មានដឹងថា ពន្លឺព្រះអាទិត្យ មានសារៈសំខាន់ ដល់សុខភាព មនុស្សច្រើន កម្រិតណាទេ?
អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍មួយ ដែលបង្ហាញ ពីគុណប្រយោជន៍ របស់ពន្លឺព្រះអាទិត្យ មកលើសុខភាព មនុស្សនិង ព្រមទាំងអាច ជួយឲ្យមនុស្ស គេចផុតពី ជំងឺជាច្រើន មុខទៀតផង។
យោងតាមការ ស្រាវជ្រាវថ្មី របស់ក្រុម អ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Malaga ប្រទេសអេស្ប៉ាញ បានបង្ហាញថា ការស្រូបយក ពន្លឺព្រះអាទិត្យ ជាពិសេស គឺនៅពេលព្រឹក មានសារៈសំខាន់ ខ្លាំងណាស់សម្រាប់ មនុស្សគ្រប់គ្នា ព្រោះវាអាច ជួយឲ្យពួកគេ គេចផុតពី ជំងឺទឹកនោមផ្អែម និងភាពធាត់ ជ្រុលបាន។
អ្នកវិទ្យាសាស្ត្រ បានពន្យល់ថា នៅពេលដែល មនុស្សស្រូប យកពន្លឺព្រះអាទិត្យ នោះកម្រិត វីតាមីន D នៅក្នុងខ្លួន ក៏មានការ កើនឡើងផងដែរ។ ហើយវីតាមីន D មួយនេះគឺមាន មុខងារយ៉ាងសំខាន់ សម្រាប់ទ្រទ្រង់ ដំណើរនៃការ ដុតរំលាយអាហារ ក្នុងរាងកាយ ដែលនេះ ជាមូលហេតុ មួយក្នុងការ ជួយឲ្យមនុស្ស ជៀសផុតពី ការឡើងសម្ពាធ ឈាមខ្ពស់, ធាត់ជ្រុល, និងជាពិសេស នោះគឺ ទឹកនោមផ្អែម។
រូបភាពៈ ការស្រូបយក ពន្លឺព្រះអាទិត្យ គឺបានផ្តល់ សារៈសំខាន់ ជាច្រើនដល់ សុខភាពមនុស្ស
លើសពីនេះទៀត វីតាមីន D ក៏បានជួយ គ្រប់គ្រង សារជាតិកាល់ស្យូម ក្នុងខ្លួនមនុស្ស ដើម្បីរក្សា ឆ្អឹង និងសាច់ដុំ ឲ្យមានសុខភាព ល្អ ព្រមទាំងជួយ សម្រួលដល់ ប្រព័ន្ធស៊ាំ នៅក្នុងសារពាង្គកាយ ដែលធ្វើឲ្យ មនុស្សគេចផុត ពីជំងឺហឺត និងជំងឺតាអក (ជំងឺស្បែកម្យ៉ាង)។
លោក Dr. Manuel Macias-Gonzlez នៃសាកលវិទ្យាល័យ Malaga បាននិយាយថា “ពិតណាស់ការ រកឃើញថ្មី របស់យើងនេះ គឺសំដៅទៅលើ សារៈប្រយោជន៍ នៃវីតាមីន D សម្រាប់មនុស្ស។ ដើម្បីទទួលបាន វីតាមីន D មនុស្សគ្រាន់តែ ចេញទៅក្រៅ រកកន្លែងដែល ស្រឡះល្អ ដើម្បីអាចឲ្យ ពួកគេស្រូប យកពន្លឺព្រះអាទិត្យ បានគ្រប់គ្រាន់ នោះក៏អាចធ្វើឲ្យ ពួកគេគេច ផុតពីជំងឺ ជាច្រើនមុខ បានទៅហើយ”។
នេះគឺជា ការរកឃើញ ថ្មីមួយទៀត របស់អ្នក វិទ្យាសាស្ត្រដូច្នេះ យើងគួរតែ ឆ្លៀតពេល ដើម្បីចេញ ទៅស្រូបយក ខ្យល់អាកាស ជាពិសេសនោះគឺ ពន្លឺព្រះអាទិត្យ នាពេលព្រឹក ព្រលឹមដើម្បី អាចឲ្យសុខភាព របស់យើង វិវត្តន៍ កាន់តែល្អ និងជៀសឆ្ងាយ ពីជំងឺផ្សេងៗទៀត៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាពៈ អាហារផ្សេងទៀត ដែលមាន ផ្ទុកវីតាមីន D
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
ចៀសវាងការឡើងទម្ងន់ ក្រោយអស់រដូវ
-
ពាក្យមួយចំនួនដែលមិនត្រូវអោយមានក្នុងប្រវត្តិរូបរបស់អ្នក
-
ហ្វាំងឡង់ជាកន្លែងដ៏ល្អសម្រាប់អ្នកម្តាយ ដែលដាក់ចំណាត់ថ្នាក់ដោយអ្នកម្តាយចំនួន ១៧៨ ប្រទេស
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!