អាហា​អ្វីខ្លះដែលជួយ​​​ដល់ស្ត្រី​ក្នុងអំឡុងមករដូវ​ ?

 
 

នៅ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​សម្បូរ ជាតិ​ស័ង្កសី ​ស្ត្រី​ត្រូវការ​ជា​ចាំបាច់​នៅក្នុង​ថ្ងៃ​ល​មក​រដូវ ​មាន​ដូចខាងក្រោម​នេះ​៖
គ្រាប់​ឪឡឹក ៖ គ្រាប់​ឪឡឹក ត្រូវបាន​គេ​ប្រើ​វា​សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក ដំបៅ ផលប៉ះពាល់​នៃ​ជំងឺ​ក្រពះ និង​ធ្វើឲ្យ​ចរន្ត​នៃ​ឈាមរដូវ​ដើរ​ស្រួលបួល​។​
ក្តាម ៖​ញុំ​ក្តាម ក្នុង​ថ្ងៃ​ដែល​មាន​ស្តុប​ក្រហម វា​ល្អ​ណាស់​សម្រាប់​ស្ត្រី ។​តែ​ទោះជា​យ៉ាងណា ក្នុង​ថ្ងៃនេះ​ដែរ ញ៉ាំសាច់​ក្តាម​ច្រើនពេក ក៏​អាច​បណ្តាល​ឲ្យ​ចុក​រមួល​ក្នុង​ពោះ​ផងដែរ​។​
​ទឹកដោះគោ​ជូរ​៖ ទឹក​គោ​ជូរ​ក្នុង​អំឡុង​ពេល​មក​រដូវ​វា​ល្អ​ណាស់​សម្រាប់​ស្ត្រី ដែល​ជា​អាហារ​មួយ​ដែល​សម្បូរ​ជាតិ​ស័ង្កសី បើ​ធៀប​នឹង​ទឹកដោះគោ​ផ្សេងៗ​។​
​បង្គា​រ​៖ ញុំាប​ង្គា​រ​ក្នុង​ពេល​មក​រដូវ​វា​ល្អ​សម្រាប់​ស្ត្រី ព្រោះថា នៅក្នុង​សាច់​បង្គារ​សម្បូរ​សារធាតុ​រ៉ែ ស័ង្កសី និង​វីតាមីន ដែល​អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់ និងរ​មួល​ពោះ​ក្នុង​ពេល​មក​រដូវ​។​
ស្រូវ​ស​លី ៖​អាហារ​ប្រភេទ​នេះ​ជា​ប្រភព​សម្បូរ​ជាតិ​ស័ង្កសី និង​ជា​ពិសេស​មាន​ប្រយោជន៍​ដល់​ស្ត្រី​នៅ​ពេល​ចាប់ផ្តើម​ធ្លាក់​ប្រតិទិន​នោះ​។​
គ្រាប់​ល្ពៅ ៖​គ្រាប់​ល្ពៅ មាន​ជាតិ​ស័ងុ្ក​សី ដូច​ទៅ​នឹង​គ្រាប់​ឪឡឹក​ផងដែរ ។​ទោះជា​យ៉ាងណា​គ្រាប់​ធញ្ញជាតិ​នេះ គួរតែ​ប្រើ​ក្នុង​អំឡុង​ពេល​ជាមួយ​នឹង​គ្នា​។​
ដើម​យីហ៊ុប​៖ ដើម​យីហ៊ុប គឺ​ជា​ជំនួយការ​ដ៏​មាន​ប្រសិទ្ធភាព នៅពេល​ដែល​បាត់បង់​ចំណង​អាហារ​។​លើសពី​នេះ​វា​ក៏​ជួយ​កាត់បន្ថយ​ការ​រមួល​ពោះ ក្នុងអំឡុងពេល​មក​រដូវ​របស់​ស្ត្រី​ផង​ដែរ​៕

 

អត្ថបទ៖



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម