មានដឹងទេថា ការងារ ក៏ជាកត្តា ដែលធ្វើ ឲ្យអ្នកឆាប់ស្លាប់ ផងដែរ ប្រសិនបើ អ្នកមិនយក ចិត្តទុកដាក់!
អង់គ្លេស៖ ប្រិយមិត្តមាន ដឹងទេថា ការងារដែល យើងកំពុងធ្វើ រាល់ថ្ងៃនេះ អាចប៉ះពាល់ ដល់សុខភាព របស់យើងប៉ុណ្ណានោះ? ថ្មីៗនេះអ្នក វិទ្យាសាស្ត្របាន បញ្ចេញរបាយការណ៍មួយ បង្ហាញថាការងារ របស់មនុស្សភាគច្រើន ជាកត្តាធ្វើឲ្យ សុខភាពពួកគេ ធ្លាក់ចុះខ្សោយ យ៉ាងដុនដាប។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានជំនាញ ផ្នែកបេះដូង របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា មនុស្សភាគច្រើន មានអារម្មណ៍ថា ការងារ គឺជាកត្តា ដ៏ចំបងមួយ ដែលជំរុញឲ្យ ពួកគេញ៉ាំច្រើន, មិនសូវជាបានហាត់ប្រាណ, និងកាន់តែជក់បារី ឬ ផឹកជាតិអាល់កុល កាន់តែច្រើន ដែលបណ្តាលមកពី ភាពតានតឹង នៅក្នុងការងារ ខ្លាំងពេក។
រូបភាពៈ អារម្មណ៍តានតឹង បានមកពីការងារ អាចធ្វើឲ្យមនុស្ស ចេះជក់បារី និងផឹកស្រា កាន់តែច្រើន
ក្រោមការពិសោធន៍ ពីក្រុមអ្នកវិទ្យាសាស្ត្រ ទាំងនោះ បានរកឃើញថា មូលហេតុដែល ធ្វើឲ្យការងារ ក្លាយជាចំណុច ដ៏សំខាន់ក្នុងការ បំផ្លាញសុខភាពនោះ ព្រោះតែ ម៉ោងការងារ មានរយៈពេលវែង ដូច្នេះពួកគេ ភាគច្រើនមិនអាច ឆ្លៀតទៅហាត់ប្រាណ បានឡើយ។ ហើយអ្វីដែល សំខាន់នោះគឺ ការប្រឹងប្រែងធ្វើការ ដើម្បីសម្រេចគោលដៅ នៃការងារនោះ ក៏ជារឿងមួយ ដែលធ្វើឲ្យ អារម្មណ៍ពួកគេ មានភាពតានតឹង ហើយជាពិសេស គឺពិបាកគេងលក់ នៅពេលយប់។
Lisa Young អ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថាន ជំនាញផ្នែក បេះដូងប្រទេស អង់គ្លេស បាននិយាយថា “សម្ពាធការងារ ទាំងនេះហើយ ដែលបានធ្វើឲ្យ សុខភាពរបស់ មនុស្សធ្លាក់ចុះដុនដាប នឹងនាំឲ្យមាន ជំងឺជាច្រើន ដូចជាសម្ពាធ ឈាមឡើងខ្ពស់, និងមានរោគបេះដូង ជាដើម។ ប៉ុន្តែមនុស្ស មួយចំនួន មិនបានដឹងទេថា កាយវិការ ដែលពួកគេ បានធ្វើកន្លងមក នៅក្នុងការងារ គឺពិតជា អាចបំផ្លាញ សុខភាពរបស់ ពួកគេបាន យ៉ាងធ្ងន់ធ្ងរ និងអាចធ្វើឲ្យ គេឆាប់ស្លាប់បាន ប្រាកដមែន”។
ដូច្នេះហើយ ការស្រាវជ្រាវ មួយនេះគឺជា ការដាស់តឿន ដ៏សំខាន់ ជាថ្មីម្តងទៀត ដើម្បីឲ្យ មនុស្សគ្រប់គ្នា យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះសម្ពាធនៃ ការងារ ដែលអាច បណ្តាលឲ្យមនុស្ស មានសកម្មភាព ឬក៏ទម្លាប់អាក្រក់ ទាំងឡាយណា ប៉ះពាល់ ទៅលើសុខភាព របស់ពួកគេ យ៉ាងធ្ងន់ធ្ងរ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាពៈ ការងារក៏ ជាកត្តាមួយ ដែលធ្វើឲ្យ មនុស្សញ៉ាំច្រើន ផងដែរ
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- សូមប្រុងប្រយ័ត្ន! គុយទាវក្លែងក្លាយ កំពុងតែចរាចរ លើទីផ្សារ!
- សញ្ញា នៃការណាត់ជួប បរាជ័យ
- តើអ្វីខ្លះ ដែលអ្នកពុំគួរមានការសោកស្ដាយ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!