៨ ចំណុច​ដែល​អាច​ធ្វើឲ្យ​មិត្ត​ក្លាយ​ជា​ស្នេហា​

 
 

​ ​ជំនាញ​ទំនាក់ទំនង​បែប​ធម្មជាតិ : វា​អាច​ជា​របស់​ដែល​មាន​តាំងពី​កំណើត​តែ​អ្នក​ខ្លះ​អាច​ព្យាយាម​រៀន​អំពី​វា​តាមរយៈ​ការអាន​ច្រើន​និង​ស្តាប់​ច្រើន​។​ងាយ​ណា​ស់​ឲ្យ​នាង​ចាប់អារម្មណ៍​លើ​អ្នក​នៅ​ពេល​ដែល​អ្នក​ជាម​នុស្ស​ពូកែ​និយាយ​ចេះ​បត់បែន​ប្រធានបទ​ក្នុង​ការនិយាយ​ជៀសវាង​ការ​ប្រកែក​ជាមួយ​នាង​នោះ​។​

-​ ​ប្រើ​ពេលវេលា​ស្តាប់​ឲ្យបាន​ច្រើន : អ្នកខ្លះ​ពូកែ​និយាយ​តែ​និយាយ​ច្រើន​ពេក​មិនចេះ​ទប់​ខ្លះ​និយាយ​ច្រើន​ពេក​មិន​ទុក​ឱកាស​ឲ្យ​ខាង​នារី​និយាយ​ខ្លះ​។​គ្រាន់តែ​សួរឲ្យ​នាង​ឆ្លើយ​ហើយ​ចាំតែ​ស្តាប់​នាង​ឲ្យ​យល់​ពី​សាច់​រឿង​ទៅ​ជា​ការ​ស្រេច​ព្រោះ​ថា​នាង​នឹង​និយាយ​រឿង​ច្រើន​ទៀត​ឲ្យ​អ្នកស្តាប់​ជាក់​មិនខាន​។​

-​ ​លើក​បញ្ហា​ក្នុង​ជីវិត​មក​ពិភាក្សា : កុំ​និយាយ​ពិភាក្សា​គ្នា​តែ​រឿង​ដែល​គួរ​ឲ្យ​ធុញ​ដូចជា​លំ​ហាត់​មេរៀន​ជាដើម​នៅពេល​មាន​ឱកាស​ក្នុងការ​និយាយ​លេង​ជាមួយ​នាង​តែ​គួរ​ឆ្លៀត​សួរ​នាង​ពី​ស្ថានភាព​ប្រចាំថ្ងៃ​សុខទុក្ខ​គ្រួសារ​ឬ​ផែនការ​អនាគត​វិញ​ល្អ​ជាង​។​

-​ ​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​យើង : ក្នុងការ​ធ្វើឲ្យ​នាម​ជា​មិត្តភ័ក្ត​ក្លាយជា​ស្នេហា​អ្នក​មិន​ត្រូវ​លាក់បាំង​ឬ​ព្យាយាម​ធ្វើ​អ្វី​ដែល​មិនមែន​ជា​របស់​ដែល​ចូល​ចិត្ត​ធ្វើ​អ្នក​មិន​ចង់​ធ្វើ​នោះទេ​តែ​គួរតែ​ស្វែងរក​ឱកាស​ដើម្បី​បញ្ចេញ​ពីអ្វី​ដែល​ខ្លួន​ខ្លាំង​ដូចជា​បើសិនជា​អ្នក​ពូកែ​ច្រៀង​នាំ​នាង​ទៅ​ច្រៀង​លេង​ទៅ​។​

-​ ​គួរតែ​ត្រួតពិនិត្យ​លើ​ការ​ស្លៀកពាក់ : ជា​ញឹកញយ​គួរតែ​ប្រើ​ពេលវេលា​ជាមួយនឹង​ការ​ស្លៀកពាក់​ក្នុង​ការ​ដែល​ទៅ​ជួប​នាង​ម្តងៗ​នោះ​វា​ជា​កត្តា​មួយ​ដ៏​ជោគជ័យ​ក្នុង​ទាក់ទាញ​យក​ចំណាប់អារម្មណ៍​របស់​នា​ង​បន្ថែម​។​

-​ ​ធ្វើខ្លួន​ជា​មនុស្ស​ដែល​ស្រស់ស្រាយ : តែងតែ​មាន​ភាព​វិជ្ជមាន​លើ​អ្វីៗ​ដែល​មាន​និង​កើតឡើង​ជុំវិញខ្លួន​នៅពេលដែល​នាង​នៅក្បែរ​តែ​ប្រយ័ត្ន​ណា​កុំ​ធ្វើ​ឲ្យ​ហួសហេតុ​ពេក​។​

- ​ចុង​ក្រោយ​ជា​រឿង​លំបាក​បំផុត​ព្រោះ​ថា​វា​ជា​ចំណុច​ចុងក្រោយ​នៃ​លទ្ធផល​ដែល​អ្នក​ចង់​បាន​ពី​នាង​ថា​តើ​នាង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ឬ​ហើយ​យ៉ាងណា​នោះ​។​ជា​ពេលវេលា​ដែល​អ្នក​គិតថា​ត្រឹមត្រូវ​ក្នុង​ការនិយាយ​ពាក្យ​ពិត​ដែល​គួរតែ​នឹង​និយាយ​តែ​ត្រូវ​វិភាគ​ឲ្យ​ច្បាស់​ថា​គួរ​ឬ​មិនគួរ​។​ពិនិត្យ​មើល​ចំនុច​ខាងលើ​ឡើងវិញ​ថា​ខ្លួន​បាន​ធ្វើ​វា​យ៉ាង​ល្អ​ហើយ​លទ្ធផល​យ៉ាង​ណា​។​គួរបញ្ជាក់​ថា​មក​ដល់​ត្រង់​ចំណុច​ចុងក្រោយ​នេះ​ចម្លើយ​អាច​វិជ្ជមាន​ឬ​អវិជ្ជមាន​បើ​អ្នក​មិន​ច្បាស់​ហើយ​នាង​អាច​ក្លាយ​ជា​សង្សារ​របស់​អ្នក​ឬ​មិន​អាច​សម្បី​តែ​ជា​មិត្ត​ដូច​មុន​។​ចឹង​គួរតែ​ប្រើ​ពេលវេលា​ឲ្យ​យូរ​បន្តិច​គួរតែ​ជា​រឿង​ល្អ​គួរតែ​ធ្វើ​៕​

By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម