៥ ចំនុចនេះ នឹងជួយឲ្យប្រពន្ធ លោកអ្នក នៅតែ មានសម្រស់ ស្រស់ស្អាត!
សម្រាប់ប្រិយមិត្ត បុរសៗ មួយចំនួន ដែលបានរៀបការហើយ ពិតណាស់ប្រាកដ ជាចង់ឃើញ ប្រពន្ធរបស់ខ្លួន មានសម្រស់ ស្រស់ស្អាតជាមិនខាន។ យ៉ាងណាមិញ ពេលវេលាចេះតែកន្លងទៅ សម្រស់របស់នាង នឹងចុះអន់ថយ ទៅតាម នោះផងដែរ។ ប៉ុន្តែ មានមតិមួយចំនួន បានលើកឡើង ថាស្រីៗ ដែលមានប្តីហើយ មានសម្រស់កាន់ តែអន់ថយ មកពីមិនចេះថែរក្សា សម្រស់ ប៉ុន្តែ លោកអ្នកដឹងទេថា លោកអ្នកដែលជាប្តី ក៏អាចធ្វើការ រួមចំនែកជួយ ឲ្យនាង នៅតែមានសម្រស់ ស្រស់ស្អាត បានផងដែរ តាមរយៈ ៥ ចំនុចដូចខាងក្រោមនេះ ៖
រូបតំណាង
១. លើកទឹកចិត្តនាង៖ គ្រាន់តែសំដី សរសើរ និង ប្រាប់នាងថា អ្នកមានមោទនភាពនូវអ្វី ដែលនាងខំធ្វើ សម្រាប់គ្រួសារ នោះនាង នឹងសប្បាយចិត្ត មានទឹកមុខស្រស់ស្រាយ ជាមិនខាន ដែលនេះ ជាគន្លឹះ ឲ្យនាងនៅតែមាន សម្រស់ស្រស់ស្អាត។ ម្យ៉ាងវិញទៀត អ្នកអាចលើកទឹកចិត្តនាង ទៅតាមកាលទេសៈ តាមដែលអាច ធ្វើទៅបាន។
២. ឲ្យប្រាក់សម្រាប់ ថែរក្សាសម្រស់ទៅនាង ៖ សម្រាប់ប្រាក់ថែរក្សា សម្ផស្ស អ្នកគួរតែ ឲ្យនាង ក្នុងចំនួន មួយដ៏សមរម្យ ទៅតាមលទ្ធភាព ដែលអាចឲ្យបាន ព្រោះ ការប្រើប្រាស់ ផលិតផល មួយចំនួន អាចនឹងជួយនាង ក្នុងការថែរក្សាសម្ផស្ស ឲ្យនៅតែស្រស់ស្អាត បានផងដែរ។
៣. ដើរតួរជាមេដឹកនាំគ្រួសារ ៖ ចំនុចនេះ បុរសៗទាំងឡាយ គួរតែគិតគូរឡើងវិញ ថាតើ មុននឹងចង់ឲ្យ ប្រពន្ធ របស់អ្នក នៅតែស្រស់ស្អាត តើខ្លួនត្រូវធ្វើអ្វីខ្លះ។ ពិតណាស់ លោកអ្នកត្រូវតែ ដើរតួជាមេដឹកនាំ គ្រួសារដ៏ល្អ បើមិនដូច្នេះ នាងនឹង មានការបារម្ភ ពីបញ្ហាជាច្រើន ដែលកើតមានឡើង ហើយអ្នកមិនអាច ដោះស្រាយបាន។ ក្នុងនោះដែរ វានឹងបង្ហាញទៅ តាមទឹកមុខ របស់នាង ដែល នេះជាកត្តាមួយ ធ្វើឲ្យនាង មានសម្រស់ កាន់តែអន់ថយ ប្រសិនបើមាន ការព្រួយបារម្ភច្រើន។
៤. ឲ្យនាងមានពេលទំនេរខ្លះ ៖ ពិតណាស់ ប្រសិនបើមនុស្សម្នាក់ៗ ធ្វើការឥតឈប់ និងគ្មានពេល សម្រាកនោះ សម្រស់ក៏ អន់ថយទៅ តាមនោះដែរ។ ដូច្នេះ អ្នកគួរឲ្យ តែនាង មានពេល សម្រាក លំហែកាយ ដោយ នាំគ្នាធ្វើ ដំនើរកំសាន្ត ជាលក្ខណៈគ្រួសារ ទៅកាន់កន្លែងផ្សេងៗ ឫ ក៏ថ្ងៃធម្មតា អ្នកអាចជួយនាង ធ្វើកិច្ចការផ្ទះឫ មើលកូនជាដើម ដើម្បីជួយសម្រាល បន្ទុករបស់នាងបាន មួយចំនែកផងដែរ។
៥. រកប្រាក់ឲ្យបានច្រើន៖ អ្នកគួតែធ្វើខ្លួន ឲ្យក្លាយជាសសរ ដ៏រឹងមាំសម្រាប់គ្រួសារ របស់អ្នក ដោយ ត្រូវចេះ រកវិធីសាស្រ្តល្អ ក្នុងការរក ប្រាក់ចំនូល ឲ្យបានច្រើន ដូច្នេះ ពេលដែលមាន ប្រាក់ច្រើន នាងក៏មាន សម្រស់ស្អាត ទៅតាមនោះផងដែរ ព្រោះតែនាង មិនចាំបាច់បារម្ភ ពីរឿងខ្វះខាតប្រាក់កាស សម្រាប់ផ្គត់ផ្គង់ លើការចំនាយផ្សេងៗឡើយ។
ទាំងនេះ គឺជាចំនុចទាំង ៥ យ៉ាង ដែលនេះ អាចជួយចូលរួមចំនែក ធ្វើឲ្យប្រពន្ធលោកអ្នក នៅតែស្រស់ ស្អាត។ ដូច្នេះ សម្រាប់ មិត្តបុរស ទាំងឡាយ ដែលចង់ឲ្យប្រពន្ធលោកអ្នក នៅតែមាន សម្រស់ ស្រស់ស្អាត គួរតែអនុវត្តតាម ៥ ចំនុចនេះ ព្រោះអ្វីៗ ទាំងអស់ ស្ថិតលើការ ចូលរួមរបស់អ្នក ដែលមិនមែន ស្ថិតលើនាង ទាំងស្រុងនោះទេ៕
ប្រភព ៖ បរទេស
ដោយ ៖ ណា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ពាក្យមួយចំនួនដែលមិនត្រូវអោយមានក្នុងប្រវត្តិរូបរបស់អ្នក
- គួរធ្វើដូចម្តេចទើបពង្រឹងដល់ជីវិតគ្រួសារបាន
- ស្ត្រីដែលមានភាពតានតឹងខ្លាំងពេក អាចបណ្តាលឱ្យរលូតកូនដែរឬទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!