ស្ត្រី​វ័យក្មេង​ព្រងើយ​ទៅនឹង សញ្ញា​នៃ​ការ​គាំងបេះដូង​

 
 

 

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ស្ត្រី​វ័យក្មេង អាច​ព្រងើយកន្តើយ ទៅ​នឹង​រោគ​សញ្ញា​ដំបូង​នៃ​ការ​គាំងបេះដូង​។​

​ការស្រាវជ្រាវ​អាច​ពន្យល់បាន ពី​មូលហេតុ​ដែល​ស្ត្រី​វ័យក្មេង មាន​អត្រា​ខ្ពស់ នៃ​ការស្លាប់​ពី​ការ​គាំងបេះដូង ជាង​បុរស​នៅក្នុង​ក្រុម​អាយុ​ដូចគ្នានេះ​។​

​វេជ្ជបណ្ឌិត ជូ​ឌី​ត លី​ច​ម៉េន (Judith Lichtman) បាន​និយាយថា ស្ត្រី​វ័យក្មេង​ដែល​មាន​កត្តា​ហានិភ័យ​ជាច្រើន និង​មាន​ប្រវត្តិ​គ្រួសារ មាន​ជំងឺ​បេះដូង​មិនគួរ​សន្មត់​ថា ពួកគេ​ក្មេង​ពេក ក្នុងការ​មានការ​គាំងបេះដូង​នោះទេ​។​

​វេជ្ជបណ្ឌិត Lichtman បាន​និយាយថា អ្នកចូលរួម​នៅ​ក្នុង​ការស្រាវជ្រាវ​របស់​យើង បាន​និយាយថា ពួកគេ​បាន​ព្រួយបារម្ភ អំពី​ការប្រកាសអាសន្ន​ខុស ចំពោះ​ករណី​នៃ​រោគ​សញ្ញា​របស់​ពួកគេ ដែល​ត្រូវ​បាន​បង្ក​ដោយ​បញ្ហា​ដទៃ​ទៀត ជាង​ការ​គាំងបេះដូង​នេះ​។​

​អ្នកស្រាវជ្រាវ បាន​មើល​លើ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ ៥៥ ឆ្នាំ ដែល​បាន​រស់រាន​ពី​ការ​គាំងបេះដូង​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ជា​ច្រើន​មិន​យកចិត្តទុកដាក់​ទៅលើ​សញ្ញា​ដំបូង ដូចជា​ការឈឺ និង​ការ​វិលមុខ​នោះទេ​។​

​អ្នកស្រាវជ្រាវ​បាន​លើកឡើង​ថា ការប្រែប្រួល​ចំពោះ​ប្រភេទ នៃ​រោគ​សញ្ញា​គាំងបេះដូង និង​កត្តា​ដូចជា​ការធ្វើ​ការងារ និង​គ្រួសារ ជួនកាល ជះឥទ្ធិពល​ទៅលើ​ការសម្រេចចិត្ត​របស់​ស្ត្រី​ដើម្បី​ស្វែងរក​ការព្យាបាល​។​

​វេជ្ជបណ្ឌិត Lichtman បានបង្ហាញ​ថា ការកំណត់​ពី​យុទ្ធសាស្ត្រ ដើម្បី​ជួយ​ស្ត្រី​អោយ​ដឹង​ពី​រោគសញ្ញា និង​លើកទឹកចិត្ត​ពួកគេ អោយ​ស្វែងរក​ការព្យាបាល អាចជា​រឿង​សំខាន់ សម្រាប់​ស្ត្រី​វ័យក្មេង នៅពេលដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​នោះ​។​

​វេជ្ជបណ្ឌិត ឡេ​ស្ល៊ី គូ​រី (Leslie Curry) បាន​និយាយថា ការស្រាវជ្រាវ​បាន​បង្ហាញ​ពី​តម្រូវការ​នៃ​ការយល់ដឹង​អោយបាន​ប្រសើ​រលើ​ស្ត្រី អំពី​រោគសញ្ញា​ដំបូង​នៃ​ការ​គាំងបេះដូង និង​ដើម្បី​ផ្លាស់ប្តូរ​មធ្យោបាយ​ដែល​ស្ត្រី និង​គ្រូពេទ្យ ឆ្លើយតប​ទៅនឹង​រោគ​សញ្ញា​មួយ​ចំនួន​នោះ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ស្ត្រី​ជា​ង ១៥.០០០ នាក់ ដែល​មាន​អាយុ​តិចជាង ៥៥ ឆ្នាំ បាន​ស្លាប់ ដោយសារ​ជំងឺ​បេះដូង ក្នុង​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំៗ​៕

 

 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 កុម្ភៈ ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម