សម្រាលកូន​មិន​គ្រប់​ខែ ផ្សារភ្ជាប់​ទៅ​នឹង​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ចំពោះ​ម្តាយ​

 
 


​ការស្រាវជ្រាវ​ថ្មី​មួយ បានបង្ហាញ​ថា ស្ត្រី​ដែល​មាន​កូន​កើត​មិន​គ្រប់​ខែ អាច​ប្រឈម​មុខ​ទៅនឹង ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ ការស្រាវជ្រាវ​ធំៗ ១០ ដើម្បី​ពិនិត្យមើល ពី​ការផ្សារភ្ជាប់​គ្នា រវាង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ដោយ​ឯកឯង និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ការស្រាវជ្រាវ​ដ៏​តូច​បំផុត បាន​ធ្វើ​ទៅលើ​ស្ត្រី​ច្រើន ៣.៧០០ នាក់​។ ការស្រាវជ្រាវ​ធំ​បំផុត បាន​ធ្វើ​ទៅលើ​ស្ត្រី ៩២៣.០០០ នាក់​។​
​ការ​សម្រាលកូន​មិន​គ្រប់​ខែ គឺជា​ការ​សម្រាលកូន ដែល​កើតមានឡើង​មុន​សប្តាហ៍​ទី ៣៧ នៃ​ការ​មាន​ផ្ទៃពោះ​។ ការ​សម្រាលកូន​មិន​គ្រប់​ខែ​ដោយ​ឯកឯង កើតមាន​ជា​ធម្មជាតិ​។ មានការ​សម្រាលកូន​មិន​គ្រប់​ខែ ដែល​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព អាច​គម្រាមកំហែង​ដល់​ម្តាយ និង​កូន​។​
​ស្ត្រី​ដែល​មានប្រ​វតិ្ត នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ ដោយ​ធម្មជាតិ មាន ៣៨ ភាគរយ នៃ​ការកើនឡើង​ហានិភ័យ នៃ​ជំងឺ​បេះដូង​ដល់​ទារក និង​មិនមែន​ទារក ដែល​ពាក់ព័ន្ធ​ទៅនឹង ការស្ទះ​សរសៃឈាម​។ ហានិភ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល គឺមាន ៧១ ភាគរយ​។​
​ការស្រាវជ្រាវ ត្រូវ​បាន​ចេញផ្សាយ នៅក្នុង​កាសែត European Journal of Preventive Cardiology​។​
​វេជ្ជបណ្ឌិត កាស ហៃ​ដា (Karst Heida) បាន​និយាយថា ស្ត្រី​ជា​ច្រើន ដែល​បាន​សម្រាលកូន​មិន​គ្រប់​ខែ ដោយ​ឯកឯង មាន​កត្តា​ហានិភ័យ នៃ​ជំងឺ​បេះដូង​ហើយ​។​
​គាត់​បាន​បន្ថែមថា នេះ​មានន័យ​ថា កត្តា​ដើមកំណើត​នៃ​ជំងឺ​បេះដូង អាច​ដើរតួ​សំខាន់ ចំពោះ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​នេះ​។​
​វា​មិន​មាន​ការបង្ហាញ​ច្បាស់លាស់​នៅឡើយ ដើម្បី​រាប់បញ្ចូល ការ​សម្រាលកូន​មិន​គ្រប់​ខែ​ដោយ​ឯកឯង លើ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ឬ​ក្នុង​ការណែនាំ នៃ​ការការពារ​នោះទេ​។ ប៉ុន្តែ ការស្រាវជ្រាវ​នេះ អាច​ត្រូវបាន​ប្រើ ដើម្បី​បញ្ជាក់​ដល់​ស្ត្រី លើ​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ វេជ្ជបណ្ឌិត Heida បាន​និយាយថា ព័ត៌មាន អាច​ត្រូវបាន​ប្រើ ដើម្បី​ផ្តល់​ជា​ដំបូងន្មាន ដល់​ពួកគេ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​របៀប​រស់នៅ ដើម្បី​បន្ថយ​ហានិភ័យ នៃ​ជំងឺ​បេះដូង​របស់​ពួកគេ​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម