វិធីបញ្ឈប់កូនអ្នក កុំឲ្យបន្តខាំដៃ
មានទារកភាគច្រើន សុទ្ធតែចូលចិត្តខាំមេដៃរបស់ខ្លួន ឬជញ្ជក់ ហាក់ដូចជាឆ្ងាញ់ណាស់អញ្ចឹង។ ហើយមានឳពុកម្តាយភាគច្រើន មិនសូវខ្វល់ពីកូនទេ ព្រោះគាត់យល់ថា វាជារឿងធម្មតា។ ប៉ុន្តែ វាប៉ះពាល់សុខភាពខ្លាំងណាស់។ តើគួរធ្វើដូចម្តេច ទើបអាចផ្តាច់បាននោះ?
1. ត្រូវតែស្វែងយល់ ពីតម្រូវការរបស់កូន ថាតើគេត្រូវការអ្វី? តើគេឃ្លាន ឬចង់គេង? ហើយអ្នកក៏អាចហ្វឹកហាត់ដៃគេ ដោយឧស្សាហ៍ឲ្យកូនអ្នក ចាប់របស់លេងដោយខ្លួនឯង មិនត្រូវយកអោយដល់ដៃគេទេ។ យូរៗទៅ កូននឹងមិនមានទម្លាប់ ដាក់ដៃចូលមាត់ទៀតទេ។
2. ត្រូវតែបញ្ចុកបាយកូន ឲ្យទៀងពេល និងទៀងម៉ោង។ ពេលដែលគេមិនឃ្លាន គេនឹងមិនខាំដៃខ្លួនឯងទៀតទេ។
3. ត្រូវតែបង្រៀនកូន ឲ្យចេះមានអនាម័យ តាំងពីតូច ហើយត្រូវតែឧស្សាហ៍រំលឹកគេថា ការដាក់ដៃចូលមាត់ គឺជាទម្លាប់មិនល្អឡើយ។
4. នៅពេលដែលគេខាំដៃ ត្រូវតែប្រើក្រសែភ្នែកម៉ត់ចត់ សំលឹងទៅគេ ហើយនិយាយថា មិនត្រូវខាំទេ។ ប៉ុន្តែ មិនត្រូវវៃ ឬស្តីបន្ទោស ឲ្យគេខ្លាំងៗនោះទេ។ ត្រូវនិយាយតាមសម្រួល នោះគេនឹងស្តាប់ចូលត្រចៀក។
ដូចនេះ អ្នកអាចសាកល្បង ប្រើវិធីខាងលើ ដើម្បីបញ្ឈប់ទម្លាប់អាក្រក់ នៃការខាំដៃរបស់កូនអ្នកបាន៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
តិចនិចធ្វើឲ្យបុរសចូលចិត្តអ្នកក្នុងរយៈពេល ៥ ថ្ងៃ
-
ហេតុផល៥យ៉ាងដែលអ្នកមិនត្រូវមើលរំលងអាហារពេលព្រឹក
-
គន្លឹះ ៤ យ៉ាងដែលធ្វើឲ្យស្វាមីរបស់អ្នកមានអារម្មណ៍ពិសេស
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!