វិធីធ្វើឲ្យអ្នក មានអាយុវែង
មនុស្សគ្រប់រូប សុទ្ធតែរំពឹងថា ចង់មានសុខភាពល្អ ព្រោះបើមានសុខភាពល្អ នោះអ្នកនឹងមានអាយុវែង។ តើគួរធ្វើដូចម្តេច ទើបអាចមានអាយុវែងនោះ?
1. ត្រូវផឹកទឹកឲ្យបានច្រើន ព្រោះវាអាចការពារអ្នក មិនឲ្យកើតជំងឺផ្សេងៗ។
2. ត្រូវមានរបបអាហារ ដូចរាងប្រាសាទពីរ៉ាមីត មានន័យថា ត្រូវបរិភោគអាហារពេលព្រឹក ដែលមានសារធាតុចិញ្ចឹមច្រើន អាហារពេលថ្ងៃត្រូវបរិភោគទៀងទាត់ ហើយអាហារពេលល្ងាច ត្រូវពិសារតិច ដូចកំពូលប្រាសាទពីរ៉ាមីត។ មិនត្រូវបរិភោគ របស់បំពងច្រើនទេ។
3. ត្រូវចេះកាត់បន្ថយសម្ពាធការងារ មិនត្រូវពិបាកចិត្តច្រើន ឬគិតច្រើនទេ។ ត្រូវរក្សាភាពសប្បាយរីករាយរហូត ដោយចេះលំហែរកាយ និងបន្ធូរអារម្មណ៍។
4. ត្រូវហាត់ប្រាណរៀងរាល់ថ្ងៃ ហើយមិនត្រូវផឹកស្រា ឬជក់បារីទេ។ ម្យ៉ាងទៀត ការប្រើថ្នាំច្រើន ក៏បណ្តាលឲ្យខូចសុខភាពដែរ។
5. អ្នកក៏អាចជួយអ្នកដទៃដែរ ព្រោះការជួយអ្នកដទៃ ធ្វើឲ្យអ្នកសប្បាយចិត្ត នោះអ្នកនឹងរស់នៅបានយូរ។
ដូចនេះ អ្នកត្រូវតែចេះថែទាំសុខភាពអ្នក តាមវិធីខាងលើ ដើម្បីទទួលបានសុខភាពនិងមានអាយុវែង៕
ប្រភព៖heaalth.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!