​របៀប​គេង សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ត្រីមាស​ទី​ពី

 
 

​តើ​នឹង​មាន​អ្វី​កើតឡើង ?
•​    ​អ័រម៉ូន​ប្រូ​ហ្សេ​សស្តេ​រ៉ូន​ដែល​ថយចុះ ធ្វើឱ្យ​មាន​ការ​ងងុយគេង​នៅ​ពេល​ថ្ងៃ នោម​តិច​ហើយ​ញឹកញាប់ និង​ការថយចុះ​ការ​ចង្អោរ​។​
•​    ​ទារក និង​ស្បូន​ក៏​បាន​កើន​ទំហំ ចូលទៅ​ក្នុង​ពោះ ហើយ​បន្ថយ​សម្ពាធ​នៅលើ​ឆ្អឹង​អាង​ត្រគាក​នោះ​គឺ​វា​បាន​ធ្វើឱ្យ មាន​ការថយចុះ​នៃ​ការ​នោម​ញឹកញាប់ ។​
•​    ​ស្បូន​បាន​បង្កើន​សម្ពាធ​ទៅលើ​ក្រពះ​ពោះវៀន និង​សាច់ដុំ​សន្ទះ​ទ្រូង ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ចាល់​ជាតិ​អាស៊ីត​ក្រពះ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ជាការ​ក្រហាយ​ទ្រូង​។​
•​    ​ការកើនឡើង​នៃ​ការ​សុបិន​អាក្រក់ ក្នុង​អំឡុង​ពេល​នេះ​។​
​តើ​អ្នក​ត្រូវធ្វើ​ដូចម្ថេច​?
•​    ​ការ​សម្រាក គឺ​នៅតែ​មាន​សារៈសំខាន់ ក្នុង​អំឡុង​ពេល​នេះ​។
•​    ​ការ​គេង​ផ្កាប់មុខ គឺ​មិន​អាច​ទៅរួច​ទេ ដូច្នោះ អ្នក​ត្រូវ​គេង​ផ្ងារ ហើយ​ត្រូវ​គេង​ផ្អៀង​ទៅ​ផ្នែក​ខាងឆ្វេង ដើម្បី​បន្ថយ​សម្ពាធ​នៅលើ​សាច់ដុំ​ខ្នង គឺ​ដើម្បី​ចៀសវាង​ការ​សង្កត់ ទៅលើ​សរសៃឈាម​ធំៗ​និង​ការផ្តល់​នូវ​ឈាម​រត់​ល្អ​សម្រាប់​ទារក​។​
•​    ​អ្នក​គួរ​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ហឹ​ហឹ​រ ខ្លាញ់ និង​អាស៊ីត ដើម្បី​ទប់ស្កាត់​ការ​ក្រហាយ​ទ្រូង​។
•​    ​សម្រាប់​ការ​គេង​សុបិន្ត​អាក្រក់ អ្នក​អាច​សម្រាកលំហែ ហាត់​យូ​ហ្គា និង​ការធ្វើ​លំ​ហាត់ប្រាណ ដើម្បី​ជួយ​កាត់បន្ថយ​ការ​គេង​សុបិន្ត​អាក្រក់​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 កុម្ភៈ ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម