វិធី​ក្នុងការ​ធ្វើឲ្យ​ខ្លួន​ឯង​ក្លាយជា​មនុស្ស​ប្រុស​សង្ហា​ម្នាក់

 
 

​គ្រាន់តែ​មុខមាត់​និង​ស្បែក​ស្អាត​តែមួយ​មុខ​មិន​មែន​ត្រូវបាន​គេ​ហៅ​ថា​សង្ហា​នោះទេ​តែ​គេ​គ្រាន់​តែ​ហៅ​ថា​គាត់​ជា​មនុស្ស​ស្អាត​។​មាន​ចំណុច​ជាច្រើន​ដែល​ជា​វិធី​ងាយៗ​ក្នុងការ​ធ្វើឲ្យ​ខ្លួន​ឯង​ក្លាយជា​មនុស្ស​ប្រុស​សង្ហា​ម្នាក់​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​លុយ​ច្រើន :
​ទីមួយ : អាកប្បកិរិយា​និង​បុគ្គលិកលក្ខណៈ​
-​ ​កសាង​ទំនុកចិត្ត : មិនមែន​សំដៅលើ​ធម្មជាតិ​ដែល​ខ្លួន​មាន​មិនមែន​សក់​ឡួ​យក៏​មិន​មែន​ដោយសារ​មាន​ស្បែកជើង​និង​នាឡិកា​ថ្លៃ​ប្រើ​នោះទេ​តែ​សំដៅលើ​ការជឿជាក់​លើ​ខ្លួនឯង​ក្នុង​ការធ្វើ​អ្វី​មួយ​ដោយ​ច្បាស់លាស់​និង​មាន​មូលហេតុ​
-​ ​ស្វាហាប់ : ទាំង​ការដើរ​ឈរ​អង្គុយ​ធ្វើយ៉ាងណា​ឲ្យ​ខ្លួន​មាន​ភាព​មាំ​។​ការ​ឈរ​ត្រង់​អង្គុយ​ត្រង់​ដើរ​មាន​ឲ្យ​ដូចជា​មាន​កម្លាំង​វា​បាន​ធ្វើឲ្យ​យើង​ត្រូវបាន​គេ​មើលឃើញថា​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​និង​ទំនុកចិត្ត​លើ​ខ្លួនឯង​
-​ ​ញញឹម : ព្យាយាម​ញញឹម​ទៅកាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដែល​វា​ក៏​ជា​កត្តា​ដែល​អាច​ធ្វើឲ្យ​ខ្លួន​ឯ​ងមើល​ទៅ​មិនមែន​ជា​មនុស្ស​អស់​កម្លាំង​និង​ខ្វះ​ភាពក្លាហាន​
-​ ​ការប្រើប្រាស់​ខ្សែ​ភ្នែក : ព្យាយាម​ប្រើ​ខ្សែ​ភ្នែក​ឲ្យបាន​ចំៗ​ជាមួយនឹង​មនុស្ស​ដែល​ជា​ដៃគូ​ពិភាក្សា​ដែល​វា​ក៏​បាន​បង្ហាញ​ឲ្យគេ​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​ចំនេះដឹង​និង​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​បាន​និយាយ​
​ទី​ពីរ : ម៉ូដ​និង​ស្ទីល​ប្រចាំ​ខ្លួន​
-​ ​ការ​ស្លៀកពាក់​និង​ស្ទីល​នៃ​ការលេង​ខ្លួន​របស់​អ្នក​បាន​បកស្រាយ​និង​និយាយ​ប្រាប់​អ្នក​នៅ​ជុំវិញ​អ្នក​យ៉ាងច្រើន​
-​ ​ឧស្សាហ៍​ក្រឡេកមើល ឬ លួច​ចម្លង​ខ្លះ​ពី​មនុស្ស​ប្រុស​ផ្សេងៗ​ទៀត​ដែល​អ្នក​គិតថា​មាន​មនុស្ស​ស្រី​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ​គាត់​
-​ ​ស្វែងរក​និង​ហៅ​ឲ្យ​អ្នក​នៅ​ក្បែរ​អ្នកជា​ពិសេស​មិត្តភ័ក្ត​ជួយ​ជា​គំនិត​ក្នុង​ការប្រើប្រាស់​អ្វី​ដែល​ពួកគេ​មើល​មក​ថា​សម​នឹង​អ្នក​
​ទី​បី : អនាម័យ​ខ្លួន​
-​ ​បើ​មនុស្ស​ប្រុស​ម្នាក់​គិតថា​វា​ជា​រឿង​តូចតាច​ដូចជា​ក្រចកដៃ​ក្រចកជើង​នោះ​វា​នឹង​ក្លាយជា​បញ្ហា​មួយ​ពីព្រោះ​ថា​មាន​មនុស្ស​ស្រី​ច្រើនណាស់​ចូលចិត្ត​មើល​លើ​របស់​ទាំងនេះ​មុន​នឹង​គេ​ចាប់ផ្តើម​គិត​ពី​ចុះ​ទម្រាំ​កន្លែង​ផ្សេង​
-​ ​ចំណាយ​ពេល​ខ្លះ​ជាមួយ​នឹង​សក់​របស់​អ្នកផង​ព្រោះថា​ម៉ូដ​សក់​អាច​ធ្វើឲ្យ​មុខ​របស់​អ្នក​ប្រែប្រួល​ខ្លាំង​បើ​សម​នឹង​ទម្រង់​មុខ​នោះ​កាន់តែ​សង្ហា​តែ​បើ​មិន​ចំ​ទេនោះ​នឹង​ធ្វើឲ្យ​អ្នក​ក្លាយជា​មនុស្ស​ផ្សេងទៀត​
-​ ​ថែរក្សា​ស្វែក​ក៏​ជា​ការ​សំខាន់​បើ​ទោះបីជាម​នុស្ស​ស្រី​មួយចំនួន​មិន​សូវ​ខ្វល់​ពី​បញ្ហា​នេះ​ក៏​ដោយ​
-​ ​ការទទួល​អាហារ​សមស្រប​ការទទួល​ដំណេក​គ្រប់គ្រាន់​និង​ការ​ហាត់ប្រាណ​ជាប្រចាំ​បានធ្វើឲ្យ​ស្មារតី​របស់​មនុស្ស​ប្រុស​កាន់​តែ​ស្រស់ស្រាយ​
​កត្តា​ដ៏​សាមញ្ញ​ទាំងបី​ខាងលើ​ពិតជា​អាច​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស​ប្រុស​គ្រប់​គ្នា​ដែល​មិនទាន់​គិត​ដល់​វា​ប៉ុន្តែ​យ៉ាងណា​គួរតែ​គិត​ពិចារណា​និង​យល់​ឲ្យ​ច្បាស់​ពី​ចំណុច​នី​មួយៗ​ផង​ទើប​ការអនុវត្ត​ប្រព្រឹត្តទៅ​មាន​ប្រសិទ្ធិភាព​ខ្ពស់​៕​

http://i1272.photobucket.com/albums/y389/domneng/Bride/Handsome1_zpscf74b059.jpg

By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម