ស្ដ្រីមាន ផ្ទៃពោះ គួរជៀសវាង បរិភោគ ក្ដាម

 
 

សុខភាព៖ គ្រឿងសមុទ្រ ដូចជា ក្ដាមជាដើម មានផ្ទុកនូវ អូមេហ្គា ម្យ៉ាងឈ្មោះ omega 3 acid និងវីតាមីន B ដែលផ្ដល់នូវ សារធារតុចិញ្ចឹម ដ៏ល្អ សម្រាប់ស្ដ្រីមានផ្ទៃពោះ។ តែទោះជាយ៉ាងណា ស្ដ្រីមានផ្ទៃពោះ គួរតែ ប្រុងប្រយ័ត្នខ្លាំង ពីរបបអាហារ គ្រឿងសមុទ្រ ខណៈដែល បរិភោគច្រើន ហួសជ្រុលនឹង ធ្វើឲ្យ ប្រព័ន្ធស៊ាំ នៃរាយកាយ ត្រូវប្រឈមមុខ នឹង ការតទល់ នឹង សាធារតុអាក្រក់ ជាច្រើន។ 

បារត

យោងទៅតាមការ សិក្សាស្រាវជ្រាវ បានឲ្យដឹងថា បារត ត្រូវបាន រកឃើញ នៅក្នុងគ្រឿងសមុទ្រ ដែលបង្កឲ្យ គ្រោះថ្នាក់ ទៅដល់ ការលូតលាស់ ខួរក្បាល ទារកក្នុងផ្ទៃ និងប្រព័ន្ធប្រសាទ។ តាមមន្ដ្រីរដ្ឋបាល អន្ដរជាតិ បានផ្ដល់ដំបូន្មាន ឲ្យ ក្មេងៗ និងស្ដ្រីមានផ្ទៃពោះ ទាំងឡាយ គួរគប្បី ជៀសវាង បរិភោគគ្រឿងសមុទ្រ និងត្រី ប្រភេទ ណា ដែលមានផ្ទុក ជាតិបារតខ្ពស់ ដូចជា ត្រីដាវ ជាដើម។ សម្រាប់ក្ដាមវិញ មានជាតិបារតទាប តែគួរតែទទួល ទាន ក្នុងកម្រិតមួយ ផងដែរ។

 
ត្រីដាវ 

ដំបូន្មាន

ក្ដាមមាន ច្រើនប្រភេទ តែក្ដាម ដែលមានជាតិបារតតិច គឺក្ដាមយក្ស និងនៅ ក្នុងនោះ ក៏បានបញ្ជាក់ទៀតថា វាផ្ដល់នូវ សុវត្ថិភាព សម្រាប់ ស្ដ្រីមានផ្ទៃពោះ ប្រសិនជា ពួកគេ បរិភោគ ត្រឹមតែ ០.១៧គ.ក ២ដង ក្នុង មួយសប្ដាហ៍ នោះ។ ប្រភេទ ក្ដាមព្រិល (ដែលស្ថិត នៅក្នុង តំបន់ត្រជាក់), ក្ដាមសេះ និង ក្ដាម Dungeness មានផ្ទុក នូវ ជាតិបារតច្រើន ដើម្បី សុវត្ថិភាព ស្ដ្រីមានផ្ទៃពោះ ទាំងឡាយ អាចបរិភោគ ច្រើនបំផុត គឺ ០.១៧ គ.ក ឬតិចជាងនេះ ក្នុងមួយខែ។ 

 
ក្ដាមយក្ស 

 
ក្ដាមព្រិល (ដែលស្ថិតនៅក្នុង តំបន់ត្រជាក់)

 
ក្ដាម Dungeness

 

ក្ដាមសេះ

បម្រុងទុក


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម