របៀបសារភាពស្នេហ៍ចំពោះមនុស្សស្រីដែលអ្នកស្រឡាញ់
ប៉ុន្តែបើមិនប្រញាប់សារភាពឲ្យនាងបានដឹងទេ ខ្លាចតែគ្មានឱកាស ជួនកាលអាចយឺតពេលព្រោះមានអ្នកផ្សេងទាក់ទងនាងមុនក៏ថាបាន។ ដូច្នេះហើយដើម្បីឲ្យការសារភាពស្នេហ៍ប្រាប់ទៅមនុស្សជាទីស្រឡាញ់របស់អ្នកសូមអនុវត្តតាមការបង្ហាញដូចខាងក្រោម៖
១ ត្រូវមានទំនុកចិត្ត
រឿងដ៏សំខាន់បំផុតនោះគឺអ្នកត្រូវគិតថាមនុស្សស្រីដែលអ្នកស្រឡាញ់យល់ព្រមទទួលនូវក្តីស្រឡាញ់របស់អ្នកហើយធ្វើបែបនេះដើម្បីលើកទឹកចិត្តខ្លួនឲ្យបន្តដំណើរទៅមុខទៀតបានជោគជ័យ។
២ ធ្វើជាមិត្ត
នៅពេលដែលបានធ្វើជាមិត្តរបស់នាងគឺជាឱកាសទ្វេដងដែលអាចធ្វើឲ្យនាងនិយាយថាយល់ព្រម ដូច្នេះហើយអ្នកចាំបាច់ត្រូវធ្វើជាមិត្តរបស់នាងសិន។ប្រសិនបើអ្នកជួបនាងជាលើកដំបូងអ្នកគ្រាន់តែនិយាយទៅកាន់នាងឲ្យដូចជានិយាយទៅកាន់មិត្តជិតស្និតរបស់អ្នកបំផុតហើយចំណាយពេលខ្លះជាមួយនាង។ ព្យាយាមនិយាយលេងជាមួយនាងឲ្យបានញឹកញាប់ បន្ទាប់ពីមួយសប្តាហ៍មកអ្នកនឹងអាចក្លាយជាមនុស្សជិតស្និតសម្រាប់នាង។
៣ កុំធ្វើអ្វីដែលមានភាពរញ៉េរញ៉ៃ
ប្របើអ្នកមានទំនាក់ទំនងកាន់តែស្និតស្នាលទៅៗបន្ទាប់មកចូរប្រាប់នាងថាអ្នកស្រឡាញ់នាងដើម្បីផ្លាស់ប្តូរពីមិត្ត ទៅស្នេហា។ពេលនោះភាពជាមិត្តរបស់អ្នកមិនអាចមានទៀតទេ ក្រោយពីនាងបានដឹងនូវអារម្មណ៍របស់អ្នក។ ប្រសិនបើនាងមិនទាន់ឆ្លើយតបទេសូមនៅស្ងៀមកុំទាន់និយាយអ្វីទាំងអស់។
៤ចាប់ផ្តើមប្រលយពាក្យថាអ្នកចូលចិត្តនាងនាងចាប់ផ្តើមយល់ថាអ្នកចូលចិត្តនាងដោយឆ្លងកាត់តាមរយៈការប្រលយពាក្យយ៉ាងច្បាស់ជាងការប្រកាសសេចក្តីស្រឡាញ់ចេញមកទាំងអស់។ នេះជាឱកាសដែលអាចសនិដ្ឋានបានថានាងមានអារម្មណ៍ចំពោះអ្នក។ឧទាហរណ៍ប្រសិនបើអ្នកព្យាយាមទាក់ទង ហើយនាងមិនបានឆ្លើយបដិសេធ វាជាឪកាសល្អដើម្បីរងចាំនិងធ្វើឲ្យមិត្តភាពរបស់អ្នកកាន់តែមានភាពរីកចម្រើន។ ប្រសិនបើនាងសម្លឹងមុខអ្នកបន្ទាប់មកញញឹម ឬញាក់ភ្នែកដាក់អ្នកមានន័យថានាងមានអារម្មណ៍ដូចអ្នកដែរ។
៥សម្រេចចិត្តនាំនាងទៅលេងខាងក្រៅ
អ្នកត្រូវរៀបចំគម្រោងការឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តនាំនាងទៅដើរលេងខាងក្រៅដូច្នេះរឿងអ្វីក៏ងាយស្រួលក្នុងការនិយាយដែរ។
៦សួរនាង តើក្នុងពេលឆាប់ៗនេះនាងចង់បានមិត្តប្រុសទេ?
កុំនិយាយរអាក់រអួលឬនិយាយដោយប្រើអរិយាបទមិនស្រួល ធ្វើបែបនេះអាចធ្វើឲ្យនាងគិតថាអ្នកនិយាយមិនស្មោះត្រង់។នៅពេលដែលនិយាយចូលសម្លឹងមើលភ្នែករបស់នាងឲ្យបានយូរពេលវេលានេះអាចធ្វើឲ្យនាងមានអារម្មណ៍ថាមានសេចក្តីសុខ។
៧ និយាយហេតុផងប្រាប់នាងប្រសិនបើអ្នកប្រាដកថានាងទទួលយកនូវសេចក្តីស្រឡាញ់របស់អ្នកចូរប្រាប់ពីហេតុផលឲ្យនាងបានដឹង។ប្រាប់នាងថាអ្នកខ្វល់ខ្វាយពីនាងខ្លាំងណាស់ ហើយមិនចង់ធ្វើអ្វី ឲ្យនាងឈឺចាប់ឡើយនៅពេលដែលនាងមានស្នាមញញឹមបញ្ជាក់ថានាងដឹងថាអ្នកព្រួយបារម្ភពីនាងដោយស្មោះត្រង់៕
ប្រភពៈ wikihow
មើលគួរយល់ដឹងផ្សេងៗទៀត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!