តិចនិច ២៥ យ៉ាងដែលធ្វើឲ្យគូស្នេហ៍រីករាយពេញមួយថ្ងៃ
ក្នុងពេលរួមរស់ជាមួយគ្នាអ្នកគួរតែចេះផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក។ កុំកំណាញ់ចិត្តពេក បើគ្រាន់តែបញ្ចេញកាយវិកា និងប្រើពាក្យឲ្យទន់ភ្លន់ដាក់គ្នាទៅវិញទៅមកនោះ។ ដើម្បីជាការចាប់ផ្តើម អ្នកអាចប្រើប្រាស់ជាមួយនឹងតិចនិចទាំង ២៥ យ៉ាងដើម្បីឲ្យគូស្នេហ៍នៅជាមួយអ្នកពេញមួយថ្ងៃដោយរីករាយ។ ១. ដើរទៅជិតហើយឱបគូស្នេហ៍របស់អ្នកឲ្យជាប់។២. អង្គុយលើភ្លៅរបស់គេ។៣. ដើរកាន់ដៃគ្នាពេលអ្នកដើរលើផ្លូវសាធារណៈ៤. ដាក់ដៃលើក្បាលជង្គង់របស់គេពេលដែលអ្នកអង្គុយនិយាយសាសងជាមួយគេ។៥. អង្គុយឲ្យស្និតនឹងគេនៅពេលអ្នកកំពុងមើលទូរទស្សន៍។៦. ថើបគូស្នេហ៍របស់អ្នករៀងរាល់មុនពេលចេញទៅក្រៅ។៧. ថើបកញ្ចឹងកក្រោយរបស់គេ។៨. ថើបថ្ងាស។៩. ផ្តល់ការថើបថ្ពាល់គូររបស់អ្នកដោយទឹកចិត្តសប្បាយរីករាយ។១០. ម៉ាស្សាស្មាឲ្យគេ១១. ម៉ាស្សាជើង។១២. ម៉ាស្សាខ្នង។១៣. ចាក់ប្រេងម៉ាស្សាស្បែកក្បាល។១៤. លាបឡេលើខ្នង។១៥. លាបឡេលើដៃរបស់គេ។១៦. ខាំស្លឹកត្រចៀករបស់គេលេងតិចៗ។១៧. ស្ទាបអង្អែលផ្នែកខាងក្រោយនៃក្បាលជង្គង់របស់គេ។១៨. កក់សក់ឲ្យគេ។១៩. និយាយខ្សឹបៗទៅកាន់គូស្នេហ៍របស់អ្នកដោយប្រើម្រាមដៃជំនួយ។២០. ជួយមើលដោះខោអាវចេញឲ្យគេ។២១. សម្លឹងមើលភ្នែកគូរស្នេហ៍របស់អ្នក ហើយនិយាយថាអូនស្រលាញ់បង ឬបងស្រលាញ់អូន។២២. ប្រសិនបើមានរឿងអ្វីមួយត្រូវនិយាយខ្សឹបៗដាក់ត្រចៀកគូស្នេហ៍របស់អ្នក។២៣. ដាក់ដៃទាំងពីរលើស្មារបស់គេក្នុងពេលអ្នកអង្គុយជាប់គ្នា។២៤. ថើបអង្អែលអង្វែរគូរស្នហ៍របស់អ្នកនៅលើគ្រែ។២៥. ត្រូវផ្តល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកកុំកំណាញ់ចិត្តពេក៕ ដោយ៖ Mungkulkar
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសម្អាតរបស់របរ ដោយសន្សំសំចៃប្រាក់
- ចិញ្ចឹមកូនបែបណា ទើបមានចរឹតល្អ
- ទម្ងន់ អាចជះឥទ្ធិពល ទៅលើការធូរស្រាល នៃជំងឺរលាកសន្លាក់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!