វិធីជ្រើសរើសសៀវភៅដ៏ល្អបំផុត សម្រាប់កូនរបស់អ្នក
ខណៈពេលដែលកូនរបស់អ្នក ក្លាយជាអ្នកអានដ៏ស្ទាត់ជំនាញ កូនអ្នកអាចនឹងចង់ដឹងអ្វីៗ ថ្មីៗជាច្រើន ហើយអ្នកត្រូវជ្រើសរើសសៀវភៅល្អៗ ឱ្យកូនរបស់អ្នក។
ខាងក្រោមនេះ គឺជាគន្លឹះ ដើម្បីជួយអ្នកស្វែងរកសៀវភៅល្អៗបាន ៖
• ការស្វែងយល់ពីមុខវិជ្ជាផ្សេងៗគ្នា
អ្នកអានស្ទាត់ជំនាញ បានត្រៀមខ្លួនជាស្រេច ដើម្បីផ្លាស់ប្ដូរសៀវភៅអាន។ អ្នកអាចទៅបណ្ណាល័យនិងហាងលក់សៀវភៅ ដើម្បីរកមើលសៀវភៅ ដែលមានផលប្រយោជន៍ដូចជាសេះ ពិភពខាងក្រៅកីឡាករ ដីណូស័រ។ល។ អ្នកត្រូវបណ្ដុះគំនិតកូនអ្នក ឱ្យស្រឡាញ់ការអាន តែមិនមែនស្រលាញ់ការអាន ចំពោះតែប្រភេទសៀវភៅមួយចំនួននោះទេ។
• ការស្វែងរកមនុស្សដែលជោគជ័យ
អ្នកអាចស្វែងរកឃើញបញ្ជី អ្នកដែលទទួលមេដាយពានរង្វាន់ប្រចាំឆ្នាំ និងអ្នកដែលឈ្នះពានរង្វាន់ផ្សេងៗទៀត នៅលើបណ្ដាញផ្សព្វផ្សាយ។ អ្នកអាចស្វែងរកសៀវភៅ និងអ្នកនិពន្ធដែលល្បីល្បាញពីបណ្ណារក្ស គ្រូបង្រៀន និងឪពុកម្តាយដទៃទៀត។
• ការចែករំលែកនូវវ័យកុមារភាព
អ្នកអាចស្វែងរកសៀវភៅដែលអ្នកស្រលាញ់ នៅកុមារភាពរបស់អ្នកដល់កូនអ្នក។
• អ្នកអាចស្នើរសុំសាលាអំពីបញ្ជីការអាន
សាលារៀនជាច្រើន នៅតាមស្រុកបានអនុម័តបញ្ជី នៃការអានសម្រាប់ថ្នាក់បឋមសិក្សា។ អ្នកអាចជួបជាមួយអ្នកជំនាញខាងការអាននៅសាលារៀន ដើម្បីពិភាក្សាអំពីសៀវភៅដែលកូនរបស់អ្នកចូលចិត្ត។
• ការស្វែងរកមើលសៀវភៅ ដែលផ្ដល់ព័ត៌មាន
កូនរបស់អ្នកនឹងរីករាយ ជាមួយការអានសេចក្តីណែនាំ សម្រាប់ការផ្ដល់ព័ត៌មានលម្អិតអំពីគំរោងណាមួយ ឬរបៀបណាមួយ ឬអំពីទីក្រុងណាមួយ ដែលអ្នកនឹងត្រូវធ្វើដំណើរទៅកាន់ទីនោះ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ពេលមានផ្ទៃពោះ ស្ទីមឬងូតទឹកក្តៅបានឬទេ?
- ខ្សោយតម្រងនោមស្រួចស្រាវ អាចមានរោគសញ្ញាអ្វីខ្លះ?
- ការគេងអាចបញ្ជាក់ពីទំនាក់ទំនងដ៏ស្និតស្នាលរបស់គូស្នេហ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!