វិធីជួយស្បែកអ្នកសវិញ នៅពេលដែលហាលថ្ងៃខ្មៅ
នៅពេលដែលទៅសមុទ្រ ឬទៅដើរលេងនៅកន្លែងផ្សេងៗ ពេលត្រលប់មកវិញម្តងៗ នារីគ្រប់រូប តែងតែពិបាកចិត្ត ចំពោះស្បែករបស់ខ្លួន ព្រោះមិនដឹងធ្វើយ៉ាងម៉េច ទើបអាចឲ្យវាឡើងសដូចដើមវិញ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្រៀនអ្នក ពីវិធីមួយចំនួន ដែលអាចធ្វើឲ្យស្បែកអ្នក ត្រលប់មកភាពដើមវិញ។
1. អ្នកអាចយកចេក មកកិនឲ្យម៉ត់ ហើយចាក់ទឹកដោះគោ និងលាយទឹកចូលបន្តិច។ បន្ទាប់មក លាបលើមុខ ហើយលាងចេញ ក្រោយ ២០ នាទី។
2. អ្នកអាចយកពងមាន់មួយគ្រាប់ ប៉ុន្តែ យកតែពងក្រហម មកលាយជាមួយទឹកឃ្មុំមួយស្លាបព្រា ហើយកូរឲ្យសព្វ បន្ទាប់មក លាបលើមុខរយៈពេល ១០ នាទី ទើបយកទឹកក្តៅអ៊ុនៗ លាងចេញជាការស្រេច។ ប៉ុន្តែ មុននឹងលាប អ្នកត្រូវលាងមុខ នឹងទឹកក្តៅអ៊ុនៗសិន។
3. អ្នកអាចយកទឹកខ្មេះ លាយជាមួយអំបិលក៏បាន។ សមាមាត្រវាគឺ ទឹក : ទឹកខ្មេះ ព៌ណស : អំបិល = 9 : 3 : 1។ លាយហើយ យកកន្សែងមកជ្រលក់ឲ្យសើម បន្ទាប់មក ជូតលើមុខ មួយថ្ងៃ ២ ដងព្រឹក និងយប់។ វាក៏អាចបំបាត់មុនបានដែរ។
ដូចនេះ អ្នកអាចសាកល្បងបាន ថាមិនត្រូវ អ្នកអាចត្រលប់មកភាពសវិញបានលឿន។ ប៉ុន្តែ សម្រាប់អ្នកដែលមានស្បែកឆាប់អាលែកស៊ី សូមអ្នក ពិគ្រោះជាមួយគ្រូពេទ្យសិន ទើបធ្វើការអនុវត្ត ចៀសវាងធ្វើឲ្យខូចស្បែកអ្នក៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ដំបូន្មានជោគជ័យរបស់ មហាសេដ្ឋីដែកថែប
- ផ្លាស់ប្តូររបបអាហារដើម្បីបន្ថយសម្ពាធឈាម
- ទារក ត្រូវការឡេការពារកម្តៅថ្ងៃ ដែរឬទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!