បុរស៣ប្រភេទដែលនារីត្រូវការ
១. បុរសដែលមានមនោសញ្ចេតនាភាគច្រើននៃបុរសយល់ថា ស្ត្រីតែងតែបញ្ចេញមនោសញ្ចេតនារបស់ខ្លួនតាមរយៈទឹកភ្នែកជំនួសការនិយាយ ប៉ុន្តែមិនដូច្នោះទេភាគច្រើននៃស្ត្រីដែលចូលចិត្តបង្ហូរទឹកភ្នែកគឺជា កូនក្មេងតែប៉ុណ្ណោះ។ ផ្ទុយទៅវិញអ្នកត្រូវចងចាំថាស្ត្រីឆាប់ទន់ចិត្តណាស់នៅពេលដែលឃើញទឹកភ្នែករបស់បុរសដែលខ្លួនឯងស្រឡាញ់ហូរចេញមក ហើយនេះក៏ជាបច្ចេកទេសមួយដើម្បីសុំការលើកលែងទោសពីនាង នៅពេលដែលអ្នកធ្វើអ្វីមួយខុសឆ្គង។women២. បុរសដែលពូកែយកអាសារវាមិនមានអ្វីធ្ងន់ធ្ងរទេ ហើយក៏គ្មានអ្វីគួរឲ្យខ្មាស់អៀនដែរ សម្រាប់ការមើលថែទាំសុខភាពរបស់នាង ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ។ ទង្វើបែបនេះធ្វើឲ្យនាងមានអារម្មណ៍ថាអ្នកគឺជាបុរសតែមួយគត់ ដែលមានចិត្តល្អ ហើយចេះយកអាសារដល់នាងគ្រប់ពេលវេលា។ ស្ត្រីភាគច្រើនចូលចិត្តការឲ្យតំលៃពីបុរស និងសេចក្តីស្រឡាញ់ដែលមានសេរីភាព ព្រមទាំងមិនរើសអើងនូវអ្វីដែលខ្លួនមាន។៣. មិនបង្ខំក្នុងជីវិតផ្លូវភេទបើទោះជាមានការស្រឡាញ់ខ្លាំងប៉ុណ្ណាក៏ដោយ បុរសមិនគួរប្រើប្រាស់ជីវិតផ្លូវភេទជ្រុលហួសហេតុពេកទេ ព្រោះពេលខ្លះស្ត្រីមានការធុញទ្រាន់ ឬក៏មានការនឿយហត់ច្រើន ចង់មានពេលសម្រាកគ្រប់គ្រាន់។ ដូច្នេះក្នុងនាមអ្នកជាបុរសគួរតែចេះមើលពីកាលៈឲ្យបានល្អ មិនត្រូវប្រព្រឹត្តិទៅតាមចំណង់របស់ខ្លួន ដោយគ្មានការយល់ព្រមពីស្ត្រីនោះទេ៕អត្ថបទ៖ បុរសដំណឹង
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុផល ៤ យ៉ាងដែលអ្នកបានធ្វើត្រឹមតែជាសង្សា
- អ្នកមានបំផុតនៅអាស៊ីប្រាប់គន្លឹះទិញផ្ទះ និងរថយន្តបានក្នុងរយៈពេល៥ឆ្នាំ
- គួរញ៉ាំទឹកយ៉ាងណា ទើបសម្រកខ្លាញ់ក្បាលពោះបាន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!