មកកុហកថាស្រលាញ់អូនម្តងទៀតបានទេ ?
ស្នេហា ពេលខ្លះវាជាអ្នកដឹកនាំមនុស្ស ឲ្យទៅរកភាពរុងរឿងបាន ហើយវាក៏ជាអាវុធមុខពីរដែរ ដោយអាចបំផ្លាញមនុស្សដូចគ្នា ។ តែភាពឯកា ជាដើមចមធ្វើឲ្យមានអារម្មណ៍ត្រម៉ង់ត្រមោច ។
សេចក្តីស្រលាញ់ដែលកើតចេញពីប្រអប់បេះដូង ដោយអារម្មណ៍ស្មោះស្មគ្រ វាជារឿងដ៏សំខាន់ណាស់ តែយើងត្រូវប្រើពេលវេលា ដើម្បីសាងទំនុកចិត្តលើគេម្នាក់នោះ មុននឹងអនុញ្ញាតិឲ្យស្ថិតនៅក្នុងប្រអប់បេះដូងយើងបាន។
តែក្នុងករណីធ្វេសប្រហែសដោយប្រការណាមួយ ដោយរកាំរកូសនោះ ភាពផ្អែមនឹងរលាយមួយប៉ព្រិចភ្នែក។
មកដល់ត្រឹមនេះនាងខ្ញុំមិនចង់អូសបន្លាយអ្វីឆ្ងាយនោះ ទេ នាងខ្ញុំ ឈ្មោះ សុធារ័ត្ន បញ្ញា បានចាកចេញពីស្រុកកំណើតមករៀននៅក្នុងក្រុងភ្នំពេញ ហើយក៏ឆ្លៀតពេលធ្វើការបណ្តើរ រៀនបណ្តើរ បន្ទាប់ពីមានបញ្ហារកាំរកូសក្នុងគ្រួសារសាច់ញាតិដែលនាងខ្ញុំរស់នៅមក នាងខ្ញុំបានសម្រចចិត្តចាកចេញពីផ្ទះរបស់បងប្អូននៅភ្នំពេញ ដោយទៅជួលផ្ទះនៅតែម្នាក់ឯង អស់រយៈពេល ២ ឆ្នាំ។
ក្រោយពីការចាកចេញពីផ្ទះគ្រួសារ ខាងសាច់ញាតិ នាងខ្ញុំនៅតែធ្វើការជាធម្មតាដើម្បីរកថវិកា ផ្គត់ការសិក្សាខ្លួន ឯង ដោយជួលទៅលើថ្លៃផ្ទះ ទឹកភ្លើង និងចំណីអាហារ ។ នៅកន្លែងធ្វើការខ្ញុំបានស្គាល់បុរសម្នាក់ ដែលជាអ្នកធ្វើការមុននាងខ្ញុំ ៥ ឆ្នាំ និងបងខ្ញុំ ៣ ឆ្នាំតែប៉ុណ្ណោះ គាត់មានតួនាទីជាប្រធានផ្នែកបុគ្គលិក ក្នុងក្រុមហ៊ុនដែលនាងខ្ញុំធ្វើការ។មិនយូរប៉ុន្មាន ភាពស្និទ្ធស្នាលដែលកើតចេញពីការងារ បានធ្វើឲ្យយើងទាំងពីរ កាន់ជិតដិតគ្នាទៅ ៗ តែមិនបានប្រាប់ថា ស្រលាញ់គ្នានោះទេ។ នៅថ្ងៃ ឆ្លងឆ្នាំ និងជាថ្ងៃជប់លៀងរបស់ក្រុមហ៊ុន បុរសដែលបងនាងខ្ញុំ ៣ ឆ្នាំ នោះគាត់ឈ្មោះ ភារក្ស បានសារភាពស្រលាញ់ខ្ញុំ ដែលធ្វើឲ្យដួងចិត្តខ្ញុំស្ទើរតែគាំងព្រោះចង់ឭសម្តីនេះ ជាយូរណាស់មកហើយ ហើយក៏ជាពាក្យដែលធ្វើឲ្យផ្ទៃមុខទាំងមូលរបស់ខ្ញុំ ពោរពេញទៅសញ្ញាបេះដូង ។ គាត់បានសារភាពថា គាត់បានស្រលាញ់នាងខ្ញុំតាំងពីដំបូងមកម្លេះ តែមិនហានប្រាប់ទាល់តែសោះ ទើបមានឱកាសល្អ នេះទើបបានប្រាប់ថា ស្រលាញ់ ព្រោះអីខ្លាចរំដួលមួយទងនេះ គេបេះទៅបាត់ និងម្យ៉ាងវិញទៀតជីវិតគាត់មិនអាចរស់ដោយគ្មាននាងខ្ញុំនោះទេ។ ដោយចិត្តទន់ជ្រាយជាស្ត្រី ស្ទើរតែមិនហានហារមាត់ថាយល់ព្រមឡើយ ណាមួយខ្លាចជារឿងមិនពិត ណាមួយខ្លួនស្រលាញ់គេដែរ តែបើមិនយល់ព្រមមិនកើតនោះទេ។
ក្រោយពីសាងស្នេហាជាមួយនឹងគ្នាអស់រយៈពេល ១ ឆ្នាំ កន្លះ ដោយក្តីសុខក្សេមក្សាន្តនោះ ភារក្ស ដែលជាសង្សារនាងខ្ញុំកាន់តែប្លែកៗទៅហើយ ដោយមានចរិកខុសពីធម្មតា ។ តែ ទោះជាយ៉ាងណាខ្ញុំតែងតែដាស់តឿនអារម្មណ៍ខ្លួនឯងថានេះប្រហែលជាគាត់នឿយហត់នឹងការងារហើយមើលទៅ ទើបដកឃ្លាចិត្តឈប់គិតតែម្តងទៅ ។នៅថ្ងៃមួយ នៅពេលដែលពួកយើងទាំងពីរនាក់នៅក្បែរគ្នា ខណៈដែលទៅញុំាអាហរនោះ ស្រាប់តែទូរស័ព្ទគាត់បានរោទិ៍ នៅពេលដែលគាត់ចូលបន្លប់ទឹក នាងខ្ញុំក៏លើក ដោយមិនទាន់បាននិយាយអ្វីផង អ្នកដែលខលមកនោះ បានរៀបរាប់យ៉ាងហូរហែរ ថា ខ្លួនបានបែកពីសង្សារហើយ សូមឲ្យភារក្ស អាណិតគេផង គេចង់ផ្សះផ្សារជាមួយនឹង គ្នាវិញ ព្រោះថាពេលនេះគេទើបស្គាល់ថា ស្នេហាស្មោះត្រង់គឺជាអ្នកទី ១។សំឡេងនេះបានធ្វើឲ្យទឹកមុខនាងខ្ញុំស្លេកស្លាំង រកនឹងកលគ្រុនក្តៅ តែនៅតែធ្វើទឹកមុខធម្មតាដើម្បីកុំឲ្យភារក្សដឹង។ តែទោះជាយ៉ាងណាក្រោយម មក ភារក្សបានប្រាប់ថា សុភា ជាសង្សារចាស់របស់ខ្លួន ដែលកាលនោះ ព្រោះតែនាងឃើញគេល្អជាងខ្លួនទើបរត់ចោលគេ តែគាត់បានប្រាប់ថា គាត់បានបំភ្លេចនាងយូរហើយ ព្រោះថាពេលនេះ គាត់មានតែ រូបខ្ញុំ រឿងសុភា គាត់មិនខ្វល់អី។
មិនយូរប៉ុន្មានពាក្យថា ស្រលាញ់លើរូបនាងខ្ញុំ ស្រាប់តែរលាយដូចខ្យល់ ព្រោះថា ភារក្ស ចង់វិលទៅជួបសង្សារចាស់វិញ ឲ្យនាងខ្ញុំបំភ្លេចអនុស្សាវរីយ៍ទាំងប៉ុន្មានចោលទៅ ។ ពុទ្ធោអើយ ស្នេហាទី ១ តើនរណាអាចភ្លេចងាយទៅ ? ហេតុអ្វីបានជាកើតរឿងរ៉ាវបែបនេះលើរូបខ្ញុំ ? ដោយគេធ្វើលែងស្គាល់រូបនាងខ្ញុំទោះជួបគ្នានៅកន្លែងធ្វើការក៏ដោយ ខ្ញុំពិតជាខ្មាស់ អ្នកធ្វើការទាំងអស់ណាស់ដែលគេបានដឹងរឿងរ៉ាវនៃភាពសោកសង្វេគរបស់នាងខ្ញុំ ។
អូនសូមអង្វរបង ព្រោះតែក្តៅស្រលាញ់ សូមបងកុំប្រាប់អូនថា បងសុំបែកអូនធ្វើអ្វី នៅតែបន្តកុហកអូនទៅ ដើម្បីឲ្យមនុស្សល្ងង់ស្មោះស្នេហ៍មួយនេះ ទទួលបានភាពស្រោះស្រាយដូចគ្រាមុនផង កុំទាន់ កុំទាន់!!!! ថាបែកគ្នា សូមមេត្តាកុហកថែមទៀតមក ។ពីអូន សុធារ័ត្ន បញ្ញា
អត្ថបទ៖ បុរសដំណឹង
មើលគួរយល់ដឹងផ្សេងៗទៀត
- យល់ដឹងពីវិធីមួយចំនួន រៀនដើម្បីយកនិទ្ទេស A new
- វេទមន្តធម្មជាតិ ព្យាបាលកំចាត់ជំងឺស្អូច ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស (មានវីដេអូ)
- ហេតុផលស្ដ្រីសម្រាលកូនមិនរួច
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!