៦ចំនុចនេះ អ្នកនឹងដឹងថា គ្រាប់ស្វាយចន្ទី មានប្រយោជន៍ច្រើនប៉ុណ្ណា ដល់សុខភាព
គ្រាប់ស្វាយចន្ទី ជាគ្រាប់ធញ្ញជាតិមួយ ដែលមានគ្រប់ទីកន្លែង នៅលើពិភពលោក ដែលមនុស្សភាគច្រើន និយមទទួលទានវា ដោយឆៅ រឺក៏លាយជាមួយនឹងអំបិល រួចយកទៅដុតជាដើម។ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះ វាមិនត្រឹមតែផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ ប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍ចំពោះសុខភាពទៀត។
១) ការពាររោគមហារីក៖ គ្រាប់ស្វាយចន្ទី ផ្ទុកសារធាតុ Proanthocyanidins ដែលអាចប្រឆាំង នឹងកោសិកាដុំសាច់ ហើយថែមទាំងទប់ស្កាត់ ពួកវា កុំឲ្យរាតត្បាត ក្នុងរាងកាយបាន។ មិនតែប៉ុណ្ណោះ គ្រាប់ស្វាយចន្ទី សម្បូរជាតិទង់ដែង ជួយការពាររោគមហារីកផ្សេងៗ ហើយជាពិសេសគឺ អាចការពារមហារីក ពោះវៀនធំបានផងដែរ។
២) ជួយឲ្យឆ្អឹងរឹងមាំ៖ តើអ្នកដឹងទេថា គ្រាប់ស្វាយចន្ទី អាចជួយការពារឆ្អឹងរបស់អ្នក? ដោយសារតែគ្រាប់ស្វាយចន្ទី សម្បូរទៅដោយ ជាតិ ម៉ាញ៉េស្យូម គឺពិតជាអាចជួយឲ្យឆ្អឹងរបស់អ្នក រឹងមាំបានល្អ។
៣) ជួយដល់សុខភាពបេះដូង៖ គ្រាប់ស្វាយចន្ទី ផ្ទុកជាតិខ្លាញ់ ក្នុងកម្រិតទាប ប៉ុន្តែសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម គឺមានច្រើន ដែលវាអាច ជួយការពារសុខភាពបេះដូង ឲ្យមានដំណើរការល្អ ។ មិនតែប៉ុណ្ណោះ វាជួយការពារ ប្រភេទជម្ងឺបេះដូងជាច្រើន បានផងដែរ។
៤) ជួយដល់សុខភាពសរសៃប្រសាទ៖ សារធាតុម៉ាញ៉េស្យូម ក្នុងគ្រាប់ស្វាយចន្ទី អាចជួយកាត់បន្ថយ បញ្ហាឈឺក្បាលមួយចំហៀង តឹងសាច់ដុំ សម្ពាធឈាមឡើងខ្ពស់ និងជម្ងឺគាំងបេះដូងបានជាដើម។
៥) ស្រកទម្ងន់៖ ចំពោះមនុស្សធាត់ភាគច្រើន ពួកគេតែងតែព្យាយាមកាត់បន្ថយ របបអាហារប្រចាំថ្ងៃ ដើម្បីឲ្យទម្ងន់ស្រក។ ចំពោះគ្រាប់ស្វាយ ចន្ទីវិញ វាក៏អាចជួយ អ្នកដែលចង់ស្រកទម្ងន់ ឲ្យទទួលបានជោគជ័យ បានយ៉ាងងាយស្រួលផងដែរ ព្រោះវាមានជាតិសរសៃខ្ពស់ និងផ្តល់ ថាមពលដល់អ្នកថែមទៀតផង។
៦) ការពារដុំគ្រួសក្នុងថង់ប្រម៉ាត់៖ ចំពោះមនុស្សដែលចូលចិត្ត ទទួលទានគ្រាប់ស្វាយចន្ទីជាប្រចាំ វាអាចជួយការពារដុំគ្រួសក្នុងថង់ប្រមាត់បាន។ ជាពិសេស វាជាដំនឹងដ៏ល្អមួយ សម្រាប់មនុស្សស្រី ព្រោះពួកគេងាយប្រឈមមុខ នឹងបញ្ហានេះ ជាងមនុស្សប្រុស ដោយសារការបន្ថែមនូវអរម៉ូន (Estrogen) នៅក្នុងរាងកាយរបស់ពួកគេ ដែលបណ្តាលមកពី ការមានផ្ទៃពោះ ថ្នាំពន្យារកំណើត និងការផ្លាស់ប្តូរអនម៉ូនជាដើម។
ទាំងនេះជា អត្ថប្រយោជន៍របស់គ្រាប់ស្វាយចន្ទី ចំពោះសុខភាពរបស់អ្នក៕
ប្រភព Magforwomen
ដោយ៖ កា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- រឿង ១០ យ៉ាងដែលមនុស្សប្រុសមិនហ៊ាននិយាយប្រាប់ស្រីៗ
- របៀបបង្កើតកិច្ចសន្ទនាខ្លី តែល្អ
- ហានិភ័យចំពោះជំងឺស្លេកស្លាំង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!