ស្វែងរកគោលបំណងនៃជីវិត ដើម្បីទទួលបានភាពក្លាហាន
វាមិនសំខាន់ទេ ដែលបញ្ជាក់ថា អ្នកមកពីកន្លែងណា? តើអ្វីដែលដូចអ្នក ឬតើអ្វីដែលជាប្រភេទនៃឧបសគ្គ ដែលអ្នកកំពុងប្រឈមមុខ? ប្រសិនបើអ្នកមានអារម្មណ៍ថា បាត់បង់ និងមិនដឹងថា អ្វីដែលត្រូវធ្វើ ឬរឿងមួយ ដែលអាចនាំអ្នកទៅកន្លែងដែលអ្នកត្រូវទៅ ហើយអ្វី គឺជាគោលបំណងរបស់អ្នកនោះ?
អ្នកត្រូវស្វែងរកអ្វីមួយ ដែលនឹងអាចធ្វើអោយធំឡើង! អ្នកត្រូវស្វែងរកមូលហេតុ ដែលអ្នកស្ថិតនៅទីនេះ ជាកន្លែងដំបូង! អ្នកត្រូវដឹងថា កន្លែងណា ដែលអាចដឹកនាំជីវិតអ្នកបាន ឬកន្លែងណា ដែលអ្នកចង់ដឹកនាំនោះ។
ដូច្នេះ តើអ្វីដែលជាគោលបំណងក្នុងជីវិត និងហេតុផលរបស់អ្នក?
ខាងក្រោមនេះ គឺជាជំហានចំនួន ៤ ដើម្បីចាប់ផ្តើម ដំណើរការស្វែងរកគោលបំណង ក្នុងជីវិតរបស់អ្នក ៖
• ការទទួលយក
ត្រូវព្រមទទួលថា អ្នកជានរណា តើអ្វីដែលអ្នកអាចធ្វើបាននិងការស្រឡាញ់ខ្លួនឯង ទោះបីអ្នកមិនមានភាពល្អឥតខ្ចោះក៏ដោយ។ បន្ទាប់ពីអ្នកបានរៀនធ្វើដូចនេះ អ្នកនឹងអាចមើលឃើញអ្វីៗ ពីទស្សនៈផ្សេងៗគ្នា។ អ្នកក៏នឹងអាចមើលឃើញអ្វីៗយ៉ាងច្បាស់ នៅពេលដែលអ្នក ដឹងពីចំណុចខ្លាំ ងនិងដែនកំណត់របស់អ្នក។
• ការដឹងគុណ
ត្រូវពេញចិត្ត នូវអ្វីដែលអ្នកមាន និងអ្វីៗ ដែលអ្នកមិនមាននោះ។ រៀនពេញចិត្តនូវអ្វីៗ ដែលស្រដៀងនិងខុសពីមនុស្សផ្សេងៗទៀត។ ការរៀនផ្តល់ឥណទាន ជាសារៈសំខាន់ ដោយសារតែគុណសម្បត្ដិដែលអ្នកបានធ្វើ និងអ្វីដែលអ្នកអាចធ្វើបាន។
• ការព្យាយាម
ចូរកុំអោយការលំបាក បញ្ឈប់ការសម្រេចបាន នូវគោលដៅរបស់អ្នក។ គួរតែគិតអំពីអ្វី ដែលអ្នកនឹងទទួលបាន នៅក្នុងដំណើរការនេះ។
• គោលដៅ
តើអ្នកចង់សម្រេចនូវអ្វីដែរ? តើគោលដៅចុងក្រោយ ដែលអ្នកចង់សម្រេចបាន គឺជាអ្វី? ទាំងនេះ គឺជាសំណួរមួយចំនួន ដែលអ្នកត្រូវការរយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់ចម្លើយមួយនេះ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- នាងខ្មាស់១០វិធីចាត់ការមានអារម្មណ៍មិនល្អ
- ប្រភេទរុក្ខជាតិ ដាំលម្អក្នុងគេហដ្ឋាន ដែលអាចកាត់បន្ថយភាពតានតឹង និងផ្តល់ខ្យល់បរិសុទ្ធ
- តើធ្វើយ៉ាងណា ដើម្បីឱ្យមានសុខភាពល្អ នៅពេលមានផ្ទៃពោះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!