ផ្លែក្រូចឆ្មារជាមួយគុណប្រយោជន៍ដ៏ធំធេងចំពោះសុខភាព
lemon1.ក្រូចឆ្មារជួយធ្វើឱ្យខួរក្បាលទទួលបានការចងចាំយូរអង្វែងចំពោះមនុស្សចស់ជរាពេលដែលបរិភោគសារធាតុ Homocysterine កើនឡើងកាន់តែច្រើននឹងមានទាក់ទងជាមួយនឹងសមត្ថភាពចងចាំ។ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាជនចាស់ជរាដែលបរិភោគក្រូចឆ្មារពិជាទទួលបានការចងចាំបានច្រើនជាងជនចាស់ជរាដែលមិនបានបរិភោគផ្លែក្រូចឆ្មារ នេះដោយសារតែផ្លែក្រូចឆ្មារសំបូរទៅដោយជីវជាតិ Vitamin C និងជាតិ Folate។2.ក្រូចឆ្មារជួយធ្វើឱ្យគ្រោងឆ្អឹងកាន់តែរឹងមាំបរិភោគក្រូចឆ្មារឱ្យបានកាន់តែច្រើនពិតជាជួយធ្វើឱ្យសុខភាពគ្រោងឆ្អឹងកាន់តែល្អប្រសើរថែមទៀត។ មូលហេតុដោយសារតែជាតិក្រូចឆ្មារជួយធ្វើឱ្យមានតុល្យភាពនៃបរិមាណអាស៊ីដក្នុងរូបកាយនឹង Vitamin C ដែលជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំថែមទៀត។3.ក្រូចឆ្មារជួយកំចាត់ជាតិពុលនឹង ជួយសំអាតថ្លើមការយកផ្លែក្រូចឆ្មារស្រស់ មកច្របាច់យកទឹកហើយនឹងលាយជាមួយនិងទឹកដាំពុះហើយពិសានៅរៀងរាល់ពេលព្រឹកព្រលឹមពិតជានឹងជួយសំអាតថ្លើមហើយកាន់តែមានប្រសិទ្ធភាពក្នុងការកំចាត់ជាតិពុល។ ពិសាទឹកផ្លែក្រូចឆ្មារក៏ពិតជាជួយដល់រូបកាយផលិតទឹកប្រម៉ាត់ជួយធ្វើឱ្យក្រពះស្អាតសូម្បីតែពោះវៀនក៏ទទួលសុខសាន្តនឹងកាន់តែមានសុខភាពប្រសើរថែមទៀត។4.ក្រូចឆ្មារទប់ស្កាត់បានករណីកើតអាការៈរាករូសនិងជាពិសេសផងទៀតគឺជំងឺអាសន្នរោគផ្លែក្រូចឆ្មារមានផ្ទុកទៅដោយសារជាតិ Flavonoid ។ សារជាតិនេះប្រៀបបាននឹងជាតិផ្សះប្រឆាំងជាមួយមេរោគដែលបណ្តាលឱ្យកើតមានអាការៈរាគរូស។ ជាមួយគ្នានោះផងដែរផ្លែក្រូចឆ្មារពិតជាទប់ស្កាត់បានជាមួយវីរុសដែលបង្កទៅជាជំងឹអាសន្នរោគ Vibrio Cholera ដែលអាចឱ្យអ្នកជំងឺស្លាប់បានយ៉ាងទាន់ហន់នោះ។5.ជួយបង្ការបាននូវករណីកើតមហារីកតាមការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗកន្លងមកនេះរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យ Hawaii បានឱ្យដឹងថាការបរិភោគផ្លែក្រូចឆ្មារក៏ដូចជាការបរិភោគផ្លែក្រូចប្រភេទផ្សេងៗ ទៀតផងដែរសុទ្ធតែមានសមត្ថភាពជួយទប់ស្កាត់ករណីកើតមហារីកបានយ៉ាងច្រើនបំផុត។នោះក៏ដោយសារតែក្រូចឆ្មារមានផ្ទុកទៅដោយសារជាសតិ Flavonoid ជួយទប់ស្កាត់រាល់ប្រភពទាំងឡាយ ដែលឈានដល់កើតមានជំងឺមហារីកដែលអាចដោយសារតែករណីកើតមានប្រតិកម្មអុកស៊ីហ្សែនបង្កឡើង។ដើម្បីឱ្យទទួលបានផលប្រយោជន៍ខ្ពស់នោះអ្នកគួរតែពិសាផ្លែក្រូចឆ្មារដូចគ្នានឹងការពិសារផ្លែក្រូចថ្លុងឬពិសារទឹកក្រូចឆ្មារជាប្រចាំថ្ងៃកាន់តែប្រសើរថែមទៀត។.អត្ថបទ៖ ដំណឹង
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀបរៀបចំមង្គលការចំណាយលុយតិចមិនគួរឲ្យជឿ!
- ធ្វើដូចម្តេចទើបមានការគោរពនៅកន្លែងធ្វើការ?
- អាហារសុខភាព ៧មុខ មានជាតិពុុល ដែលអាចសម្លាប់អ្នកបាន បើមិនប្រុងប្រយ័ត្ន ក្នុងការចម្អិន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!