តេស្តមើលការមានផ្ទៃពោះ ធ្វើការយ៉ាងដូចម្តេច?
គ្រប់តេស្ត ដើម្បីមើលពីការមានផ្ទៃពោះទាំងអស់ ធ្វើការដោយរកមើលអ័រម៉ូន នៅក្នុងទឹកនោម ឬឈាម ដែលមានតែនៅពេលដែលស្ត្រី មានផ្ទៃពោះប៉ុណ្ណោះ។ អ័រម៉ូននេះ ត្រូវបានគេហៅថា Human Chorionic Gonadotropic ឬ hCG។ វាក៏ត្រូវបានគេហៅថា អ័រម៉ូននៃការមានផ្ទៃពោះផងដែរ។ អ័រម៉ូន hCG ត្រូវបានបង្កើតមាន នៅពេលពងស៊ុត ដែលត្រូវបានបង្កកំណើត បានផ្សាំខ្លួននៅក្នុងស្បូន។ ជាធម្មតា វាកើតមានឡើងប្រហែលជា ៦ ថ្ងៃ ក្រោយពីពងស៊ុត (មេជីវិតញី) និងមេជីវិតឈ្មោល បានច្របល់ចូលគ្នាប៉ុណ្ណោះ។ ប៉ុន្តែ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា លើសពី ១០ ភាគរយនៃស្ត្រីទាំងអស់ ការផ្សាំនោះ មិនកើតមានឡើង រហូតដល់ពេលយូរមួយ ពោល គឺក្រោយថ្ងៃដំបូង នៃការបាត់រដូវឯណោះ។ បរិមាណនៃអ័រម៉ូន hCG បានកើតមានឡើងយ៉ាងលឿន នៅក្នុងខ្លួន ជាមួយនឹងការឆ្លងចូល ការមានផ្ទៃពោះ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
អត្ថប្រយោជន៍ទាំង ៥ នៃផ្លែឈើ ជួយឲ្យអ្នក សម្រកទម្ងន់ បានរហ័ស
-
យុវវ័យប្រឈមជាមួយបញ្ហាផ្លូវចិត្ត
-
វិធីការពារកូនតូចមិនអោយពុលឡាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!