រោគសញ្ញា នៃជំងឺមហារីកឆ្អឹង
អ្នកអាចមិនមានរោគសញ្ញា នៃជំងឺមហារីកឆ្អឹង។ នេះ គឺជារឿងទូទៅ។ គ្រូពេទ្យអាចរកឃើញថា មានដុំសាច់នៅនឹងឆ្អឹង នៅពេលដែលមើលកាំរស្មីអ៊ិច នៃបញ្ហាដទៃ ដូចជាការគ្រេច ឬថ្លោះជាដើម។ ប៉ុន្តែ រោគសញ្ញា នៃជំងឺមហារីកឆ្អឹង អាចរួមមានការឈឺដែល ៖
- ស្ថិតនៅកន្លែងនៃដុំសាច់ស្រាប់
- ជារឿយៗ អ្នកមានអារម្មណ៍ថា ឈឺខ្លាំង
- អាចកាន់តែឈឺ នៅពេលដែលធ្វើសកម្មភាព
- ជារឿយៗ វាធ្វើអោយអ្នកជំងឺ ភ្ញាក់ពីគេងនៅពេលយប់
- គ្រោះថ្នាក់មិនបង្កអោយទៅជាដុំសាច់ ឬជំងឺមហារីកឆ្អឹងនោះទេ ប៉ុន្តែ ឆ្អឹងដែលត្រូវបានចុះខ្សោយ ដោយសារជំងឺមហារីក អាចងាយនឹងបាក់។ បន្ទាប់មក វាអាចបណ្តាលអោយឈឺខ្លាំង។
រោគសញ្ញាដទៃទៀត ដែលពាក់ព័ន្ធទៅនឹងដុំសាច់ ឬជំងឺមហារីកឆ្អឹង អាចរួមមាន ៖
- គ្រុនក្តៅ
- បែកញើសស្អិត នៅពេលយប់
- ហើមនៅជុំវិញឆ្អឹង
- ស្ពឹក។
ប្រសិនបើអ្នកគិតថា អ្នកអាចមានដុំសាច់ ឬជំងឺមហារីកឆ្អឹង សូមទៅជួបគ្រូពេទ្យភ្លាមៗ។ គ្រូពេទ្យនឹងសួរសំណួរ អំពីរោគសញ្ញា និងប្រវតិ្តជំងឺរបស់អ្នក ហើយធ្វើការពិនិត្យរាងកាយ។ ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ គ្រូពេទ្យអាចកាត់សាច់ តាមរយៈការចាក់ម្ជុល ឬច្រិបដុំសាច់នោះយកទៅពិនិត្យ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- សកម្មភាពនៅក្នុងផ្ទះ អាចជំនួសកីឡាបាន
- តើអ្នកធ្លាប់ដឹងអ្វីខ្លះ ពីជំងឺប្រមេះទឹកថ្លា?
- អាហារដែលអាចជួយ កុំឱ្យក្រពេញប្រូស្តាតរីកធំបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!