រោគវិនិច្ឆ័យ នៃជំងឺគ្រុនក្តៅ
48
ទោះបីជាគ្រុនក្តៅ គឺជាងាយស្រួលដើម្បីវាស់ ប៉ុន្តែ ការកំណត់ពីមូលហេតុ ដែលបណ្តាលអោយគ្រុនក្តៅ អាចជារឿងពិបាក។ ក្រៅពីពិនិត្យរាងកាយ គ្រូពេទ្យនឹងសួរអំពីរោគសញ្ញា និងលក្ខខណ្ឌសុខភាព ថ្នាំ និងថាតើ អ្នកបានធ្វើដំណើរកំសាន្ត ទៅកន្លែងដែលងាយមានការឆ្លងមេរោគ ឬយ៉ាងណា។ ជំងឺគ្រុនចាញ់ អាចមានគ្រុនក្តៅ ដែលកើតមានឡើងម្តងហើយម្តងទៀត។
ជួនកាល អ្នកអាចមានគ្រុនក្តៅ ដោយមិនដឹងពីប្រភពច្បាស់លាស់។ ក្នុងករណីមួយចំនួន មូលហេតុ អាចជាបញ្ហាមិនជាក់ស្តែង ដូចជាការឆ្លងមេរោគរ៉ាំរ៉ៃ ជំងឺមហារីក ឬបញ្ហាដទៃទៀត។
ដូចនេះ ការព្យាបាលចំពោះអាការៈគ្រុនក្តៅ គឺអាស្រ័យទៅលមូលហេតុនៃគ្រុនក្តៅ។ ឧទាហរណ៍ ថ្នាំផ្សះនឹងត្រូវបានប្រើ ចំពោះការឆ្លងមេរោគ ដោយសារមេរោគបាក់តេរី។
ការព្យាបាលទូទៅបំផុត ចំពោះគ្រុនក្តៅរួមមាន ថ្នាំដែលមានលក់នៅតាមទីផ្សារ ដូចជា ថ្នាំអាសេតាមីណូហ្វេន (Tylenol) និងថ្នាំប្រឆាំងនឹងការរលាក ដែលមិនមែនជាស្តេរ៉ូអ៊ីត ដូចជាថ្នាំអ៊ីប៊ុយប្រូហ្វេន (Advil) ជាដើម។ កុមារ និងមនុស្សវ័យជំទង់ មិនគួរប្រើថ្នាំអាស្ពីរីន ដោយសារតែវាត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺ Reye៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
អាហារជួយប្រឆាំង ជំងឺមុន
-
តើស្ត្រីគួរតែថែរក្សាសម្ជស្សរបស់ខ្លួន តាមរបៀបណាខ្លះ?
-
មូលហេតុទូទៅ នៃការធ្លាក់ទឹកចិត្តលើក្មេងជំទង់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!