រាងកាយរបស់ស្ត្រី នឹងផ្លាស់ប្តូរអ្វីខ្លះ នៅក្នុងអំឡុងពេលមានផ្ទៃពោះ
តើនឹងមានអ្វីកើតឡើង ក្នុងអំឡុងពេលមានផ្ទៃពោះ ចាប់ពីពេលបង្កកំណើត រហូតដល់ទារកមានអាយុ ៩ខែ។ អ្នកម្តាយជាច្រើន ចូលចិត្តស្តាប់នការផ្លាស់ប្តូរនៃរូបរាងកាយ ក្នុងអំឡុងពេលមានផ្ទៃពោះ។
ខាងក្រោមនេះ នឹងបង្ហាញអ្នក ពីអ្វីដែលរាងកាយអ្នកនឹងត្រូវផ្លាស់ប្ដូរ ៖
• ការផ្លាស់ប្តូរសុដន់
សុដន់របស់ស្ត្រី នឹងរៀបចំសម្រាប់ការមកដល់នៃទារក នៅដើមត្រីមាសដំបូង នៅពេលដែលក្រពេញទឹកដោះ បានប្រែក្លាយទៅជារីកធំ។ បំពង់ទឹកដោះ បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងអាចបង្កឱ្យមានការឈឺចាប់។ ដូច្នោះ អ្នកអាចស្អំទឹកក្តៅ និងការម៉ាស្សា មុនពេលសម្រាលកូន ដើម្បីបន្ថយការឈឺចាប់។
ក្បាលដោះមិនបានផ្លាស់ប្តូរ ដោយសារតែអ័រម៉ូន នៅពេលមានផ្ទៃពោះនោះទេ វាគ្រាន់តែបានរីកលូតលាស់ ហើយលេចចេញជាងមុនបន្ថែមទៀត ដើម្បីរៀបចំក្នុងការបំបោះ។ នៅជុំវិញក្បាលសុដន់ បានប្រែក្លាយខ្មៅជាងមុនតែប៉ុណ្ណោះ។
• បញ្ហាស្បែក
ដោយសារតែអ័រម៉ូនផ្លាស់ប្ដូរយ៉ាងខ្លាំង បានធ្វើឱ្យស្ត្រីមានផ្ទៃពោះ អាចមានបញ្ហាមុន និង Melasma។ Melasma គឺជាការប្រែជាខ្មៅនៃស្បែកនៅជុំវិញមាត់ នៅលើថ្ពាល់ និងនៅលើថ្ងាស។ ការផ្លាស់ប្តូរអ័រម៉ូន ក៏អាចបណ្តាលឱ្យស្បែក ប្រែជាពណ៌ក្រហម និងកើតមានមុននៅលើផ្ទៃមុខ។
• បញ្ហាធ្មេញ
ការផ្លាស់ប្ដូរកម្រិតអ័រម៉ូនអឺសស្ត្រូសែន និងប្រូហ្សេសស្តេរ៉ូន បណ្តាលឱ្យហើមអញ្ចាញធ្មេញ និងមានករណីហូរឈាមមួយចំនួន។បញ្ហានេះវានឹងអាចបាត់ទៅវិញដោយខ្លួនឯងប៉ុន្ដែ អ្នកក៏ត្រូវទៅជួបជាមួយពេទ្យធ្មេញ ដើម្បីពិនិត្យ និងលាងសម្អាត។
• ការផ្លាស់ប្តូរជើង
បាតជើង និងកជើង អាចហើមនៅអំឡុងពេលមានផ្ទៃពោះ ដោយសារតែការផ្លាស់ប្ដូរអ័រម៉ូន។ ស្ត្រីមួយចំនួន អាចប្រែក្លាយជាធម្មតាវិញ នៅបន្ទាប់ពីការផ្តល់កំណើត ប៉ុន្តែ មានស្ត្រីមួយចំនួនទៀត អាចធំជើងម្ខាងបស់គាត់។
• ការផ្លាស់ប្ដូរពោះ
ការឡើងប៉ោងនៃពោះ គឺជាសញ្ញាច្បាស់បំផុត នៃការមានផ្ទៃពោះ។ ប៉ុន្តែ វាក៏មិនអាចត្រលប់មកធម្មតាភ្លាមៗ បន្ទាប់ពីការសម្រាលកូនឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- តើអ្វីជាជំងឺនៃការខ្លាចសង្គម?
- ទឹកដោះគោ មានប្រយោជន៍ដល់សុខភាព ៦ យ៉ាង
- ការស្វែងយល់ ពីជាតិស្រវឹង និងការរួមភេទ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!