​ចម្បង ក្នុង​ការថ្លឹងថ្លែង​វែកញែក​រាល់​បញ្ហា ដើម្បី​រក​ដំណោះស្រាយ ដោយ​មាន​ប្រសិទ្ធភាព​។​៨- ស្តាប់ភ្លេង : ព្រោះ​ការស្រាវជ្រាវ​រកឃើញ​ថា ចង្វាក់​របស់​ចម្រៀង ជួយ​រៀប​គំនិត និង​អារម្មណ៍ និង​ជួយ​កាត់បន្ថយ​ភាព​តានតឹង​របស់​សាច់ដុំ​។​៩- ទូរស័ព្ទ​ទៅ​រក​មិត្តភក្តិ​សុំ​ជំនួយ : ការសុំ​ជំនួយ​ពី​មិត្ត​ភ័ក្តិ ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ជិតស្និទ្ធ​ជាមួយ​អ្នក​ដទៃ និង​កាត់បន្ថយ​នូវ​អារម្មណ៍​ឯកោ ហើយ​ការ​ឱប​ក្រសោប ជួយ​ឲ្យ​រាងកាយ បញ្ចេញ​អ័រម៉ូន ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ ដែល​អាច​ជួយ​ទប់ទល់​ជាមួយ​អារម្មណ៍​តានតឹង​បាន​។​១០- កុំ​សម្ងំ​នៅ​តែ​ឯកឯង : ចូរ​ស្ថិតក្នុង​ចំណោម​មនុស្ស ដែល​មាន​សេចក្តីសុខ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​សេចក្តីសុខ ទៅ​តាម​ពួក​គេ​ដែរ​៕​អត្ថបទ៖ បុរសដំណឹង

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម