ទទួលទានប្រៃខ្លាំង អាចធ្វើឱ្យហើម
តុល្យភាពរបស់រាងកាយ ក្នុងការសម្របសម្រួល ទៅលើអំបិលក្នុងខ្លួន ជាធម្មតា ត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ មនុស្សធម្មតា អាចប្រើប្រាស់ក្នុងបរិមាណតិច ឬ ច្រើន នៃអំបិលក្នុងរបបអាហារ ដោយគ្មានការព្រួយបារម្ភ សម្រាប់ការគិតពីការបន្ថយជាតិប្រៃ ឬការបង្កើន។ ការទទួលទានជាតិប្រៃ ត្រូវបានកំណត់ ដោយលំនាំនៃរបបអាហារ ហើយការយកអំបិលចេញពីរាងកាយ ត្រូវបានសម្រេចដោយតម្រងនោម។ តម្រងនោមមានសមត្ថភាពដ៏អស្ចារ្យ ដើម្បីគ្រប់គ្រងលើបរិមាណអំបិលក្នុងរាងកាយ ដោយការផ្លាស់ប្តូរបរិមាណ អំបិល ឱ្យបញ្ចេញនៅក្នុងទឹកនោម។ បរិមាណនៃការបញ្ចេញអំបិល ដោយតម្រងនោម គឺត្រូវបានកំណត់ដោយអ័រម៉ូន និងរាងកាយ ដែលជាសញ្ញាថាតើ ត្រូវការចាប់ទុក ឬយកចេញនៃអំបិល ដោយតម្រងនោមនោះ គឺជាការចាំបាច់។
ប្រសិនបើលំហូរឈាមទៅតម្រងនោមនោះ ត្រូវបានថយចុះ ដោយស្ថានភាពជំងឺដែល មានដូចជា ខ្សោយបេះដូង តម្រងនោមនឹងមានប្រតិកម្ម ដោយរក្សាទុកអំបិល។ ការរក្សាទុកអំបិលនេះ អាចកើតឡើងដោយសារតែ តម្រងនោមយល់ឃើញថា រាងកាយត្រូវការសារធាតុរាវបន្ថែមទៀត ដើម្បីទូទាត់សងសម្រាប់ លំហូរឈាមថយចុះនោះ។ ប្រសិនបើមុខងារនៃតម្រងនោមថយចុះ នោះសមត្ថភាពដើម្បីបញ្ចេញអំបិលនៅក្នុងទឹកនោមរបស់វា គឺនៅមានកម្រិត ។ នៅក្នុងលក្ខខណ្ឌទាំងពីរនេះ ចំនួនអំបិលក្នុងរាងកាយ មានការកើនឡើង ដែល បណ្តាលឱ្យអ្នកចាល់ទឹកច្រើន ហើយក្លាយទៅជាហើម។
ពេលកន្លងមក អ្នកដែលមានជំងឺជាប់ទាក់ទងជាមួយនឹង ការហើម ត្រូវបានគេដាក់កម្រិត ទៅលើរបបអាហារខ្លាំងណាស់ នៅក្នុងការទទួលទានអំបិល៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 កុម្ភៈ ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរនិយាយជាមួយកូនអំពីការផឹកគ្រឿងស្រវឹងដូចម្តេច?
- ក្មេងស្រី ដែលចូលចិត្ត ផឹកភេសជ្ជះ មានជាតិស្ករច្រើន អាចធ្វើឲ្យ ឆាប់ចូលវ័យ មានរដូវ និង ប្រឈមមុខនឹង ជម្ងឺមហារីកសុដន់!
- បុរសដែលមនុស្សស្រីមិនគួរយកជាស្វាមី
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!