របៀបបង្រៀនកូន អោយចេះគោរពចាស់ទុំ និងយេនឌ័រ
អ្នកត្រូវចាំថា ថ្ងៃនេះ កូនអ្នកជាកុមារ ហើយអនាគត កូនអ្នកនឹងក្លាយជាមនុស្សពេញវ័យ ដ៏ល្អម្នាក់ និងមានការទទួលខុសត្រូវ។ ដូច្នេះ ការបង្រៀនកូនអ្នក អំពីការគោរពចាស់ទុំ និងអព្យាក្រឹតយេនឌ័រ មានសារៈសំខាន់បន្ថែមទៀត ដើម្បីបញ្ជៀសពីការប្រឆាំងនឹងស្ត្រី ដូចជាការរំលោភបំពានផ្លូវភេទ ដែលជាអំពើឃោរឃៅលើស្ត្រី និងការអភិវឌ្ឍន៍ផ្នត់គំនិត ដែលមិនអនុគ្រោះលើអំពើបែបនេះ។
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលបង្រៀនកូនអ្នក អំពីអព្យាក្រឹតយេនឌ័រ និងការគោរពស្ត្រី ៖
• មិត្តភក្តិ
នៅពេលកូនអ្នកធំពេញវ័យ មិត្តភក្តិរបស់គេ បានចាប់ផ្តើមមានឥទ្ធិពលលើគេ ហើយអ្វីដែលពួកគេស្លៀកពាក់ ការមើលឃើញ និងការនិយាយមានការផ្លាស់ប្តូរ។ ដូច្នេះ ប្រសិនបើកូនស្រីរបស់អ្នក មានមិត្តស្រីនោះ នាងគ្រាន់តែមានទំនាក់ទំនងធម្មតា ជាមួយក្មេងស្រីផ្សេងទៀត។ អ្នកគួរដឹងថា ភេទផ្ទុយគ្នា គឺជាការសំខាន់ ក្នុងការទទួលបាននូវទស្សនវិស័យល្អ ប្រសើរជាងមុននៅលើទំនាក់ទំនង។ ការលើកទឹកចិត្ត អោយបង្កើតមិត្តភាព រវាងភេទទាំងពីរ គឺជាគំនិតដ៏ល្អមួយ។ វាបានធ្វើអោយពួកគេ យល់ពីសមត្ថភាព ដែលមិនមានភាពខុសគ្នា ពីភេទផ្ទុយគ្នានោះឡើយ។
• បទពិសោធន៍អាក្រក់ មិនគួរណែនាំនាពេលអនាគត
វាអាចធ្វើអោយប៉ះពាល់ ដល់ទំនាក់ទំនងបច្ចុប្បន្ន និងនាពេលអនាគតរបស់ពួកគេ ខណៈពេលខ្លះ កុមារដែលត្រូវបានរំលោភផ្លូវភេទ ឬមានមិត្តភក្តិជាជនរងគ្រោះ ដែលត្រូវបានរំលោភបំពាន។ វាអាចធ្វើអោយគេមានចំណាប់អារម្មណ៍អវិជ្ជមាន និងខុសបន្ថែមទៀត។
• បរិស្ថាននៅក្នុងផ្ទះ
យេនឌ័រ គឺជាកម្លាំងដ៏សំខាន់បំផុត នៃអត្តសញ្ញាណយើង។ វាគួរតែត្រូវបានដោះស្រាយ ក្នុងលក្ខណៈណាមួយ និងបានផ្តល់ការយកចិត្តទុកដាក់ ដែលវាគឺជាការចាំបាច់ ក្នុងការកសាងទំនាក់ទំនងអោយបាន។
បរិស្ថានក្នុងផ្ទះ មានឥទ្ធិពល ហើយមានដំណើរការគំនិត នៃគ្រួសារផ្ទាល់របស់គេផងដែរ។ កុមារដែលបានឃើញ ភាពខុសប្លែកគ្នារវាងឪពុកម្តាយរបស់គេ និងបងប្អូនបង្កើត ដែលមានភេទផ្ទុយគ្នា បានធ្វើអោយមានការចងចាំរយៈពេលវែងផងដែរ។
• ឥទ្ធិពលនៃការផ្សព្វផ្សាយ
ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដូចជា សៀវភៅ កម្មវិធីទូរទស្សន៍ និង រូបថ្លុកអប់រំទស្សនវិស័យ និងការរំពឹងទុករបស់កុមារ ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺមានឥទ្ធិពល គួរអោយចាប់អារម្មណ៍ជាងគេ លើគំនិតវ័យក្មេង។ អ្នកមិនត្រូវធ្វើវិនិច្ឆ័យទោសកូនរបស់អ្នក ដោយផ្អែកលើការមើលងាយពីសង្គម ដែលធ្វើអោយគេយល់ថា វាមានភាពខុសគ្នា និងបន្តក្តីសុបិន្តដែលមិនចាំបាច់៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀបចែចង់មនុស្សប្រុស តាមទូរស័ព្ទ
- វិធីងាយៗ ៣យ៉ាង អាចដោះស្រាយ បញ្ហាស្អុយ រឺផ្សិតក្រចកជើងបាន
- តើពេលណាខ្លះដែល អ្នកមិនគួរប្រើអីុមែល?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!