តើផ្លែប៉ោម ពិតជាសាកសិទ្ធិ ចំពោះសុខភាព ជួយឲ្យអ្នក ជៀសឆ្ងាយ ពីជម្ងឺ បានមែន?

 
 

យើង គ្រប់គ្នាដឹងហើយថា ផ្លែប៉ោម មានប្រយោជន៍ណាស់ ចំពោះយើង មិនថាផ្លែប៉ោម ពណ៌ក្រហម ខៀវ និង លឿងនោះទេ សុទ្ធតែមាន វីតាមីនដូចគ្នា ។ ជាហេតុផលសំរាប់ យើងទាំងអស់គ្នា ដែលគួរតែទទួលទាន ផ្លែប៉ោមយ៉ាងតិច ឲ្យបានមួយផ្លែ ដើម្បីជួយឲ្យ សុខភាពល្អ និង អារម្មណ៍ស្រស់ថ្លា។ តើអ្នកធ្លាប់បានឭ គេនិយាយថា ៖ ទទួលទានផ្លែប៉ោមមួយផ្លែជាប្រចាំ ជួយឲ្យអ្នកចៀសឆ្ងាយពីជម្ងឺ ? វាជាការពិត ពីព្រោះផ្លែប៉ោមមាន ផ្ទុកនូវ វីតាមីន និង ជាតិរ៉ែខនិជសំខាន់ៗ មិនតែប៉ុណ្ណោះ វាជាប្រភពនៃអាហារ ដែលមានជាតិសសៃ ។ ខាងក្រោម ជាអត្ថប្រយោជន៍ របស់ផ្លែប៉ោម៖

 ១. សម្បូរទៅដោយសារធាតុ antioxidants

ជាការពិត គ្រប់បន្លែផ្លែឈើ ទាំងអស់ សុទ្ធតែ សម្បូរនូវសារធាតុ antioxidants  តែផ្លែប៉ោម មានផ្ទុកច្រើនជាង បន្លែផ្លែឈើ ដ៏ទៃទៀត ដែលជួយប្រយុទ្ធប្រឆាំង នឹងការបំផ្លាញផ្សេងៗ។ លើសពីនេះ ជួយជំរុញប្រព័ន្ធការពារ និង ចៀសឆ្ងាយពីជម្ងឺផ្សេងៗបាន  ដោយទទូលទានផ្លែប៉ោមជា រៀងរាល់ព្រឹក ឬ អ្នកអាចទទួលទានជា ទឹកប៉ោមក៏បាន សម្រាប់អាហារសម្រន់ ពេលថ្ងៃ ឬ មុនពេលចូលគេង ។

២ . ជំនួយភ្នែក

ផ្លែប៉ោម ជួយថែរក្សាភ្នែក របស់អ្នក ឲ្យមានសុខភាពល្អ ដោយសារវា ផ្ទុកនូវសារធាតុ antioxidant ខ្ពស់ ។ ជាមួយគ្នានោះ វាក៏អាចទប់ស្កាត់ជម្ងឺឡើងបាយភ្នែកបាន ថែមទៀតផង ចំណែកឯ ការសិក្សាបានលើកឡើងដែរថា អ្នកដែលទទូលទាន ផ្លែឈើ ដែលសំបូរ សារធាតុ antioxidants ខ្ពស់ ដូចជា ផ្លែប៉ោម ជាដើម ភាគច្រើន មិនងាយនឹងប្រឈមមុខ ជម្ងឺ ឡើងបាយភ្នែកឡើយ។

៣ . ជាតិសរសៃខ្ពស់

ផ្លែប៉ោម គឺជាប្រភព ដ៏ពិសេស នៃជាតិសរសៃ ដែលអាចជួយប្រព័ន្ធរំលាយអាហារ ឲ្យដំនើរការ បានល្អ ហើយថែរក្សា ប្រព័ន្ធខាងក្នង រាងកាយឲ្យមាន សុខភាពល្អ ទៀតផង។ ជាតិសរសៃ ជួយឲ្យឆ្អែត និង ធ្វើឲ្យមានថាមពល ដែលមានន័យថា វាជាអាហារសម្រន់ សំរាប់សុខភាពមួយដែរ។ បន្ថែមពីនេះ ជាតិសរសៃ ដែលមាននៅក្នុង ផ្លែប៉ោម កាត់បន្ថយនូវ កម្រិតកូឡេស្តូរ៉ល និង ជួយទប់ស្កាត់ រាគរុស និង ទល់លាមក ។

៤ . បន្សាបជាតិពុលក្នុងថ្លើម

តើអ្នកបាន ដឹងដែរទេ ថាផ្លែប៉ោម មានប្រយោជន៍ ចំពោះថ្លើមរបស់អ្នក ? អ្នកគួរតែ ទទួលទានវា ឲ្យបានច្រើន ប្រសិនបើអ្នក ចង់មានសុខភាពថ្លើមល្អ ព្រោះ វាអាចជួយបញ្ចេញចោល នូវសារជាតិពុលបាន។

៥ . ធ្វើឲ្យបេះដូង មានសុខភាពល្អ

ហេតុផលដែល គួរទទួលទានផ្លែប៉ោម ជារៀងរាល់ថ្ងៃ មួួយទៀត ព្រោះវា អាចជួយ ឲ្យបេះដូងរបស់អ្នក មានសុខភាពល្អ។ ដូចដែលធ្លាប់បានរៀបរាប់ នៅខាងលើ រួចមកហើយ ថាជាតិសរសៃ ដែលមានក្នុងផ្លែប៉ោម ជួយកាត់បន្ថយជាតិ កាឡេស្តូរ៉ល ដែលជួយកាត់ បន្ថយការកើតជម្ងឺបេះដូង ផងដែរ។

៦ . បង្កើនថាមពល

ប្រសិនបើអ្នក ចង់បង្កើន ថាមពល អ្នកគួរព្យាយាម ទទួលទាន ផ្លែប៉ោម មុនពេល ធ្វើលំហាត់ប្រាណ។ នោះគឺដោយសារតែ ផ្លែប៉ោម ជួយបង្កើត អុកស៊ីសែន នៅក្នុងសួត ដែលជួយសម្រួល ដល់ការធ្វើលំហាត់ប្រាណរបស់អ្នក និង មិនឆាប់ហត់។ ដូច្នេះហើយ កុំភ្លេចទទួលទាន ផ្លែប៉ោម ឬ ទឹកផ្លែប៉ោម មុនពេលដែលអ្នក ហាត់ប្រាណ នោះអ្នកនឹងបានដឹងនូវ លទ្ធផលដ៏ភ្ញាក់ផ្អើល។

៧ . ជួយបញ្ចុះទម្ងន់

ផ្លែប៉ោម គឺជាអាហារមួយ ដែលអ្នកគួរតែ ទទួលទាន ជាពិសេស នៅពេល ព្រឹកព្រលឹម បើអ្នកកំពុងតែ ព្យាយាមចង់បញ្ចុះទម្ងន់។ ផ្លែប៉ោមមាន កម្រិត កាឡូរីទាប និងអាចជួយ មិនឲ្យអ្នក ឆាប់ឃ្លានអាហារ។ នៅពេលដែលអ្នក ឃ្លាន ត្រូវគិតដល់ ផ្លែប៉ោម ដែលជាអាហារ សម្រន់មួយ ដែលមានប្រយោជន៍ ដល់សុខភាព ជំនូសឲ្យអាហារសម្រន់ ដ៏ទៃទៀត ដែលមានជាតិកាឡូរីខ្ពស់។ ផ្លែប៉ោមមិនត្រឹមតែ ផ្ដល់ប្រយោជន៍ ដល់អ្នកតមអាហារនោះទេ វាក៏បានផ្ដល់ សារៈសំខាន់ ដល់ អ្នករាល់គ្នាដែរ ។ 

តើអ្នកបានទទួលទាន ផ្លែប៉ោម ជាប្រចាំ ហើយឬនៅ?

ប្រភព ÷ womanitely

ដោយ ÷ ដាលីស

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម